Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំត្រីភាគីស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស

ដោយ Pothe Thun
24/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំត្រីភាគីស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅខេត្តសៀមរាប នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធអំពើជួញដូរមនុស្សខេត្តសៀមរាប ដោយមានការចូលរួមពី លោក សំកុល សុចិត្រា អភិបាលរងខេត្ត រួមនឹងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំង៣ តំណាងស្ថានទូតប្រចាំកម្ពុជា អាជ្ញាធរពាក់ព័ន្ធ តំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិនៃប្រទេសទាំងបីផងដែរ។

បើតាម លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះរួមមាន ទី១.សិក្សាអំពីស្ថានភាព នៃភាពងាយរងគ្រោះរបស់ជនទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែននៃប្រទេសទាំងបី, ទី២.ពិនិត្យមើលយន្តការឆ្លើយតបរបស់រដ្ឋាភិបាល នៃប្រទេសទាំងបី ទី៣.ស្វែងរកដំណោះស្រាយរួមត្រីភាគី ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទី៤.បង្កើតយន្តការត្រីភាគីរួម រៀបចំកិច្ចប្រជុំទៀងទាត់ ដើម្បីធានាការចែករំលែកព័ត៌មាន និងកិច្ចសហការបន្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា បទល្មើសជួញដូរមនុស្ស រួមទាំងការធ្វើចំណាកស្រុកមិនស្របច្បាប់ ពលកម្មដោយបង្ខំ និងការបង្ខំប្រព្រឹត្តបទល្មើសនៅតែជាបញ្ហាប្រឈមសំខាន់ មានលក្ខណៈស្មុគស្មាញ និងត្រូវការយកចិត្តទុកដាក់បន្ថែមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយនោះដោយសារឥទ្ធិពលនៃជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប្រជាពលរដ្ឋទន់ខ្សោយ ដោយមានជីវភាពខ្វះខាត ខ្វះព័ត៌មានគ្រប់គ្រាន់ រួមទាំងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងភាសាមានកម្រិត ខ្វះការយល់ដឹងពីល្បិចកលនៃជនល្មើស និងហានិភ័យ ក្នុងការជ្រើសរើសការងារដែលអាចទុកចិត្តបាន។ ដូច្នេះបានធ្វើឱ្យកើនឡើងការធ្វើចំណាកស្រុក ស្វែងរកការងារនៅបរទេសប្រថុយប្រថាន។

លោកជំទាវ មានប្រសាសន៍បន្តថា និន្នាការថ្មីៗ បរិវត្តកម្មនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការប្រែប្រួលនៃស្ថិរភាពសេដ្ឋកិច្ច នយោបាយសាកលលោក កិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងព្រំដែនរួមគ្នានៅមានកម្រិត ធ្វើឱ្យជនល្មើសឆ្លៀតឱកាស ក្នុងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើប្រតិបត្តិការឆបោកជ្រើសរើសការងារខុសច្បាប់ និងបង្ខំឱ្យប្រព្រឹត្តបទល្មើស ធ្វើឱ្យមានភាពស្មុគស្មាញបន្ថែមទៀត សម្រាប់អាជ្ញាធរមានសមត្ថកិច្ច ដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សន្តិសុខក្នុងតំបន់ និងសាកលលោក ហេតុដូច្នេះទើបប្រទេសទាំងបី ចាំបាច់បង្កើតឱ្យមានកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ឆ្លងដែនខុសច្បាប់ជួញដូរ​មនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី១០ ស្រុកសូទ្រនិគម

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី១០ ស្រុកសូទ្រនិគម

ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ ក្នុងន័យរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរយើង

ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ ក្នុងន័យរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរយើង

មន្ត្រីជាន់ខ្ពស់កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមនុស្សឆ្លងដែន

មន្ត្រីជាន់ខ្ពស់កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមនុស្សឆ្លងដែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.