Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរផែនការខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងខេត្តសៀមរាប ឆ្នាំ២០២៤

ដោយ Pothe Thun
20/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរផែនការខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងខេត្តសៀមរាប ឆ្នាំ២០២៤
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ មន្ទីរផែនការខេត្តសៀមរាប បានបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងខេត្តសៀមរាប ឆ្នាំ២០២៤ ដើម្បីធ្វើការផ្សព្វផ្សាយ និងពង្រឹងបន្ថែមទៅដល់គ្រប់អ្នកពាក់ព័ន្ធ ជុំវិញការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទូទាំងខេត្ត ដោយកិច្ចប្រជុំនេះដឹកនាំដោយ លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត និងមានការចូលរួមពីសំណាក់តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុកជាច្រើនរូប។

លោក ហាក់ សុធារ៉ា មានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយទៅតាមបណ្ដាស្រុក និងអង្គភាពពាក់ព័ន្ធ ឱ្យដឹងពីសមិទ្ធផលនៃការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មដែលបានអនុវត្តកន្លងមក និងជំរុញបន្ថែមទៅលើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងការចុះសម្ភាសន៍គ្រួសារប្រជាពលរដ្ឋដែលអស់លទ្ធភាព ស្របទៅតាមនីតិវិធី លក្ខណៈវិនិច្ឆ័យ ដែលជាសូចនាករសម្រាប់ការដាក់ពិន្ទុ កំណត់ប្រភេទគ្រួសារក្រីក្រឱ្យបានត្រឹមត្រូវ។

លោក ហាក់ សុធារ៉ា បន្តថា អត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការ ត្រូវបានយកទៅប្រើប្រាស់ក្នុងកម្មវិធីជំនួយសង្គមដោយការឆ្លើយតបទៅនិងគ្រោះអាសន្ន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ,កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម២ឆ្នាំ , ការទទួលបានសេវាសុខភាពសាធារណៈមិនបង់ថ្លៃពីមូលនិធិសមធម៌សុខាភិបាល, ការផ្តល់អាហារនៅតាមសាលារៀន, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីកញ្ចប់គ្រួសារនាពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរបន្ថែមថា កិច្ចប្រជុំនេះដែរ មន្ត្រីជំនាញនឹងធ្វើការផ្សព្វផ្សាយអំពីការអនុវត្តនីតិវិធី អត្តសញ្ញាណកម្ម គ្រួសារក្រីក្រថ្មី ដល់បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកផ្តល់សេវា ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងទូលំទូលាយ ពីការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ និងកំណត់គ្រួសារងាយរងហានិភ័យ ផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យ អត្តសញ្ញាណកម្ម គ្រួសារក្រីក្រថ្មី និងការប្រើប្រាស់កម្មវិធីសាធារណៈ (Public IDPoor App)។

បើតាមរបាយការណ៍ រយៈពេល១០ខែ ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប បានកំណត់អត្តសញ្ញាណកម្មគ្រួសារក្រ១ និងក្រ២ ចំនួន៦៣.៥៣៥គ្រួសារ ដោយមានគ្រួសារស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ៩.៩២២គ្រួសារ។ ជាមួយនោះ គ្រួសាររងហានិភ័យមានចំនួន ៣៨.៣៦៦គ្រួសារ ដោយទទួលបានការគាំពារពីរាជរដ្ឋាភិបាល។ ក្រៅពីនោះ ថ្មីៗនេះខេត្តបានទទួលពាក្យស្នើសុំ និងបានវាយតម្លៃផ្តល់បណ្ណជូនបុគ្គលបម្រើសេវាកម្សាន្តសេដ្ឋកិច្ចក្រៅប្រព័ន្ធបាន ៤៤៩បណ្ណ ដែលនឹងបន្តអនុវត្តបន្ថែមនៅក្នុងឆ្នាំ២០២៤៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី៨ ក្នុងស្រុកអង្គរធំ

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី៨ ក្នុងស្រុកអង្គរធំ

ក្រុមគ្រូបង្រៀន និងសង្គមស៊ីវិល ពិភាក្សាគ្នាពីការរៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ដើម្បីការអប់រំរបស់កុមារនៅបឋមសិក្សាក្នុងខេត្តសៀមរាប

ក្រុមគ្រូបង្រៀន និងសង្គមស៊ីវិល ពិភាក្សាគ្នាពីការរៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ដើម្បីការអប់រំរបស់កុមារនៅបឋមសិក្សាក្នុងខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល”

អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.