Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា បានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី «ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ”

ដោយ Pothe Thun
23/12/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍
សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា បានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី «ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ”
136
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប បានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ ក្នុងគោលបំណងជួយតម្រង់ទិស ដល់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញ ឯកទេសសិក្សា នៅថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ ការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ ការយល់ដឹងអំពីលក្ខណសម្បត្តិរបស់បុគ្គលជោគជ័យសម្រាប់ជាជំនួយស្មារតីដល់ សិស្សានុសិស្ស ក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ ព្រមទាំងបង្កើនភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ សាកលវិទ្យាល័យ ជាមួយស្ថាប័ននានា ដែលមានសក្តានុពលក្នុងការជួយលើកស្ទួយ សេវានិស្សិតរបស់ សាកលវិទ្យាល័យឱ្យកាន់តែប្រសើរឡើង។ ដែលកម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាខាខេត្តសៀមរាប។

លោក បណ្ឌិត មាស បូរ៉ា បានមានប្រសាសន៍ថា ការធ្វើសន្និសីទថ្ងៃនេះពិតជាមានសារៈសំខាន់ ដែលប្រធានបទថ្ងៃនេះ នឹងប្រាប់គ្រប់ព័ត៌មានទាំងអស់ ជូនដល់ប្អូនៗនិស្សិតទាំងថ្មី ទាំងចាស់អាចគិតយកទៅពិចារណា ដើម្បីរៀបផែនការពីឆ្នាំទី១ ដល់ឆ្នាំទី៤ ធ្វើម៉េចរៀនឱ្យពូកែ បានលទ្ធផលល្អ និងចុងបញ្ចប់ ទទួលបានការងារធ្វើមានប្រាក់បៀវត្សខ្ពស់ ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

 

លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងសន្និសីទនេះ ប្អូនៗនិស្សិតត្រូវដឹង ពីប្រភេទការងារ មានតម្រូវការអ្វីខ្លះ ដែលនឹងត្រូវបកស្រាយដោយវាគ្មិនជំនាញមកពីធនាគារ BIDC និងក្រុមហ៊ុនធានារ៉ាប់រង FWD ដែលប្រាប់អំពីគុណសម្បត្តិ អ្នកដែលអាចមានសមត្ថភាព ក្នុងការបម្រើការងារនៅក្នុងធនាគារ ឬក្នុងស្ថាប័នផ្សេងៗជាច្រើនទៀត ដែលនឹងកំពុងដាក់តាំងបង្ហាញតាមប៊ូតក្នុងកម្មវិធីនេះផងដែរ។

 

ជាមួយគ្នានេះដែរ សាកលវិទ្យាល័យបានចុះអនុស្សារណៈយោគយល់ជាមួយស្ថាប័ន្តជាច្រើន និងបានបន្តចុះអនុស្សារណៈយោគយល់ជាមួយសាលាជំនាញព័ត៌មានវិទ្យា អេស អាយ ធី អេស និងសាលា ប៊ី ស៊ី ស្គូល ព្រមទាំងបានសហការ ជាមួយធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) និងក្រុមហ៊ុន FWD Life Insurance Cambodia ដើម្បីបង្កលក្ខណៈងាយស្រួល ដល់និស្សិត ចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ ​ជាក់ស្តែងផងដែរ។

សូមបញ្ជាក់ដែរថា សាកលវិទ្យាល័យ ​ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានមហាវិទ្យាល័យចំនូន៤ និងឯកទេសសិក្សាចំនួន១៥ ឯកទេស

  1. មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា មានឯកទេស អក្សរសាស្ដ្រអង់គ្លេស អក្សរសាស្ដ្រខ្មែរ ប្រវត្ដិវិទ្យា ភូមិវិទ្យា និងឯកទេសវិទ្យាសាស្ត្រអប់រំ។
  2. មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានឯកទេសវិទ្យាសាស្ដ្រកុំព្យូទ័រ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងឯកទេសជីវវិទ្យា។
  3. មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច មានឯកទេសគ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ និងឯកទេស ម៉ាឃីតធីង ។
  4. មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មានឯកទេសនីតិសាធារណៈ។

 

ដែលបច្ចុប្បន្ននេះការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ មាននិស្សិតកំពុងសិក្សាចំនួន ២៦០០នាក់ នៅក្នុងសាខាខេត្តសៀមរាប ។

អត្ថបទ ៖ហាំ ម៉េងហួត

Tags: សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបសិក្សា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំត្រីភាគីស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស

កិច្ចប្រជុំត្រីភាគីស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី១០ ស្រុកសូទ្រនិគម

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី១០ ស្រុកសូទ្រនិគម

ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ ក្នុងន័យរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរយើង

ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ ក្នុងន័យរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរយើង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.