Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រថយន្ត​ធន​ធំ​មួយ​គ្រឿងបត់​ស្ដាំ​ខ្វះ​ការប្រុងប្រយ័ត្នបណ្ដាល​ឲ្យ​បុក​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម នៅ​នៅមុខ​ផ្សារ​ពួក​

ដោយ Pothe Thun
11/03/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
105
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បានឲ្យដឹងថា វេលា​ម៉ោង ០១​និង​១៥​នាទី​រសៀល ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​បុក​ម៉ូតូ លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភ្លើងស្តុប មុខ​ផ្សារ​ពួក ក្បែរ​រូបសំណាក​យាយ​កាន់​កណ្តៀវ ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក បណ្ដាលឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​សមត្ថកិច្ច​នគរបាល បានឲ្យដឹង​ទៀតថា ហេតុការណ៍​នេះ គឺ​រថយន្ត​ម៉ាក​Isuzu ព៌ណ​ស ពាក់​ស្លាក​លេខ សៀមរាប 3A – 1758 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​ជន​បង្ក​បាន​រត់គេចខ្លួន​។ គ្រោះថ្នាក់​នេះ អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ហើយ​មក​ដល់​ចំណុច​ភ្លើងស្តុប បាន​បត់​ស្តាំ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ផលិត​ឆ្នាំ​2007 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1A-9427 បើកបរ​ដោយ​ឈ្មោះ សាន់ សាមឿយ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ហើយ​បត់​ស្តាំ​ស្របគ្នា​ជាមួយ​នឹង​រថយន្ត ។​

​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែងកើតហេតុ ដើម្បី​កសាង​សំណុំរឿង និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​មាន​រថយន្ត និង ម៉ូតូ ដែល​ខូចខាត​ស្រាល​ដូចគ្នា យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រីឯ​សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបគ្រោះថ្នាក់​ចរាចរណ៍​ភ្លើងស្តុប​មុខ​ផ្សារ​ពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គំនូរ​ចំនួន​២៣​ផ្ទាំង​ជា​ស្នាដៃ​របស់​កុមារ​សឹង្ហ​បុរី ត្រូវបាន​យកមក​តាំង​លក់​ហើយ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​​

គំនូរ​ចំនួន​២៣​ផ្ទាំង​ជា​ស្នាដៃ​របស់​កុមារ​សឹង្ហ​បុរី ត្រូវបាន​យកមក​តាំង​លក់​ហើយ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​​

ក្រុមការងារ​ស្ត្រី​ក្នុង​ស្រុក​ពួក​ចំនួន​៥០​នាក់បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នៅ​វិមាន​ឈ្នះ​ឈ្នះ និង​តំបន់​មួយចំនួនទៀត​

សមត្ថកិច្ច​ខេត្ត​សៀមរាបជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​បាន​ទាន់ពេលវេលា ដែល​រាលដាល់​ជិត​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.