Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាបិទគម្រោង ស្តីពីការបញ្ជ្រាប់យេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ ពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងទទួលបានទឹកស្អាតប្រើប្រាស់

ដោយ Pothe Thun
23/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាបិទគម្រោង ស្តីពីការបញ្ជ្រាប់យេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ ពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងទទួលបានទឹកស្អាតប្រើប្រាស់
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងកិច្ចការនារី ក្រោមការគាំទ្រមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានរៀបចំសិក្ខាសាលាបិទគម្រោងស្តីពី “ការបញ្ជ្រាប់យេនឌ័រក្នុងសកម្មភាពអាកាសធាតុ ពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងទទួលបានទឹកស្អាតប្រើប្រាស់” ដើម្បីពិនិត្យការងារក្នុងការអនុវត្តគម្រោងដែលអនុវត្តបានកន្លងមក ដែលសិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ស៊ីវណ្ណ បទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងចូលរួមពី លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ប្រទេសជាដៃគូ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ឌី រ៉ាដូ អភិបាលរងខេត្ត មានប្រសាសន៍ថា សិក្ខាសាលាបិទគម្រោងនាថ្ងៃនេះ គឺជាសក្ខីភាពដែលបានបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហការយ៉ាងល្អ រវាងភាគីអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុធ្វើឱ្យប្រសើរឡើងនូវភាពធន់ និងសមត្ថភាពបន្សុំារបស់ស្ត្រីក្រីក្រនៅក្នុងតំបន់គោលដៅរបស់គម្រោង តាមរយៈការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ និងការទទួលបានទឹកស្អាត និងអនាម័យ។ លោកក៏សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលខិតខំប្រឹងប្រែងរួមចំណែកក្នុងការងារមួយនេះ រហូតទទួលបានភាព ជោគជ័យយ៉ាងត្រចះត្រចង់នាពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លូ ឈីជី (Lu QiZhi) ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញភាពជោគជ័យនៃការអនុវត្តគម្រោងមួយនេះ។ ជាក់ស្ដែងសិក្ខាសាលាបិទគម្រោងនាពេលនេះ ជាសក្ខីភាពដែលបានបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហការយ៉ាងល្អរវាងភាគីអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលអនុវត្តសាកល្បងនៅខេត្តស្ទឹងត្រែង និងខេត្តកំពត។ ហើយលោកទន្ទឹងរង់ចាំកិច្ចសហការបន្តរបស់យើង ក្នុងបេសកកម្មបញ្ជ្រាបយេនឌ័រក្នុង សកម្មភាពអាកាសធាតុ៖ ការពង្រឹងសមត្ថភាពបន្ស៊ាំ នឹងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់ បន្តទៀតនាពេលអនាគត។

លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា តាមរបាយការណ៍ចេញផ្សាយខែមិថុនា ឆ្នាំ២០២៤ របស់ធនាគារពិភពលោក ស្តីពីការបង្កើនភាពអង់អាចដល់ស្ត្រីសម្រាប់ភាពធន់នឹងអាកាសធាតុនៅកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ និងបានលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ហើយសមភាពយេនឌ័រក៏មានភាពប្រសើរឡើងផងដែរ ជាពិសេសផ្អែកលើលទ្ធផលនៃកើនឡើងនៃមូលធនមនុស្សជាស្ត្រី និងក្មេងស្រីនៅក្នុងវិស័យអប់រំ។

លោកជំទាវ បន្តថា ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចដែលរកបានយ៉ាងលំបាក រួមទាំងស្ត្រីធ្លាក់ទៅក្នុងហានិភ័យ។ ស្ត្រីនៅក្នុងសហគមន៍ដែលមានប្រាក់ចំណូលទាប និងក្រុមងាយរងគ្រោះផ្សេងទៀត ត្រូវបានរងផលប៉ះពាល់មិនសមាមាត្រ ដោយសារតែកត្តាសង្គម និងសេដ្ឋកិច្ចដែលបង្កើនភាពងាយរងគ្រោះរបស់ពួកគេកាន់តែខ្លាំង ដែលការណ៍នេះ ត្រូវជំរុញឱ្យគ្រប់ភាគីធ្វើការរួមគ្នាលើចក្ខុវិស័យរួម នៃការរួមបញ្ចូលយេនឌ័រ ដោយផ្តោតលើការពង្រឹងសមត្ថភាពបន្ស៊ាំ និង ភាពធន់របស់ស្ត្រីនៅតាមជនបទ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ , ជា ស្រស់

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា បានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី «ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ”

សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា បានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី «ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ”

កិច្ចប្រជុំត្រីភាគីស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស

កិច្ចប្រជុំត្រីភាគីស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី១០ ស្រុកសូទ្រនិគម

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី១០ ស្រុកសូទ្រនិគម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.