Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់រូប ជំរុញ​ឲ្យ​កូន​បាន​រៀនសូត្រ​គ្រប់ៗ​គ្នា​

ដោយ Pothe Thun
05/09/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​ទិវា​អក្ខរកម្ម​ជាតិ – អន្តរជាតិ ៨ កញ្ញា លើក​ទី​១៨ នៅ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​រោង​គោ ក្នុង​ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដែល​មាន​កូន ចៅ កំពុង​សិក្សា និង គ្រប់​អាយុ​ចូល​សិក្សា ត្រូវ​ជំរុញ​ឲ្យ​ពួកគាត់​ឲ្យ​ចូល​សិក្សា​រៀនសូត្រ​បាន​គ្រប់ៗ​គ្នា ព្រោះ​ការទទួលបាន​ចំណេះដឹង​ពី​ការសិក្សា​នេះ នឹង​ធ្វើឲ្យ​ពួកគាត់​មាន​ឱកាស​រក​ការងា​រ​ធ្វើ​បាន​សមរម្យ ពិសេស​ធ្វើឲ្យ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ មាន​ការរីកចម្រើន​ទៅ​ថ្ងៃ​អនាគត ដែល​ជា​ផ្នែក​មួយ ជួយ​ឱ្យ​សង្គមជាតិ​របស់​យើង​មាន​ការរីកចម្រើន​ផងដែរ ។​

​លោក ពៅ ពិសិដ្ឋ បាន​បញ្ជាក់ទៀតថា បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​មាន​វ័យ​ចំណាស់​ក្នុង​ពេល​នេះ គឺ​មិន​មាន​ឱកាស​រៀនសូត្រ​កាល​នៅ​ពី​កុមារ​ឡើយ ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សង្គ្រាម ដូច្នេះ​ក្នុង​ពេល​ដែល​ប្រទេសជាតិ​មាន​សន្តិភាព និង​មាន​សន្តិសុខ​ហើយ​នោះ ជា​ពិសេស​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្ដេច​តេជោ​បានកសាង​សាលារៀនរ​ហូតដ​ល់​គ្រប់​ភូមិ ហេតុនេះ សូម​កុំ​ឲ្យ​កូនចៅ​របស់​យើង ក្លាយ​ជា​អនក្ខ​រជន​ដូច​យើង គួរតែ​ជំរុញ​ពួកគាត់​ឲ្យ​រៀនសូត្រ មាន​ចំណេះ​ចេះ​ដឹង​បាន​ខ្ពង់ខ្ពស់ យ៉ាងហោចណាស់ ក៏​បញ្ចប់​ត្រឹម​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែរ ។​

​លោក ពៅ ពិសិដ្ឋ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បញ្ហា​អនក្ខរភាព ស្ថិតនៅ​ជា​ក្ដី​កង្វល់​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅឡើយ ហេតុនេះហើយ បានជា​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា នៅតែ​ចាត់ទុក​ការងារ​អក្ខរកម្ម ជា​សមាសភាគ​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​វិស័យ​អប់រំ និង ជា​សកម្មភាព​ជា​អាទិភាព​ដ៏​ចម្បង​របស់​ការអប់រំ​ក្រៅ​ប្រព័ន្ធ ដែល​ជា​ជ្រុង​មួយ​ក្នុង​ការកសាង​សមត្ថភាព និង ការអភិវឌ្ឍ​ធនធានមនុស្ស ក្នុងចំណោម​ជ្រុង​ទាំង​បួន នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​បើតាម​ប្រសាសន៍​របស់​លោក សយ ទិ​ត្យាវ​ង្ស ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅ​ទូទាំង​ខេត្ត មាន​មត្តេយ្យ​សហគមន៍​ចំនួ​ន ១៩៦ សាលា , មាន​មត្តេយ្យ​ដាច់​ដោយឡែក​ចំនួន ១៨ កន្លែង , មាន​មត្តេយ្យ​ឯកជន​ចំនួន ៥៦ សាលា , មាន​កម្មវិធី​អប់រំ​កុមារ​តូច​តាម​ផ្ទះ​ចំនួន ២៨៧ ភូមិ , មាន​សាលាបឋមសិក្សា​ចំនួន ៥០២ សាលា , មាន​អនុវិទ្យាល័យ​ចំនួន ៨៤ សាលា , មាន​វិទ្យាល័យ​ចំនួន ៣៦ សាលា និង មាន​បុគ្គលិក​សរុប​ចំនួន ៧.៥៣១ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៤.៤៨៥ នាក់ ៕

​អត្ថបទ​និង​រូបថត : លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបចំណេះដឹង និង ការអប់រំស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៨

វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​បាន​នឹង​កំពុងតែ​រីកចម្រើន​ជា​លំដាប់​ដោយបាន​ចុះបញ្ជី​ដំបូង​នៃ​សិទ្ឋិ​មូលបត្រក​ម្ម​ក្នុង​ឆ្នាំ​២០១១

វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​បាន​នឹង​កំពុងតែ​រីកចម្រើន​ជា​លំដាប់​ដោយបាន​ចុះបញ្ជី​ដំបូង​នៃ​សិទ្ឋិ​មូលបត្រក​ម្ម​ក្នុង​ឆ្នាំ​២០១១

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.