Saturday, April 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

នគរបាល​ខេត្តសៀមរាបព្រមាន​ចាត់វិធានការ​ក្តៅ ចំពោះ​ម្ចាស់​ទីតាំង​ណា​ដែល​ជួល​ម៉ូតូ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ជិះ​កំសាន្ត​

ដោយ Pothe Thun
09/03/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
163
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ស៊ិន កុសល្យ នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា មកទល់ពេលនេះ សមត្ថកិច្ច​កំពុង​មាន​វិធានការ​ក្តៅ លើ​ម្ចាស់​ទីតាំង​ដែល​បាន​ជួល ឬ​ឱ្យ​ខ្ចី​ម៉ូតូ ដល់​ភ្ញៀវទេសចរ​បរទេស​ជិះ​កំសាន្ត ដោយ​ត្រឹម​រយៈពេល​០៦​ថ្ងៃ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល បាន​ឃាត់ទុក​ម៉ូតូ បាន​ចំនួន​០៩​គ្រឿង បញ្ចូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ឱ្យ​ម្ចាស់​អាជីវកម្ម​ជួល ឬ​ឱ្យ​ខ្ចី​ម៉ូតូ​ចូល​មក​ដោះស្រាយ ខណៈ​កាលពី​ចុងឆ្នាំ​២០១៨ បាន​ឃាត់ទុក​ម៉ូតូ​បាន​ចំនួន​៣០​គ្រឿង ឱ្យ​ម្ចាស់​អាជីវកម្ម ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការជួល ឬ​ឱ្យ​ខ្ចី​បន្តទៀត ហើយ​បច្ចុប្បន្ន​នេះ កម្លាំង​សមត្ថកិច្ច តែងតែ​ចុះ​ត្រួតពិនិត្យ មិនឱ្យ​មាន​ការ​ជួល​ម៉ូតូ ដល់​ភ្ញៀវទេសចរ​បរទេស​នោះទេ ប៉ុន្តែ​នៅតែ​មាន​ជនខិលខូច លួច​ជួល​ដោយ​ជ្រក​ក្រោម​រូបភាព​ផ្សេងៗ ។​

​លោក ស៊ិន កុសល្យ បានឱ្យដឹង​ទៀត​ថា ការចាត់វិធានការ​ក្តៅ​បែបនេះ គឺ​ដោយសារ​កន្លងមក ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​ជនបរទេស​មាន​ការកើនឡើង​ជា​លំដាប់ ដោយ​ពួកគាត់​មិន​ទាន់​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ក្នុងប្រទេស​កម្ពុជា​បាន​ច្បាស់លាស់ ដូច្នេះ​តាមរយៈ សូម​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ចូន​អ្នកដំណើរ ទី​ភ្នាក់ងារទេសចរណ៍ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តសៀមរាប ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​ការជួល ឱ្យ​ខ្ចី ឬ​ផ្តល់​មធ្យោបាយ​ធ្វើដំណើរ​ដល់​ភ្ញៀវទេសចរ​បរទេស បើ​មិន​ដូច្នេះ​ទេ អាច​ប្រឈម​ការ​មានទោស និង​ផ្អាក​ការធ្វើ​អាជីវកម្ម​ជាដើម ជាពិសេស សូម​ឱ្យ​សាធារណជន​ទាំងអស់ ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច ប្រសិនបើ​ឃើញ​មាន​ទីតាំង​ជួល​ម៉ូតូ រថយន្ត ឬ​ឃើញ​ភ្ញៀវទេសចរ​បរទេស​បើកបរ​ម៉ូតូ ។​

​លោក ស៊ិន កុសល្យ មានប្រសាសន៍​បែប​នេះ ក្នុងឱកាស​កិច្ចសម្ភាសន៍​ជាមួយ​អ្នកយក​ព័ត៌មាន របស់​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ ២០១៩​ម្សិលមិញ​នេះ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

31/03/2023
ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023

​គួរំលឹកថា កន្លងមក អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ជួល​-​ឱ្យ​ខ្ចី ឬ​ផ្តល់​មធ្យាបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ ឱ្យទៅ​ជនបរទេស​ធ្វើ​ចរាចរណ៍ ត្រូវ​ប្រឈមមុខ​ចំពោះ​ច្បាប់ ក្នុងករណី​មាន​បញ្ហា​កើតឡើង​ដោយ​យថាហេតុ ពិសេស ហាម​ដាច់ខាត​ការជួល​-​ការ​ឲ្យ​ខ្ចី ឬ​ផ្តល់​មធ្យោបាយ​ធ្វើដំណើរ​ដូចជា​ម៉ូតូ និង​រថយន្ត​គ្រប់​ប្រភេទ​ឲ្យទៅ​ជនបរទេស​ដែលម​កល​ក្ខ​ណៈ​ជា​ដំណើរ​កំសាន្ត និង​ទេសចរ បើកបរ​ដោយ​ខ្លួនឯង​ឡើយ លើកលែង​តែ​កង់​និង​កង់​អគ្គិសនី ហើយ​ក្នុង​ករណី​បុគ្គល ឬ​ម្ចាស់​អាជីវកម្ម​ជួល​-​ការ​ឲ្យ​ខ្ចីឬ​ផ្តល់​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ​បន្ត​ជួល ឬ​ផ្តល់​ឲ្យទៅ​ជនបរទេស​ដែលម​កល​ក្ខ​ណៈ​ជា​ដំណើរ​កំសាន្ត និង​ទេសចរ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់វិធានការ​ច្បាប់​និង​ផ្អាក​ទីតាំង​បណ្តោះអាសន្ន ឬ​បិទ​ជា​ស្ថាពរ ។​

​ភ្ញៀវទេសចរ​បរទេស និង​ជនបរទេស ដែល​កំពុង​បំពេញ​បេសកកម្ម​ការងា​រ​ក្នុង​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​កំពុង​ប្រកប​អាជីវកម្ម​នៅក្នុង​ខេត្ត​សៀមរាប ដែល​ប្រើប្រាស់​យានយន្ត​មាន​ទំហំ​ស៊ីឡាំង​ក្រោម​១២៥​សង់ទីម៉ែត្រ​គូប ឬ​មាន​ថាមពល​អគ្គិសនី​មិន​លើសពី​១១​គីឡូវ៉ាត់ អ្នកបើកបរ មិន​តម្រូវឲ្យ​មាន​ប័ណ្ណបើកប​រ​ឡើយ ហើយ​គ្រប់​យានយន្ត​ទាំងអស់​ដែល​ឲ្យ​ខ្ចី ឬ​ជួស​ឲ្យ​ជនបរទេស​បើកបរ ត្រូវ​មាន​ពាក់​ស្លាក​លេខ​សម្គាល់​យានយន្ត និង​បំពេញ​បែបបទ​ផ្សេងៗ ស្របតាម​ច្បាប់​ស្តីពី​ចរាច​រណ៍​ផ្លូវគោក​បាន​កំណត់ ៕

​អត្ថបទ និង រូបថត ៖ លោក បុ​ង ឆ​វ័ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ការិយាល័យ​ចរាចរណ៍​ផ្លូវគោកខេត្តសៀមរាបជួល​ម៉ូតូ​ឱ្យ​ភ្ញៀវទេសចរ​បរទេសនគរបាល​ខេត្តសៀមរាបស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបទទួល​បដិសណ្ឋាកិច្ច​គណៈប្រតិភូ វិទ្យុ​សំឡេង​វៀតណាម VOV

ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបទទួល​បដិសណ្ឋាកិច្ច​គណៈប្រតិភូ វិទ្យុ​សំឡេង​វៀតណាម VOV

ម្សិលមិញអភិបាលខេត្ត​សៀមរាបចុះ​សាកសួរ​សុខទុក្ខ​បងប្អូន​យោធិន​ពិការ ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ ០៨​មីនា​

ម្សិលមិញអភិបាលខេត្ត​សៀមរាបចុះ​សាកសួរ​សុខទុក្ខ​បងប្អូន​យោធិន​ពិការ ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ ០៨​មីនា​

រថយន្ត​ធន​ធំ​មួយ​គ្រឿងបត់​ស្ដាំ​ខ្វះ​ការប្រុងប្រយ័ត្នបណ្ដាល​ឲ្យ​បុក​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម នៅ​នៅមុខ​ផ្សារ​ពួក​

រថយន្ត​ធន​ធំ​មួយ​គ្រឿងបត់​ស្ដាំ​ខ្វះ​ការប្រុងប្រយ័ត្នបណ្ដាល​ឲ្យ​បុក​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម នៅ​នៅមុខ​ផ្សារ​ពួក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1387 shares
    Share 555 Tweet 347
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    890 shares
    Share 356 Tweet 223
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    740 shares
    Share 296 Tweet 185
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (479)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,639)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.