Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​បាន​នឹង​កំពុងតែ​រីកចម្រើន​ជា​លំដាប់​ដោយបាន​ចុះបញ្ជី​ដំបូង​នៃ​សិទ្ឋិ​មូលបត្រក​ម្ម​ក្នុង​ឆ្នាំ​២០១១

ដោយ Pothe Thun
06/09/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​នៅ​ថ្ងៃ​ទី​០៦​ខែ​កញ្ញា​ឆ្នាំ​២០១៨​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(​គ​.​ម​.​ក​.)​ក្នុងនាម​ជា​សហប្រធាន​នៃ​ក្រុមការងារ​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​នៃ​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន (ASEAN Capital Markets Forum-Market Development Program (A-MDP)) រួមជាមួយ​គណៈកម្មកា​រមូ​លប​ត្រ​ម៉ាឡេស៊ី (Securities Commission Malaysia) សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (Asian Development Bank) បាន​រៀបចំ​សិក្ខាសាលា​ស្តីពី “​សញ្ញា​បណ្ណ​សាជីវកម្ម​”​លើក​ទី​២ សម្រាប់​ក្រុមហ៊ុន​បោះផ្សាយ​សក្តានុពល វិនិយោគិន​សក្តានុពល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ នៅ​សណ្ឋាគារ សុខា សៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ជា​អគ្គនាយក​នៃ​គ​.​ម​.​ក​.​និង​ជា​សហប្រធាន​នៃ​ក្រុមការងារ​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​នៃ​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន​( A-MDP)​។

សិក្ខាសាលា​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ឆ្នាំ​២០១៨ ដោយ​បាន​ការអញ្ជើញ​ចូលរួម​ជា​សិក្ខាកាម​សំខាន់ៗ​មកពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(​គ​.​ម​.​ក​.)​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធនាគារជាតិ​នៃ​កម្ពុជា​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ដែល​សុទ្ធតែ​ជា​ស្ថាប័ន​មាន​តួនាទី​ចម្បង​ក្នុង​ការអភិវឌ្ឍ​វិស័យ​មូល​ប​ត្រ ជាពិសេស​សិក្ខាកាម​ដែល​ជា​និយ័ត​ករ​សំខាន់ៗ​មក​ពី​ក្រុមហ៊ុន​បោះផ្សាយ​សក្តានុពល និង​វិនិយោគិន​សក្តានុពល​។​
​ថ្លែង​បើក​អង្គ​សិក្ខាសាលា​នេះ ឯកឧត្តម ស៊ូ សុជាតិ ជា​អគ្គនាយក​នៃ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(​គ​.​ម​.​ក​.) មានប្រសាសន៍ថា​៖ វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​បាន​នឹង​កំពុងតែ​រីកចម្រើន​ជា​លំដាប់ ដោយ​បាន​ចុះបញ្ជី​ដំបូង​នៃ​សិទ្ឋិ​មូល​ប​ត្រ​កម្ម​ក្នុង​ឆ្នាំ​២០១១​មកម្ល៉េះ ដែល រហូតមកដល់​ពេលនេះ​មាន​ក្រុមហ៊ុន 5 បាន​ចុះបញ្ជី​ជា​ផ្លូវការ​កំពុង​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​មាន​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​ត្រៀម​ធ្វើ​ការចុះបញ្ជី​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ នៅលើ​ផ្សារ​មូល​ប​ត្រ​កម្ពុជា ផងដែរ​។ លើសពីនេះ​ទៅ​ទៀត​យើង​ក៏បាន​អនុម័ត​នូវ​បទបញ្ជា​ទាក់ទង​នឹង​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ឆ្នាំ 2017 ដែល​ជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​នៃ​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​កម្ពុជា​។​
​ឯកឧត្តម​បញ្ជាក់ថា​៖​សិក្ខាសាលា​នេះ ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ដើម្បី​បន្ត​គាំទ្រ​ដល់​ទីផ្សារ​មូលប​ត្រ​នៅក្នុង​ប្រទេស​កម្ពុជា កម្មវិធី​នេះ​នឹង​ត្រូវ​ផ្តោត​សំខាន់​ទៅលើ វិនិយោគិន​ដែល​មាន​សក្តានុពល និង អ្នកផ្តល់​ប្រឹក្សា​មូលបត្រហិរញ្ញវត្ថុ​ក្រុម​ហ៊ុន​ធានា​ទិញ​មូលបត្រ​តំណាង​ក្រុមហ៊ុ​ន​សវនកម្ម ហើយ​តាមរយៈ​នៃ​សិក្ខាសាលា​នេះ​នឹង​ក្លាយ​ជា​បទពិសោធ​ដ៏​មាន​ប្រយោជន៍​មួយ​ហើយ​អាច​បំពេញ​និង ជួយ​សម្រួល​ដល់​ការអភិវឌ្ឍន៍ ទីផ្សារ​ក្នុងស្រុក ដែល​នេះ​ជា​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​យើង​ដើម្បី​រៀន​ពី​អ្នកជំនាញ​ល្អ ៗ មួយចំនួន​នៅក្នុង​វិស័យ​មូល​ប​ត្រ​បំណុល​សាជីវកម្ម​។​
​ឯកឧត្តម ថ្លែង​ដោយ​ជឿជាក់ថា​៖​លទ្ឋផល​ក្រោយ​ពី​សិក្ខាសាលា​នេះ យើង​នឹង​ទទួលបាន ការរីកចម្រើន​បន្ថែម​ទៀត​លើ​វិស័យ ទីផ្សារ​មូល​បត្របំណុល​នៅ​កម្ពុជា​។​
​សូមបញ្ជាក់​ថា​៖​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​ទិសដៅ​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​សញ្ញា​បណ្ណ​សាជីវកម្ម និង​លើកកម្ពស់​ការយល់ដឹង​ពាក់ព័ន្ធ​នឹង​ជម្រើស​ហិរញ្ញប្បទាន​តាមរយៈ​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​សាជីវកម្ម ដោយ​បាន​ផ្តោត​សំខាន់​ទៅលើ​៖ ១). កំណើន និង​ការអភិវឌ្ឍ​ទីផ្សារ​សញ្ញា​បណ្ណ​ក្នុង​ប្រទេស​អាស៊ាន​ក្នុង​រយៈពេល​ពីរ​ទស្សវត្ស​ចុងក្រោយ​
២). អត្ថប្រយោជន៍ និង​ដំណើរការ​នៃ​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​
៣). អាថ៌កំបាំង​នៃ​ការ​កៀរគរ​វិនិយោគិន​ស្ថាប័ន​
៤). តួនាទី​នៃ​ក្រុមការងារ​ធានា​ឥណទាន​និង​វិនិយោគ និង​នីតិវិធី​នៃ​ការយល់ព្រម​ធានា​ឥណទាន​សម្រាប់​ក្រុមហ៊ុន​បោះផ្សាយ និង​៥). ការលើកឡើង​ពី​ករណី​សិក្សា​ផ្សេងៗ ជាដើម ព្រមទាំង​បាន​ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ជំនាញៗ​មកពី​ប្រទេស​សិង្ហ​បុរី ប្រទេស​ម៉ាឡេស៊ី ប្រទេស​ថៃ ប្រទេស​ឥណ្ឌូនេស៊ី ក៏ដូចជា​ស្ថាប័ន​អន្តរជាតិ​នានា ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ​។​

Tags: ខេត្តសៀមរាបវិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្ដី​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង ចុះ​ឈ្មោះ​បោះឆ្នោត របស់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប

ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្ដី​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង ចុះ​ឈ្មោះ​បោះឆ្នោត របស់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប

មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ចុះ​បង្រៀន​បំប៉ន​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ដល់​បុគ្គិល​សណ្ឋាគារ​ស្តារី​

មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ចុះ​បង្រៀន​បំប៉ន​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ដល់​បុគ្គិល​សណ្ឋាគារ​ស្តារី​

គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១០៨​ត្រូវបាន​កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល ប្រគល់​ទៅ​ឲ្យ​អង្គការ​សុីម៉ាក់​(CMAC)

គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១០៨​ត្រូវបាន​កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល ប្រគល់​ទៅ​ឲ្យ​អង្គការ​សុីម៉ាក់​(CMAC)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.