Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាបិទគម្រោងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល នៅខេត្តសៀមរាប

ដោយ Pothe Thun
19/12/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាបិទគម្រោងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល នៅខេត្តសៀមរាប
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាបិទគម្រោង “ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល” នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ដោយមានការចូលរួមពី លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងស្ថានទូតចិន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមការងារអនុវត្តគម្រោង សិក្ខាកាមមកពីប្រទេសថៃ និងវៀតណាម និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកស្រីម៉ននី រង្សី អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រសួងកិច្ចការនារី ការរៀបចំសិក្ខាសាលានេះ គឺដោយទទួលបានមូលនិធិពិសេស ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្របសម្រួលដោយក្រសួងការបរទេស និងគាំទ្រដោយភាគីចិន។ គម្រោងសាកល្បងនេះដែលរួមមាន៖ កម្ពុជា វៀតណាម និងថៃ ពាក់ព័ន្ធនឹងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល ក្នុងន័យជំរុញឱ្យស្ត្រីទទួលបានចំណេះ និងជំនាញឌីជីថល និងអាចទាញប្រយោជន៍ពីការប្រើប្រាស់ឌីជីថល ប្រកបដោយភាពទាន់សម័យ ឆ្លាតវៃ ការទទួលខុសត្រូវខ្ពស់ក្នុងការប្រកបមុខរបរសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ខ្លួនបាន។ ចំពោះសិក្ខាសាលាបិទគម្រោងនាថ្ងៃនេះដែរ គឺជាសក្ខីភាពដែលបានបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហការយ៉ាងល្អ រវាងភាគីអនុវត្តគម្រោងទាំងអស់ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ក្នុងឱកាសនោះដែរ លោកជំទាវ គឹម ស៊ីផាត់ មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រី គឺជាស្នូល។ អ្វីដែលសំខាន់គឺផ្តោតទៅលើការបង្កើនការវិនិយោគលើយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច, អប់រំ, សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ។

លោកជំទាវ រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍បន្តថា ស្រ្តីបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ស្ថានភាពជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងជាតិ ដែលទាំងនេះសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចស្រ្តី ជាពិសេសការកសាងភាពសហគ្រិនសម្រាប់ស្ត្រី ក្នុងបរិវត្តកម្មឌីជីថល គឺជាកាលានុវត្ត ភាពនៃការវិនិយោគដ៏ឆ្លាតវៃ ហេតុនេះដូច្នេះហើយគម្រោងសាកល្បង ស្តីពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថលនៅក្នុងប្រទេសទាំងបី ពិតជាមានសារៈសំខាន់ និងចាំបាច់នៅក្នុងបរិកានេះ។ សិក្ខាសាលាបិទគម្រោងនេះដែរ ក៏ជាឱកាសមួយដើម្បីចែករំលែកបទពិសោធទៅវិញទៅមក និងពិភាក្សាអំពីបញ្ហាប្រឈម ការកសាងយុទ្ធសាស្ត្របន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍជាតិ និងសង្គម ជាពិសេសក្នុងក្របខ័ណ្ឌរួមនៃកិច្ចសហការប្រតិបត្តិការមេគង្គ-ឡានឆាង៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ, ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​កិច្ចការនារីស្ត្រីក្នុងយុគសម័យឌីជីថល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភូមិចំនួន១៣ក្នុងស្រុកជីក្រែង ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន១៣ក្នុងស្រុកជីក្រែង ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៧ នៅស្រុកអង្គរជុំ

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៧ នៅស្រុកអង្គរជុំ

សិស្សានុសិស្សមានជីវភាពខ្វះខាតជិត៦០នាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជន

សិស្សានុសិស្សមានជីវភាពខ្វះខាតជិត៦០នាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.