Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ម្សិលមិញអភិបាលខេត្ត​សៀមរាបចុះ​សាកសួរ​សុខទុក្ខ​បងប្អូន​យោធិន​ពិការ ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ ០៨​មីនា​

ដោយ Pothe Thun
09/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៨ នៃ​ទិវា​អន្តរ​នារី​ជាតិ ០៨​មីនា នេះ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ជា​តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​សៀមរាប បាន​ដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត ចុះ​សាកសួរ​សុខទុក្ខ​បងប្អូន​យោធិន​ពិការ នៅ​មជ្ឈមណ្ឌល អភិវឌ្ឍន៍​យោធិន​ពិការ​សម្ដេច​តេជោ ហ៊ុន សែន គូ​លេន ៣១៧ ខេត្តសៀមរាប និង សាកសួរ​សុខទុក្ខ​ក្មួយៗ​សិស្សានុសិស្ស ព្រះសង្ឃ តាជី​យាយជី ព្រមទាំង​អ្នកជំងឺ កំពុង​សម្រាក​ព្យាបាល នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ផងដែរ ។​

​បើតាម​សេចក្ដីរាយការណ៍​របស់​ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ពៅ ស៊ា នាយក​មជ្ឈមណ្ឌល​អភិ​វ​ឌ្ឍ​យោធិន​ពិការ សម្ដេច​តេជោ ហ៊ុន សែន គូ​លេន​៣១៧ ខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១០ រហូតមកដល់ ថ្ងៃនេះ មាន​រយៈពេល​០៨​ឆ្នាំ​០៨​ខែ​ហើយ ដែល​បងប្អូន​យោធិន​ពិការ បាន​ចូលមក​រស់នៅ​ក្នុង​មជ្ឈមណ្ឌល ខណៈ​បច្ចុប្បន្ន​មាន​២៧០​គ្រួសារ ក្នុងនោះ​យោធិន​ពិការ​សរុប​ចំនួន​២៤៥​គ្រួសារ និង​មាន​សមាជិក​សរុប ១.២៧០​នាក់ ក្នុងនោះ​ស្ត្រី​៦១៤​នាក់ , មាន​គ្រូបង្រៀន​ស្ម័គ្រចិត្ត​ចំនួន​២៣​គ្រួសារ , ពេទ្យឆ្មប​ស្ម័គ្រចិត្ត​២​គ្រួសារ និង​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រះខ័ន​សែន​ជ័ន ចំនួន​៥​អង្គ មាន​សិស្សានុសិស្ស​ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​វិទ្យាល័យ​សរុប​ចំនួន​៥៨០​នាក់​។​

​ឯកឧត្ដម ពៅ ស៊ា បានឲ្យដឹង​ទៀតថា សម្រាប់​បងប្អូន​យោធិន​ពិការ លោកគ្រូ​អ្នកគ្រូ និង​ពេទ្យឆ្មប​ស្ម័គ្រចិត្ត ដែល​ក្នុង​រយៈពេល​កន្លងមក​នេះ ក្នុង​មួយ​គ្រួសារៗ សុទ្ធសឹង​បានទទួល​នូវ​របប​គោល​នយោបាយ​ដូចៗ​គ្នា ពី​ប្រមុខ​រាជរដ្ឋាភិបាល នូវ​ដី​ចំនួន​០១​ហិតា​កន្លះ និង លំនៅដ្ឋាន ០១​ខ្នង សម្រាប់​ស្នាក់នៅ​និង​បង្កបង្កើនផល ហើយ​ដោយ​បាន​ការយក​ចិត្ត​ទុកដាក់​ឧបត្ថម​ជា​បន្តបន្ទាប់​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ធ្វើឲ្យ​បងប្អូន​យោធិន​ពិការ និង​គ្រួសារ មាន​លំនឹង​លើ​ផ្នែក​ជីវភាព​រស់នៅ បាន​ល្អ​ប្រសើ​រហូត​មក​ដល់​សព្វថ្ងៃនេះ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជូន​ដល់​បងប្អូន​យោធិន​ពិការ និង​បងប្អូន​បាន​មក​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ទាំងអស់ សម្រាប់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេល ខាងមុខនេះ ពិសេ​សដូម​ផ្តាំផ្ញើ​ដល់​បងប្អូន​យោធិន​ពិការ និង​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ដែល​កំពុង​រីក​រាលដាល​ពី​ទីក្រុង​មក​ដល់​ជនបទ ហើយ​នៅ​តាម​ជនបទ ងាយស្រួល​ឲ្យ​ពួកគេ ធ្វើ​ចរាចរណ៍​លក់ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ហើយ​បើ​ឃើញ​មាន​ការធ្វើ​ចរាច​រគ្រឿង​ញៀន សូម​រួសរាន់​រាយការណ៍​ទៅ​សមត្ថកិច្ច ឬ​ថ្នាក់ដឹកនាំ​អង្គភាព ដើម្បី​ចាត់វិធានការ​ណ៍បន្ទា​ន់ ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែងតែ​គិតដល់​សុខទុក្ខ​បងប្អូន​ជា​យោធិន និង​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​បោះបង់​អ្នក​ណា​ម្នាក់​ឡើយ ជា​ពិសេស​បងប្អូន​ពិការ​នៅទីនេះ សុទ្ឋតែ​មាន​គុណបំណាច់ និង​ស្នាដៃ​យ៉ាង​ធំធេង​ក្នុង​បុព្វហេតុ​ចូលរួម​ប្រយុទ្ឋ​ការពារ និង​កសាង​ជាតិ​មាតុភូមិ​ក្នុង​រយៈពេល​កន្លងមក ដូច្នេះ​ក្នុង​នាម​ជា​យុវជន​ជំនាន់​ក្រោយ សូម​គោរព​នូវ​ការកោតសរសើរ​ដោយ​ស្មោះស្ម័គ្រ​បំផុត និង​ចងចាំ​ជាប់​ជានិច្ច​ជា​រៀងរហូត ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ទៀ សីហា បាន​នាំយក​អំណោយ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចែកជូន​ដល់​បងប្អូន​យោធិន​ពិការ លោកគ្រូ​អ្នកគ្រូ គ្រូពេទ្យ​ស្ម័កចិត្ត សរុប​ចំនួន​២៧៥​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៣​ម៉ឺន​រៀល​និង​ឃី​ដ​មួយកញ្ចប់ , សិស្សានុសិស្ស​ចំនួន ៥៨០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ពាន់​រៀល , សៀវភៅ​ពីរ​ក្បាល និង​ប៊ិច​មួយ​ដើម , ព្រះសង្ឃ​ចំនួន​៥​អង្គ ក្នុង​មួយ​អង្គៗ ប្រគេន​ជូន​ស្លា​ដក់​១​កញ្ចប់ និង​បច្ច័យ​ចំនួន​៥​ម៉ឺន​រៀល , តាជី​យាយជី ចំនួន​១៧​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​សំពត់​ស ១​ដុំ និង​១​ម៉ឺន​រៀល និង​បាន​ជូន​អង្ករ​៥០០​គីឡូក្រាម ត្រីខកំប៉ុង​២ កេស , ម៊ី​៥​កេស , អំបិល​៥០​គី​ឡូ , ស្ករស​២០ គីឡូក្រាម , ទឹកដោះគោ​២០​កំប៉ុង , ទឹកក្រូច​២​កេស និង​តែ​២​គីឡូក្រាម សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​បុណ្យចូលឆ្នាំ ព្រមទាំង​អង្គរ​៥​តោន​និង​ថវិកា​មួយចំនួន សម្រាប់​ប្រើប្រាស់​ក្នុង​មជ្ឈមណ្ឌល និង អ្នក​សម្រាក​ព្យាបាល​ជំងឺ​ចំនួន​១៥​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល និង​ឃី​ដ​មួយកញ្ចប់​៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួងការពារជាតិខេត្តសៀមរាប​មជ្ឈមណ្ឌល​អភិ​វ​ឌ្ឍ​យោធិន​ពិការ សម្ដេច​តេជោ ហ៊ុន សែន គូ​លេន​៣១៧ ខេត្តសៀមរាបយោធិន​ពិការអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្ត​ធន​ធំ​មួយ​គ្រឿងបត់​ស្ដាំ​ខ្វះ​ការប្រុងប្រយ័ត្នបណ្ដាល​ឲ្យ​បុក​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម នៅ​នៅមុខ​ផ្សារ​ពួក​

រថយន្ត​ធន​ធំ​មួយ​គ្រឿងបត់​ស្ដាំ​ខ្វះ​ការប្រុងប្រយ័ត្នបណ្ដាល​ឲ្យ​បុក​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម នៅ​នៅមុខ​ផ្សារ​ពួក​

គំនូរ​ចំនួន​២៣​ផ្ទាំង​ជា​ស្នាដៃ​របស់​កុមារ​សឹង្ហ​បុរី ត្រូវបាន​យកមក​តាំង​លក់​ហើយ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​​

គំនូរ​ចំនួន​២៣​ផ្ទាំង​ជា​ស្នាដៃ​របស់​កុមារ​សឹង្ហ​បុរី ត្រូវបាន​យកមក​តាំង​លក់​ហើយ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​​

ក្រុមការងារ​ស្ត្រី​ក្នុង​ស្រុក​ពួក​ចំនួន​៥០​នាក់បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នៅ​វិមាន​ឈ្នះ​ឈ្នះ និង​តំបន់​មួយចំនួនទៀត​

ក្រុមការងារ​ស្ត្រី​ក្នុង​ស្រុក​ពួក​ចំនួន​៥០​នាក់បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នៅ​វិមាន​ឈ្នះ​ឈ្នះ និង​តំបន់​មួយចំនួនទៀត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.