Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមគ្រូបង្រៀន និងសង្គមស៊ីវិល ពិភាក្សាគ្នាពីការរៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ដើម្បីការអប់រំរបស់កុមារនៅបឋមសិក្សាក្នុងខេត្តសៀមរាប

ដោយ Pothe Thun
20/12/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រុមគ្រូបង្រៀន និងសង្គមស៊ីវិល ពិភាក្សាគ្នាពីការរៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ដើម្បីការអប់រំរបស់កុមារនៅបឋមសិក្សាក្នុងខេត្តសៀមរាប
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ អង្គការទស្សនពិភពលោកអន្ដរជាតិ បានរៀបចំវេទិកាលើកទី២ លើការរៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ដើម្បីការអប់រំរបស់កុមារនៅបឋមសិក្សាក្នុងខេត្តសៀមរាប ដើម្បីពិភាក្សា ចែករំលែកបទពិសោធល្អៗដែលបានអនុវត្តពាក់ព័ន្ធនៃការរៀនសូត្ររបស់កុមារ ជាពិសេសកុមារបាត់បង់ឱកាសនៅក្នុងកម្រិតបឋមសិក្សា នៅក្នុងមូលដ្ឋានខេត្ដសៀមរាប។

លោក ឈន តុលា ប្រធានតំបន់ប្រតិបត្ដិ ប្រចាំខេត្ដសៀមរាប មានប្រសាសន៍ថា វេទិកាថ្ងៃនេះជាវេទិកាមួយដែលផ្តោតលើការអប់រំរបស់កុមារដែលរៀបចំដោយគម្រោងអប់រំក្នុងស្រុក និងគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា។ គម្រោងអប់រំដែលអង្គការទស្សនៈពិភពលោកកំពុងអនុវត្តនេះ គឺជាកត្តាលីករមួយដែលជួយជំរុញដល់ការសម្រេចបាននៅគោលដៅប្រកបដោយចីរភាពទី៤ ឆ្នាំ២០៣០ របស់ក្រសួងអប់រំ ការអប់រំមានគុណភាព សមធម៌ និងបរិយាបន្ន និងការសិក្សាពេញមួយជីវិត និងដើរស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលរួមបញ្ចូល ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាព១ ក្នុងចំណោមអាទិភាពទាំងប្រាំ។

លោក ឈន តុលា បន្តថា ការអភិវឌ្ឍធនធានមនុស្សប្រាកដណាស់ត្រូវការចាប់ផ្តើមពីកុមារតូច ជាពិសេសនៅកម្រិតមត្តេយ្យ និងបឋមសិក្សាដែលជាចំណុចចាប់ផ្តើម។ នៅខេត្តសៀមរាប បច្ចុប្បន្នមានស្រុកគោលដៅចំនួន៥ គឺស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកពួក ស្រុកក្រឡាញ់ និងស្រុកវ៉ារិន។ ជាមួយគ្នានោះ នៅខេត្តសៀមរាប គម្រោងអប់រំបានអនុវត្តទៅលើសាលាបឋមសិក្សាចំនួន ១២៦កន្លែង ដែលមានកុមារសរុបចំនួន ៣៦.០៣៨នាក់។ គម្រោងអប់រំទាំង ៥ស្រុក បានសហការជាមួយគម្រោង “ដៃគូរួមគ្នាផ្តល់ឱកាសដល់កុមារបាត់បង់ឱកាសនៅកម្ពុជា ដែលហៅកាត់ថា CCOSC” អនុវត្តគម្រោងអប់រំ ដោយផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលគ្រូទៅលើកញ្ចប់អំណានថ្នាក់ទី១និងទី២ និងកម្មវិធីកុមារអានបានល្អថ្នាក់ទី៣ និងប្រឹក្សាគរុកោសល្យ ព្រមទាំងវិន័យបែបវិជ្ជមាន និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ ការអប់រំរបស់កុមារមានភាពល្អប្រសើរគួរអោយកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះចុងក្រោយនេះនៅគ្រប់ភូមិសិក្សា។ ក៏ប៉ុន្តែក៏មានបញ្ហាប្រឈមនិងក្តីបារម្ភមួយចំនួនដែលនៅតែបន្តប្រឈមដល់ការអប់រំរបស់កុមារជាពិសេសកុមារងាយរងគ្រោះ ឬកុមារបាត់បង់ឱកាស ដូចជាការបោះបង់ការសិក្សា ការរៀនយឺត កុមារមិនចេះអាន កុមារទទួលរងនៅអំពើហិង្សា ការមិនចូលរួមរបស់អាណាព្យាបាលចំពោះការសិក្សារៀនសូត្ររបស់កូនជាដើម។ ដោយឡែកនៅក្នុងខេត្តសៀមរាប ពិសេសក្នុងស្រុកគោលដៅទាំង៥ ការអប់រំរបស់កុមារមានការីកចម្រើនជាលំដាប់តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ ការិយាល័យអប់រំ សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ។

លោក វ៉េង គឹមហេង ប្រធានការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប មានប្រសាសន៍ថា វេទិកានេះមានសារៈសំខាន់សិក្ខាកាមបានដឹងអំពីលទ្ធផលនៃការសិក្សាររបស់កុមារ បទពិសោធនៃការអនុវត្តល្អៗរបស់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអង្គការដៃគូចំពោះការជួយគាំទ្រការសិក្សារៀនសូត្ររបស់កុមារជាពិសេស កុមារងាយរងគ្រោះ ឬកុមារបាត់បង់ឱកាសនៅក្នុងខេត្តសៀមរាប ក៏ដូចជាសមិទ្ធផលនៃការអនុវត្ត ផែនការសកម្មភាព ដែលបានលើកឡើងកាលពីវេទិការៀនសូត្រ កាលពីឆ្នាំមុន។ ជាមួយគ្នានេះ ក៏ផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធនានាបានជជែកគ្នាអំពីបញ្ហាប្រឈមដែលធ្វើឱ្យរាំងស្ទះដល់ការ សិក្សារៀនសូត្ររបស់កុមារ ឬក៏អាចធ្វើឱ្យកុមារបាត់បង់ឱកាសក្នុងការរៀនសូត្រ និងផែនការបន្តដើម្បីធ្វើយ៉ាងណាឱ្យកុមារគ្រប់រូបមានឱកាសបានចូលរៀន និងទទួលបានគុណភាពអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន។

លោកចាត់ទុកវេទិកានេះជាការចូលរួមចំណែកមួយផ្នែកដើម្បីជួយលើកស្ទួយគុណភាពនៃការអប់រំ នៅក្នុងខេត្តសៀមរាបដើម្បីឆ្ពោះទៅសម្រេចបាន “គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៤ ឆ្នាំ២០៣០” របស់ក្រសួងអប់រំយុវជន និងកីឡា។ លោកថា សិក្ខាកាមបានចែករំលែកបទពិសោធនៃការអនុវត្តល្អៗ និងការរៀនសូត្រផ្សេងៗ ពាក់ព័ន្ធនិង លទ្ធផលនៃការរៀនសូត្ររបស់កុមារ ជាពិសេសកុមារបាត់បង់ឱកាសនៅក្នុងកំរិត បឋមសិក្សា នៅក្នុងមូលដ្ឋានខេត្តសៀមរាប។ ស្វែងរកការគាំទ្រពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្នុងការឆ្លើយតបនឹងបញ្ហា ប្រឈមចំពោះគុណភាពនៃការសិក្សារបស់កុមារងាយរងគ្រោះ និងកុមារបាត់បង់ឱកាសសិក្សា៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល”

អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល”

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យតាមដាន និងដោះស្រាយរាល់តម្រូវការប្រជាពលរដ្ឋឱ្យទាល់ពេលវេលា

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យតាមដាន និងដោះស្រាយរាល់តម្រូវការប្រជាពលរដ្ឋឱ្យទាល់ពេលវេលា

សិក្ខាសាលាបិទគម្រោង ស្តីពីការបញ្ជ្រាប់យេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ ពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងទទួលបានទឹកស្អាតប្រើប្រាស់

សិក្ខាសាលាបិទគម្រោង ស្តីពីការបញ្ជ្រាប់យេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ ពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងទទួលបានទឹកស្អាតប្រើប្រាស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.