Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល”

ដោយ Pothe Thun
23/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល”
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យ បរិវត្តកម្មឌីជីថល” ក្នុងន័យលើកកម្ពស់ការគោរពសិទ្ធិ សេរីភាព លុបបំបាត់ការរើសអើង ជំរុញការអភិវឌ្ឍ និងធ្វើបរិយាបន្នជនមានពិការភាព ក្នុងការងារសេដ្ឋកិច្ចសង្គម វប្បធម៌ នយោបាយ ស្របតាមច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការដែលជាគន្លឹះធានាការលើកកម្ពស់សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូ និងគ្មានឧបសគ្គ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានរួមគ្នាអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមអភិក្រម “មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក” ដោយកន្លងទៅ រាជរដ្ឋាភិបាល ក៏ជារដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈ ងាយស្រួលសម្រាប់ជនមានពិការភាព សំដៅជំរុញឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ និងគ្រោងសាងសង់ថ្មីឱ្យមានការរៀបចំការបង្កលក្ខណៈងាយស្រួល សម្រាប់ជនមាន ពិការភាព ដូចជា ជម្រាល បង្កាន់ដៃ ជណ្តើរយន្ត ជណ្តើរយោង បង្គន់អនាម័យជាដើម ដែលជនមានពិការភាពអាចប្រើប្រាស់បាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ថែមថា ទន្ទឹមនឹងនេះ ក៏មានការចូលរួមការកៀរគរពីគ្រប់តួអង្គសំខាន់ៗទាំងអស់ ដើម្បីធ្វើយ៉ាងណាគាំពារ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ជនពិការ និងលើកទឹកចិត្តពង្រឹងដល់ប្អូនៗឱ្យចេះជួយខ្លួនឯង ដើម្បីមានសមត្ថភាព ចូលបម្រើការងារនៅតាមស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីកសាងភាពធន់ ដែលបងប្អូនអាចទប់ទល់បាននូវបញ្ហាខ្លះៗ ដោយខ្លួនឯងផងដែរ។ ក្នុងន័យនេះដែរ ក៏សូមឱ្យអ្នកពាក់ព័ន្ធ បន្តគិតគូរជំរុញការផ្ដល់ឱកាសឱ្យជនមានពីការភាព ពិសេសស្ត្រី បានចូលរួមបម្រើការងារក្នុងតួនាទីរដ្ឋបាលឃុំសង្កាត់ និងការដាក់បញ្ចូលតម្រូវការរបស់ជនមានពិការភាព ទៅក្នុងកម្មវិធីិវិនិយោគបីឆ្នាំរំកិលរបស់មន្ទីរអង្គភាព ក្រុងស្រុក ឃុំសង្កាត់ ព្រមទាំងបង្កើនកញ្ចប់ថវិកាសេវាសង្គម ឃុំសង្កាត់ ទៅលើការងារពិការភាព។

លោក គង់ សំអឿន ប្រធានមន្ទីរសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានបង្ហាញថា ក្នុងខេត្តសៀមរាប បានទទួលបណ្ណសម្គាល់ជនមានពិការភាពចំនួន ១៦.៤៨២ បណ្ណ និងជនមានពិការភាពបានមកសម្ភាសន៍ និងអ្នកមកធ្វើអត្តសញ្ញាណជនមានពិការភាពបានចំនួន ១៨.៦៣៧នាក់ ស្រី ៩.៤០៩នាក់។ ក្នុងនោះមានកាយសម្បទា ញ្ញាណដឹង សតិបញ្ញា ផ្លូវចិត្ត ពិការភាពផ្សេងៗ និងទិន្នន័យពិការភាពគ្មានប្រភេទពិការចំនួន ៦៧៩នាក់ និងបានទទួលជនមានពិការភាពដែលមកទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា នៅក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាសរុប ២.៥៤៤នាក់។ ក្នុងនោះជនមានពិការភាពចំនួន ២.៤១១នាក់ បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីរាជរដ្ឋាភិបាល៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទិវាជនមានពិការភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យតាមដាន និងដោះស្រាយរាល់តម្រូវការប្រជាពលរដ្ឋឱ្យទាល់ពេលវេលា

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យតាមដាន និងដោះស្រាយរាល់តម្រូវការប្រជាពលរដ្ឋឱ្យទាល់ពេលវេលា

សិក្ខាសាលាបិទគម្រោង ស្តីពីការបញ្ជ្រាប់យេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ ពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងទទួលបានទឹកស្អាតប្រើប្រាស់

សិក្ខាសាលាបិទគម្រោង ស្តីពីការបញ្ជ្រាប់យេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ ពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងទទួលបានទឹកស្អាតប្រើប្រាស់

សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា បានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី «ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ”

សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា បានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី «ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.