Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប​៖សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​ស្ត្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារនិង​ហាម​ដាច់ខាត​ការសម្របសម្រួល​ទោស​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​

ដោយ Pothe Thun
07/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
110
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 អភិបាលខេត្ត​សៀមរាប បាន​ដាក់ចេញ​នូវ​គោលការណ៍ សម្រាប់​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារ និង បាន​ដាក់ចេញ​នូវ​បំរាម​ដាច់ខាត មិន​ឲ្យមាន​ការសម្របស​ម្រួ​ល​សុំ​សម្រាល​ទោស ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្តិ​អំពើ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន។

អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ជាខ្លាំង ចំពោះ​ស្ត្រី​ជា​ទណ្ឌិត ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ដោយ​សម្តេច​បានឲ្យ​សមត្ថកិច្ច​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សិក្សា​អំពី​ការស្នើសុំ​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ជា​ស្ត្រី​ផង​ដែរ ។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៩ នៅក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​” ។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ឯកឧត្តម​បញ្ជាក់ថា គ្រប់​អង្គភាព​-​ស្ថាប័ន សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​អានុសាសន៍​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង ទាន់ពេលវេលា ។ ឯកឧត្តម​បាន​លើកឡើង​បន្ថែម​នៅក្នុង​ពិធី​នោះ​ថា ស្ត្រី​ជា​មាតា​ដែល​ត្រូវបាន​ទទួល​ទោសទណ្ឌ ពិតជា​មាន​អារម្មណ៍​ខ្លោចផ្សា​រណាស់ ចំពោះ​កូនតូច​របស់​ខ្លួន ដែល​ជាប់​នៅ​ជាមួយ ទាំង​រូប​គេ​ពុំ​មាន​ទោស​កំហុស​អ្វី​សោះ​នោះ ។

​អភិបាលខេត្ត​សៀមរាប ( ឯកឧត្តម ទៀ សីហា ) ក៏​បាន​បង្ហាញ​ឲ្យដឹង​ផងដែរ​ថា ឯកសារ ការប៉ាន់ប្រមាណ​អំពី​យេនឌ័រ​នៅ​កម្ពុជា ដែល​បាន​ដាក់បញ្ចូល​ផងដែរ​នូវ​បញ្ហា​របស់​ស្ត្រី ទៅ​ក្នុង​ក្រុម​នៃ​ជន​ងាយ​រងគ្រោះ នៃ​ផែនការ​ជាតិ ស្តីពី​ការទប់ស្កាត់​អំពើហឹង្សា​លើ​ស្ត្រី​លើកទី​៣ ( ២០១៩-២០២៣ ) ។ ឯកឧត្តម​ថា ដូច្នេះ​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​ផ្តល់​សេវា​និង​រួម​គ្នា​ទប់ស្កាត់​អំពើហឹង្សា​លើ​ស្ត្រី​និង​ក្មេងស្ត្រី រួម​ទាំង​ការរំលោភ​សេពសន្ថវៈ និង ការ​បៀតបៀន​ផ្លូវភេទ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​ដោយយោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៨​កន្លងទៅ ដែលថា មាន​បទល្មើស​រំលោភ​សេពសន្ថវៈ បាន​កើតឡើង​ជា​មធ្យម​ចំនួន​០៣​ករណី​ជា​រៀង​រាល់ថ្ងៃ​នៅ​ក្នុង​ខេត្តសៀមរាប ហើយ​ជនរងគ្រោះ​ទាំងនោះ មួយចំនួន​ជា​ក្មេងស្រី​មាន​អាយុ​ក្រោម​១៥​ឆ្នាំ​នោះ ឯកឧត្តម ទៀ សីហា បាន​ដាក់​បំរាម​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ត្រូវ​ឲ្យមាន​ការសម្របស​ម្រួ​ល ឬ សុំ​សម្រាលទោស ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​ជាដាច់ខាត ។ ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ហៅ​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាណា​ចារ​ទាំងនោះ ថា​ជា​សត្វ មិនមែន​ជា​មនុស្ស​នោះ​ទេ មិនត្រូវ​លើកលែង​ទោស​ឲ្យ ជាដាច់ខាត ។​

ក្នុង​គោលនយោបាយ​លើកកម្ពស់​សមភាព​យេនឌ័រ ការទប់ស្កាត់​អំពើហឹង្សា​លើ​ស្ត្រី ការលុបបំបាត់​អំពើ​កេងប្រវ័ញ្ជ​ជួញដូរ​និង​រំលោភ​ផ្លូវភេទ រាជរដ្ឋាភិបាលម្ពុ​ជា បាន​ជំរុញ​ឲ្យ​គ្រប់​បណ្តា​អង្គភាព​-​ស្ថាប័ន ចូលរួម​គាំទ្រ សំដៅ​លើកកម្ពស់​ភាព​អង់អាច​របស់​ស្ត្រី​និង​ក្មេង​ស្រី ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការអភិវឌ្ឍ​ជីវ​ភាព​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ ។ សមភាព​យេនឌ័រ ការពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង ការផ្តល់សេវា​គាំពារ​សង្គម គឺជា​កត្តា​ចាំបាច់​បំផុត ដើម្បី​ធានាបាន​នូវ​ដំណើរការ​សង្គម ប្រកបដោយ​សុខដុមរមនា ៕

​អត្ថបទ និង រូបថត : លោក ជា ស្រស់ និង​លោក ងិន គឹម​ឡេង​

Tags: ពិធី​អបអរសាទរ ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៩​រំលោភ​សេពសន្ថវៈ​លើ​អនីតិជនលើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​”ស្ត្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវា​អន្តរជាតិ​នារី ៨​មីនា ជាការ​រម្លឹក​ពី​វីរភាព​ស្ត្រី​ទូ​ទាំង​សាល​កលោក ដើម្បី​ទទួលបាន​ភាពស្មើគ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​

ទិវា​អន្តរជាតិ​នារី ៨​មីនា ជាការ​រម្លឹក​ពី​វីរភាព​ស្ត្រី​ទូ​ទាំង​សាល​កលោក ដើម្បី​ទទួលបាន​ភាពស្មើគ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

អភិបាលខេត្ត​សៀមរាបចុះសួរសុខទុក្ខ​កុមារ​គ​ថ្លង់និង​កុមារ​ពិការភ្នែកនៅ​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក ក្នុង​ខេត្ត​សៀមរាប​

អភិបាលខេត្ត​សៀមរាបចុះសួរសុខទុក្ខ​កុមារ​គ​ថ្លង់និង​កុមារ​ពិការភ្នែកនៅ​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក ក្នុង​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.