Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សមានជីវភាពខ្វះខាតជិត៦០នាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជន

ដោយ Pothe Thun
20/12/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សិស្សានុសិស្សមានជីវភាពខ្វះខាតជិត៦០នាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជន
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិស្សានុសិស្សមានជីវភាពខ្វះខាតជិត៦០នាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក ខេត្ដសៀមរាប កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះបានទទួលអំណោយជាសំលៀកបំពាក់ និងកង់ ពីសប្បុរសជនរស់នៅក្នុង និងក្រៅប្រទេស ដើម្បីជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្អូនៗទៅសិក្សារៀនសូត្រ។

លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានឱ្យដឹងថា វិទ្យាល័យនេះមានសិស្សប្រមាណ ៤.០០០នាក់ ក្នុងនោះពួកគាត់មួយចំនួនមកពីក្រុមគ្រួសារមានជីវភាពលំបាក ហើយគ្មានមធ្យោបាយធ្វើដំណើរមកសិក្សា ទើបថ្នាក់ដឹកនាំសាលាតែងកៀងគរសប្បុរសជនជួយឧបត្ថម្ភដល់ពួកគាត់ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងអំណោយនាពេលនេះ គឺបានមកពីសប្បុរសជនរស់នៅសហរដ្ឋមអាមេរិក មានកង់៤៩គ្រឿង និងសម្លៀកបំពាក់ ៤០កំផ្លេ និងកង់មួយចំនួនទៀតជារបស់សប្បុរសជនរស់នៅក្នុងស្រុក។ លោកក៏សូមថ្លែងអំណរគុណដល់សប្បុរសជនជិតឆ្ងាយ ដែលបានជួយឧបត្ថម្ភដល់វិទ្យាល័យមួយនេះ ដើម្បីជួយសម្រួលដល់សិស្សក្រីក្រ និងមានជីភាពខ្វះខាត និងសូមអំពាវនាវដល់សប្បុរសជន បន្តជួយឧបត្ថម្ភជាសម្ភារៈ ឬមធ្យោបាយធ្វើដំណើរបន្ថែមទៀតដល់សិស្សានុសិស្សមានជីវភាពខ្វះខាត។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បានបញ្ជាក់ថា សប្បុរសជនដែលផ្ដល់អំណោយនេះ ពីមុនពួកគាត់ធ្លាប់រស់នៅស្រុកពួក និងសិក្សារៀនសូត្រនៅវិទ្យាល័យពួកនេះ ហើយធ្លាប់ឆ្លងកាត់ការលំបាកទៅសិក្សារៀនសូត្រនៅសាលា ធ្លាប់ជួបប្រទះនូវវភ្លើងសង្គ្រាម ប៉ុន្ដែក្រោយពេលប្រទេសជាតិមានសុខសន្ដិភាព ទើបមានឱកាសមកលេងស្រុកកំណើតបានផ្ដល់អំណោយដល់សិស្សានុសិស្សនេះ។ អំណោយទាំងនេះ វានឹងអាចជួយឱ្យប្អូនៗមានមធ្យោបាយធ្វើដំណើរទៅមកសាលារៀនទាន់ពេលវេលា និងជួយសម្រួលបន្ទុកដល់គ្រួសារបានមួយចំនួនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកអភិបាលស្រុកបន្តថា ដើម្បីឆ្លើយតបនឹងទឹកចិត្តរបស់ម្ចាស់ជំនួយ សូមឱ្យប្អូនៗទាំងអស់ខិតខំសិក្សារៀនសូត្រ មានចំណេះដឹង មានការងារធ្វើល្អ និងឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។ ជាមួយនោះសូមឱ្យប្អូនៗ ត្រូវគិតថានៅក្នុងសាលារៀនមិនថា កូនអ្នកមាន ឬអ្នកក្រនោះទេ គឺអាចទៅសិក្សាយកចំណេះបានដូចគ្នា មានសំលៀកបំពាក់ដូចគ្នា មិនប្រកាន់វណ្ណៈ ពណ៌សម្បុរនោះឡើយ ហើយអាជ្ញាធរស្រុក និងអាជ្ញាធរពាក់ព័ន្ធនឹងបន្ដស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយជ្រោមជ្រែកដល់វិទ្យាល័យនេះ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អំពាវនាវឱ្យគ្រប់អ្នកពាក់ព័ន្ធរួមគ្នាប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អំពាវនាវឱ្យគ្រប់អ្នកពាក់ព័ន្ធរួមគ្នាប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់

មន្ទីរផែនការខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងខេត្តសៀមរាប ឆ្នាំ២០២៤

មន្ទីរផែនការខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងខេត្តសៀមរាប ឆ្នាំ២០២៤

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី៨ ក្នុងស្រុកអង្គរធំ

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី៨ ក្នុងស្រុកអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.