Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាបចុះសួរសុខទុក្ខ​កុមារ​គ​ថ្លង់និង​កុមារ​ពិការភ្នែកនៅ​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក ក្នុង​ខេត្ត​សៀមរាប​

ដោយ Pothe Thun
09/03/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាល​ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​លោកជំទាវ បាន​ដឹកនាំ​ក្រុម​ការងារ​ក្នុង​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​រៀបចំ​អាហារ រួម​ទាំង​ការ​ចែក​អំណោយ ដល់​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក នៅ​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការ​ភ្នែក​ខេត្តសៀមរាប ។​

​លោក​ក​ស្រី ហុង ធា​រី នាយិកា​នៃ​អង្គការ​គ្រួសារ​ថ្មី បានឲ្យដឹងថា ដោយមាន​កិច្ចសហការ​រវាង​អង្គការ​គ្រួសារ​ថ្មី និង​ក្រសួង​អប់រំ សាលា​-​គ ថ្លង់ និង​កុមារ​ពិការ​ភ្នែក​ខេត្តសៀមរាប បាន​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​១៩៩៩ និង​ដំណើរការ​នៅ​ឆ្នាំ​២០០០ ដែល​បាន​ទទួល​បង្រៀន និង​អប់រំ​តែ​កុមារ​ពិការ​ពីរ​ប្រភេទ​ប៉ុណ្ណោះឲ្យ​ចូលរៀន គឺ​កុមារ​-​គ​ថ្លង់ និង​កុមារ​ពិការភ្នែក ដែល​រហូត​ដល់​ឆ្នាំ​២០១៩​នេះ មាន​អគារ​សរុប​ចំនួន ១៣​ខ្នង ដែល​៤​ខ្នង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោកជំទាវ តៅ តឿ​ន ក្នុងនោះ​មាន​អគារសិក្សា​ចំនួន​៤​ខ្នង ស្មើនឹង​១៥​បន្ទប់ , សាល​ពិព័រណ៍​ចំនួន​១​ខ្នង , ផ្ទះ​សម្រាប់​សិស្ស​ស្នាក់នៅ​ចំនួន ៦​ខ្នង , បណ្ណាល័យ​ចំនួន​១​ខ្នង និង​អគារ​ម៉ាស្សា​ចំនួន​១​ខ្នង ។​

​លោកស្រី ហុង ធា​រី បាន​បញ្ជាក់ទៀតថា ឆ្នាំ​នេះ​មាន​សិស្ស​សរុប​ចំនួន ១៥៥​នាក់ មាន​ស្រី​ចំនួន ៦២​នាក់ ក្នុងនោះ​មាន​ពិការ​ភ្នែក​ចំនួន ២០​នាក់ មាន​ស្រី​ចំនួន ៧​នាក់ ហើយ​ស្នាក់នៅ​ក្នុង​សាលា​មាន​ចំនួន ១០១​នាក់ ស្រី​ចំនួន ២៣​នាក់ ដែល​សិស្ស​ទាំងនេះ គឺ​មកពី​ខេត្តសៀមរាប , ខេត្ត​ព្រះវិហារ , ខេត្ត​កំពង់ធំ , ខេត្ត​កំពង់ចាម , ខេត្ត​ស្ទឹងត្រែង , ខេត្ត​ប៉ៃលិន , ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តមមានជ័យ ហើយ​សាលា​មាន​សិស្ស​ចូលរៀន​ពី​ថ្នាក់​មត្តេយ្យ រហូតដល់ ថ្នាក់​ទី​១២ និង​បន្ត​ទៅ​សាកលវិទ្យាល័យ មាន​បុគ្គលិក​ចំនួន ៤០​នាក់ ក្នុង​ស្រី​ចំនួន ១៨​នាក់ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

​គួររំលឹកថា ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លងទៅនេះ ថ្នាក់ដឹកនាំ ដែលមាន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​ថ្នាក់ដឹកនាំ​ខេត្ត រួម​នឹង​ថ្នាក់ដឹកនាំ នៃ​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប តែងតែ​យក​ថ្ងៃ​សិទ្ធិនារី​អន្តរជាតិ ៨ មីនា អញ្ជើញ​មក​ជួប​សំណេះសំណាល សួរសុខទុក្ខ រៀបចំ​អាហារ និង ចែក​អំណោយ​ដល់​កុមារ​-​គ​ថ្លង់ កុមារ​ពិការ​ភ្នែក លោកគ្រូ អ្នកគ្រូ និង​បុគ្គល រួម​នឹង​ជួយ​ឧបត្ថម្ភ​កសាង​នូវ​សមិទ្ធផល​ជាច្រើន​ទៀត​ផង​ដែរ សម្រាប់​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក ខេត្តសៀមរាប ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កុមារ​គ​ថ្លង់កុមារ​ពិការភ្នែកសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែកអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថៅកែ​ម៉ាស្សា​មួយរូបដែល​បើក​ទីតាំង​ក្នុង​ក្រុង​សៀមរាបហើយ​រកស៊ី​សេវា​ផ្លូវភេទ ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​

ថៅកែ​ម៉ាស្សា​មួយរូបដែល​បើក​ទីតាំង​ក្នុង​ក្រុង​សៀមរាបហើយ​រកស៊ី​សេវា​ផ្លូវភេទ ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​

ក្មេងស្រី​ម្នាក់​នៅ​ឃុំ​រើ​លត្រូវបាន​ស្លាប់​ដោយសារ​លង់ទឹក​

ក្មេងស្រី​ម្នាក់​នៅ​ឃុំ​រើ​លត្រូវបាន​ស្លាប់​ដោយសារ​លង់ទឹក​

ព្រឹត្តិការណ៍សបា្តហ៍​បារាំងត្រូវបាន​ប្រារព្វ​ធ្វើ​ជា​លើក​ទី​២ហើយនៅ​ក្រុង​សៀមរាប កាលពី​ល្ងាច​ថ្ងៃទី​០៧ កន្លង​ទៅ​ថ្មីៗ​នេះ​

ព្រឹត្តិការណ៍សបា្តហ៍​បារាំងត្រូវបាន​ប្រារព្វ​ធ្វើ​ជា​លើក​ទី​២ហើយនៅ​ក្រុង​សៀមរាប កាលពី​ល្ងាច​ថ្ងៃទី​០៧ កន្លង​ទៅ​ថ្មីៗ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.