អភិបាលខេត្តសៀមរាប៖សមត្ថកិច្ចត្រូវយកចិត្តទុកដាក់ស្ត្រីកំពុងជាប់ក្នុងពន្ធនាគារនិងហាមដាច់ខាតការសម្របសម្រួលទោសករណីរំលោភសេពសន្ថវៈលើអនីតិជន
អភិបាលខេត្តសៀមរាប បានដាក់ចេញនូវគោលការណ៍ សម្រាប់សមត្ថកិច្ចដែលពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះស្ត្រីកំពុងជាប់ក្នុងពន្ធនាគារ និង បានដាក់ចេញនូវបំរាមដាច់ខាត មិនឲ្យមានការសម្របសម្រួលសុំសម្រាលទោស ចំពោះជនណាដែលប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈលើអនីតិជន។ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំង ចំពោះស្ត្រីជាទណ្ឌិត ដែលកំពុងជាប់ក្នុងពន្ធនាគារ ដោយសម្តេចបានឲ្យសមត្ថកិច្ច-ស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាអំពីការស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាស្ត្រីផងដែរ ។ ឯកឧត្តម ទៀ ...