Saturday, April 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍សបា្តហ៍​បារាំងត្រូវបាន​ប្រារព្វ​ធ្វើ​ជា​លើក​ទី​២ហើយនៅ​ក្រុង​សៀមរាប កាលពី​ល្ងាច​ថ្ងៃទី​០៧ កន្លង​ទៅ​ថ្មីៗ​នេះ​

ដោយ Pothe Thun
09/03/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍សបា្តហ៍​បារាំងត្រូវបាន​ប្រារព្វ​ធ្វើ​ជា​លើក​ទី​២ហើយនៅ​ក្រុង​សៀមរាប កាលពី​ល្ងាច​ថ្ងៃទី​០៧ កន្លង​ទៅ​ថ្មីៗ​នេះ​
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយ​មាន​ការផ្តួចផ្តើម​ពី​សហគមន៍​បារាំង​នៅក្នុង​ខេត្ត​សៀមរាប សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង – កម្ពុជា និង​មាន​ការគាំទ្រ​ពី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ផង​នោះ ព្រឹត្តិការណ៍ សបា្តហ៍​បារាំង ជា​លើក​ទី​២ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវកា​រហើយ​កាលពី​ល្ងាច ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ក្រុង​សៀមរាប ដើម្បី​ផ្សព្វផ្សាយ​អំពី​ជំនាញ​របស់​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា ឱ្យ​សាធារណជន​ក្នុងស្រុក និង​ភ្ញៀវ​អន្តរជាតិ​នានា​បាន​ស្គាល់ និង​បាន​ចាប់​ដៃគូ​ធ្វើ​ការវិនិយោគ​ផ្សេងៗ ជាពិសេស​ធ្វើឱ្យ​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​បារាំង​-​កម្ពុជា កាន់តែ​ល្អ​ប្រសើរ​បន្ថែមទៀត​។​

​លោកជំទាវ Eva Nguyen Bin ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា សៀមរាប ជា​ទឹកដី​កំណើត​នៃ​វប្បធម៌​ខ្មែរ ហើយ​សៀមរាប គឺ​ជា​គោលដៅ​មិន​អាច​រំលង​បាន​ឡើយ គឺ​ដោយសារ​ភាព​សម្បូរបែប​នៃ​សម្បត្តិ​បេតិកភណ្ឌ និង​លទ្ធភាព​របស់​ខេត្ត​នេះ​ក្នុង​ការទទួល​ស្វាគមន៍​ពិភពលោក​ទាំងមូល​បាន​យ៉ាង​ល្អ ខណៈ​ដែល​លោក​ជំទាវ​ផ្ទាល់ រួម​ជាមួយ​សហគមន៍​បារាំង​នៅ​ខេត្តសៀមរាប ចង់​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​យូ​មកហើយ ដើម្បី​រួមចំណែក​មួយ​ក្នុងការ​ធ្វើ​ឱ្យ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អប្រសើរ​ឡើង ជា​ពិសេស​បាន​ផ្តល់ឱកាស​សហគ្រិន​បារាំង បាន​ធ្វើ​ទាក់​ទំនង​ជា​មួយ​សហគ្រិន​ផ្សេងៗ​ទៀត​នៅ​ខេត្តសៀមរាប​។​

​លោកជំទាវ Eva Nguyen Bin បាន​បញ្ជាក់ទៀតថា ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ក្រុមហ៊ុន និង​អង្គការ​បារាំង​នានា​ប្រមាណ​ជាង​៧០ ធ្វើការ​បង្ហាញជូន​ដល់​ពលរដ្ឋ​ខេត្តសៀមរាប និង​ភ្ញៀវទេសចរ អំពី​ចំណេះ​ធ្វើ​របស់​សហគ្រិន​បារាំង លាយ​ផ្សំ​ជាមួយ​ចំណេះធ្វើ​ប្រពៃណី និង​វត្ថុធាតុដើម​របស់​ខ្មែរ ហើយ​ក្រៅពីនេះ មាន​កម្មវិធី​ជា​ច្រើន​ទៀត នឹង​ត្រូវ​បង្ហាញ​ដល់​សាធារណជន ដូចជា ស្តី​ពី​វប្បធម៌ ការប្រគួតប្រជែង​ចម្លាក់​សូន្យ​រូប ស្តង់​ភោជនីយដ្ឋាន​បារាំង ការ​បញ្ចាំងភាពយន្ត ការសម្តែង​របាំ​សហ​សម័យ​ដោយ​ក្រុម​សិល្ប​:​ខ្មែរ និង​ការដើរ​បង្ហាញ​ម៉ូដ​ចៃ្ន​ដោយ​ផលិតករ​ក្នុងស្រុក​ជា​ដើម​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

31/03/2023
ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023

​លោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្តសៀមរាប បាន​មាន ប្រសាសន៍ថា ប្រទេស​កម្ពុជា និង​បារាំង គឺជា​ប្រទេស​មិត្តភាព​ជាមួយគ្នា​យូរ​មក​ហើយ ហើយ​ការរៀបចំ​ព្រឹត្តិការណ៍ សបា្តហ៍​បារាំង ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប​នេះ ក៏​ជា​ចំណែក​មួយ​ក្នុងការ​ធ្វើ​ឱ្យ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ ខណៈ​កន្លងមក រដ្ឋបាល​ខេត្ត​សៀមរាប បាន​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ខេត្ត​-​ក្រុង​ចំនួន​០៣ និង​តំបន់​០១ របស់​សាធារណរដ្ឋ​បារាំង រួម​មាន​ក្រុង​ហ្វុងតែ​ន​ប្លូ ក្រុង​វែក​សែ ខេត្ត​អូ​ដឺ​សែន និង​តំបន់​ដក​ដូញ​។​

​លោក ង៉ាន់ ភិរុណ មានប្រសាសន៍​ទៀត​ថា កន្លងមកនេះ រដ្ឋាភិបាល និង​ប្រជាជន​បារាំង បាន​ជួយ​យ៉ាងច្រើន​ដល់​ខេត្តសៀមរាប បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩៣​មក ភាគី​មិត្ត​បារាំង បាន​ផ្ដល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​សរុប​ប្រមាណ​ជាង​៦៤១ លាន​អឺរ៉ូ , គោលនយោបាយ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ODA របស់​បារាំង បាន​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​មូលដ្ឋាន សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ដើម្បី​សម្រេច​ចក្ខុវិស័យ​ក្លាយខ្លួនជា​ប្រទេស​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សូមបញ្ជាក់​ថា ព្រឹត្តិការណ៍​«​សបា្តហ៍​បារាំង​»​ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប​នេះ មាន​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩ ដែល​«​សបា្តហ៍​បារាំង​»​នេះ ធ្វើ​នៅ​បរិវេណ​មហាសណ្ឋាគារ​អង្គរ (Raffles Grand Hôtel d’Angkor) ដែល​បើក​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​អ្នកទេសចរ​ចូល​ទស្សនា​ដោយ​សេរី ៕

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបព្រឹត្តិការណ៍សបា្តហ៍​បារាំង​សហគមន៍​បារាំងស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នគរបាល​ខេត្តសៀមរាបព្រមាន​ចាត់វិធានការ​ក្តៅ ចំពោះ​ម្ចាស់​ទីតាំង​ណា​ដែល​ជួល​ម៉ូតូ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ជិះ​កំសាន្ត​

នគរបាល​ខេត្តសៀមរាបព្រមាន​ចាត់វិធានការ​ក្តៅ ចំពោះ​ម្ចាស់​ទីតាំង​ណា​ដែល​ជួល​ម៉ូតូ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ជិះ​កំសាន្ត​

ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបទទួល​បដិសណ្ឋាកិច្ច​គណៈប្រតិភូ វិទ្យុ​សំឡេង​វៀតណាម VOV

ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបទទួល​បដិសណ្ឋាកិច្ច​គណៈប្រតិភូ វិទ្យុ​សំឡេង​វៀតណាម VOV

ម្សិលមិញអភិបាលខេត្ត​សៀមរាបចុះ​សាកសួរ​សុខទុក្ខ​បងប្អូន​យោធិន​ពិការ ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ ០៨​មីនា​

ម្សិលមិញអភិបាលខេត្ត​សៀមរាបចុះ​សាកសួរ​សុខទុក្ខ​បងប្អូន​យោធិន​ពិការ ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ ០៨​មីនា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1387 shares
    Share 555 Tweet 347
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    890 shares
    Share 356 Tweet 223
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    740 shares
    Share 296 Tweet 185
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (479)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,639)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.