Tuesday, November 18, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ភូមិចំនួន១៣ក្នុងស្រុកជីក្រែង ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ដោយ Pothe Thun
19/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ភូមិចំនួន១៣ក្នុងស្រុកជីក្រែង ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ភូមិចំនួន១៣ ស្ថិតក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប រួមមាន៖ ភូមិខ្លាឃ្មុំ ភូមិសាលា ភូមិត្រពាំងវែង ភូមិសង្កែ ភូមិគោកធ្លក ភូមិព្រៃធំ ភូមិថ្លុកស្មាច់ ភូមិស្លែងកោង ភូមិស្វាយពក ភូមិតាភ្ញាភូមិថ្នល់ ភូមិតាលៀន និងភូមិម្កាក់ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ប្រកាសកំណត់ជាតំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលពិធីនេះធ្វើឡើងក្នុងវត្តគោកធ្លក។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺទាមទារការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យច្បាស់លាស់ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ហើយការចុះបញ្ជីនេះ ត្រូវចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេក វិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវហើយមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

18/11/2025
ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

18/11/2025

លោកប្រធានមន្ទីរបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អនុវត្តនីតិវិធី ៥ដំណាក់កាល រួមមាន៖ ទី១.កំណត់តំបន់ធ្វើការវិនិច្ឆ័យ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, ទី២.ប្រតិបត្តិការបច្ចេកទេស ចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី, ទី៣.ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ, ទី៤.ការសម្រេចលើឯកសារវិនិច្ឆ័យ ធ្វើរបាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ និងទី៥.ជាដំណាក់កាលចេញវិញ្ញាបនបត្រ និងប្រគល់ជូនម្ចាស់ដី។

លោក ធូ ចន្ថុល អភិបាលរងស្រុកជីក្រែង បានជំរុញ និងណែនាំដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីទាំង១៣ភូមិ ដែលបានកំណត់តំបន់ធ្វើការវិនិច្ឆ័យ ត្រូវចូលរួមសហការជាមួយក្រុមការងារវាស់វែង និងចង្អុលបង្ហាញទីតាំងក្បាលដី ព្រំដី និងបោះបង្គោលច្បាស់លាស់ ព្រមទាំងមានការឯកភាពគ្នាជាមួយម្ចាស់ព្រំដី ចៀសវាងមានជម្លោះ ដើម្បីទទួលមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់គ្នា។ បន្ថែមពីនេះត្រូវរៀបចំឯកសារដែលពាក់ព័ន្ធជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យឈានមកដល់ ដើម្បីឱ្យការងារនេះអនុវត្តបានទៅដោយរលូន និងត្រឹមត្រូវ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៧ នៅស្រុកអង្គរជុំ

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៧ នៅស្រុកអង្គរជុំ

សិស្សានុសិស្សមានជីវភាពខ្វះខាតជិត៦០នាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជន

សិស្សានុសិស្សមានជីវភាពខ្វះខាតជិត៦០នាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជន

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អំពាវនាវឱ្យគ្រប់អ្នកពាក់ព័ន្ធរួមគ្នាប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អំពាវនាវឱ្យគ្រប់អ្នកពាក់ព័ន្ធរួមគ្នាប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    395 shares
    Share 158 Tweet 99
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63275 shares
    Share 43682 Tweet 8164
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9036 shares
    Share 5446 Tweet 1496
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26713 shares
    Share 22043 Tweet 1946
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    19 shares
    Share 8 Tweet 5

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,013)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,494)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,113)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.