Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

គំនូរ​ចំនួន​២៣​ផ្ទាំង​ជា​ស្នាដៃ​របស់​កុមារ​សឹង្ហ​បុរី ត្រូវបាន​យកមក​តាំង​លក់​ហើយ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​​

ដោយ Pothe Thun
11/03/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គំនូរ​រូប​ផ្កា​ចំនួន​២៣​ផ្ទាំង ដែល​ជា​ស្នាដៃ​ផ្ទាល់​របស់​កុមារ​ឈ្មោះ ច​ន្នី ហ្សា​វ (Jonny Zhao) អាយុ​១១​ឆ្នាំ មកពី​ប្រទេស​សឹង្ហ​បុរី ត្រូវបាន​កុមារ​សឹង្ហ​បុរី​រូបនេះ នាំយកមក​ផ្ទាល់ខ្លួន​សម្រាប់​ដាក់​តាំង​លក់ នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប ស្ថិតក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ដ​សៀមរាប ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ ដែល​ការ​ដាក់​តាំង​លក់​នេះ មាន​រយៈពេល​១​ខែ ចាប់​ពី​ល្ងាច​ថ្ងៃទី​០៧​ខែ​មីនា ដល់​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៩ ។​

​អ្នកស្រី ស៊ិន​កេត អ​រុណ ប្រធាន​ទំនាក់ទំនង​សាធារណៈ នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប បានឲ្យដឹងថា មន្ទីរពេទ្យ​កុមារ​អង្គរ ឬ​ហៅ​ថា មន្ទីរពេទ្យ​បេះដូង បាន​នឹង​កំពុង​ព្យាបាល​ជំងឺ​កុមារ​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ ដោយ​មិន​គិតថ្លៃ ហើយ​សេវា​ការព្យាបាល​នេះ ដែល​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​សប្បុរសជន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ដូច្នេះ​ដោយ​មើលឃើញ​នូវ​បញ្ហា​នេះ ទើប​កុមារ ច​ន្នី ហ្សា​វ ស្វែងរក​ជំនួយ​ដើម្បី​ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុជា តាមរយៈ​ការ​ដាក់​តាំង​លក់​រូបគំនូរ​រូប​ផ្កា ដែល​ជា​ស្នាដៃ​ផ្ទាល់​របស់​ខ្លួន ។​

​អ្នកស្រី ស៊ិន​កេត អ​រុណ ឲ្យដឹងទៀតថា សម្រាប់​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ មួយ​ផ្នែក​ធំ​គឺ​ទទួលបាន​ពី​សប្បុរសជន​ខាង​ក្រៅ​ប្រទេស ដោយឡែក​នៅក្នុង​ប្រទេស​ឯណេះ​វិញ ខាង​មន្ទីរពេទ្យ​ទទួលបាន​ថវិកា​ពី​សប្បុរសជន​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​នានា មាន​ប្រមាណ​ពី​៤០​ម៉ឺន​ទៅ​៦០​ម៉ឺន​ដុល្លា​អាមេរិក​ក្នុង​មួយឆ្នាំៗ ខណៈ​នៅ​ដើមឆ្នាំ​២០១៩​នេះ ខាង​មន្ទីរពេទ្យ​បាន​រៀបចំ​កម្មវិធី​ស្វែងរក​ថវិកា​បាន​ចំនួន​៧​ដង​រួចមកហើយ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​តាមរយៈ​អ្នកបកប្រែ កុមារា ច​ន្នី ហ្សា​វ បានឲ្យដឹងថា រូបគេ​បាន​ចេះ​គូរគំនូរ​រូប​ផ្កា​នេះ​តាំង​អាយុ​៣​ឆ្នាំ​មក​ម្លេះ ព្រោះថា​ផ្កា​នេះ​រូបគេ​យល់ថា បាន​ធ្វើឲ្យ​កុមារ​សប្បាយ​ចិត្ដ​មិន​ថា​ជនជាតិ​អ្វី​នោះទេ ប៉ុន្តែ​ដោយ​មើលឃើញ​ពី​កុមារ​កម្ពុជា​កំពុងតែ​មាន​ជំងឺមហារីក និង​ខ្វះខាត​ថវិកា​ច្រើន​សម្រាប់​ការព្យាបាល ទើប​រូបគេ​យក​គំនូរ​ផ្ការ​នេះ មក​ដាក់​លក់​និង​តាំងពិព័រណ៍ ដើម្បី​យក​ថវិកា​នេះ​ជួយ​ដល់​កុមារ​កម្ពុជា​ទទួលបាន​ការព្យាបាល​មួយ​ដែល​មាន​គុណភាព ហើយ​ការតាំងពិព័រណ៍​គំនូរ​ផ្កា​នេះ ក៏​បាន​ធ្វើឡើង​ជា​ច្រើនលើក​ផង​ដែរ​នៅ​ប្រទេស​សឹង្ហ​បុរី ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ជួយ​ក្មេងៗ​ដែល​មាន​ជំងឺ​មហារីក ។​

​លោក ងួន ច័ន្ទ​ភ​ក្រា្ដ នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាបនិក​ជនជាតិ​ជប៉ុន គឺ​លោក ខិន​រ៉ូ អ៊ី​ស៊ុ នៅក្នុង​ឆ្នាំ​១៩៩៩ ក្នុង​ទស្សនៈវិស័យ​ផ្ដល់​ការព្យាបាល និង​ថែ​ទាំង​សុខភាព​ដល់​កុមារ​កម្ពុជា​ប្រកបដោយ​មេត្ដាករុណា គុណភាព​ខ្ពស់ និង​មិន​យក​កម្រៃ ហើយ​មន្ទីរពេទ្យ​នេះ​ក៏​ជា​កន្លែង​បណ្ដុះបណ្ដាល​ដល់​បុគ្គលិក មន្ដ្រី​សុខាភិបាល និស្សិត​វេជ្ជសាស្ត្រ និង​សិស្ស​គិលានុបដ្ឋាន​មកពី​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។​

​លោក ងួន ច័ន្ទ​ភ​ក្រា្ដ មានប្រសាសន៍​ទៀត​ថា ជា​រឿង​រាល់ថ្ងៃ ជា​មធ្យម​មាន​កុមារ​ប្រមាណ​៥០០​នាក់ បាន​ទទួល​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ ដោយ​មិន​គិតថ្លៃ និង​បាន​ចំណាយ​ថវិកា​ប្រមាណ ៦,៥​លាន​ដុល្លា​អាមេរិក ក្នុង​មួយ​ឆ្នាំ ទៅ​លើ​ការព្យាបាល​ជំងឺ​កុមារ​ទូទៅ និង​ជំងឺ​វះកាត់​បេះដូង​ផងដែរ ដែល​ចាប់​តាំងពី​ឆ្នាំ​១៩៩៩​មក មន្ទីរពេទ្យ​នេះ បាន​ព្យាបាល​កុមារ​ចំនួន​២​លាន​នាក់​ហើយ ៕
​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ខេង ឧត្ដម​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបគំនូរគំនូរ​ស្នាដៃ​របស់​កុមារ​សឹង្ហ​បុរីមន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ស្ត្រី​ក្នុង​ស្រុក​ពួក​ចំនួន​៥០​នាក់បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នៅ​វិមាន​ឈ្នះ​ឈ្នះ និង​តំបន់​មួយចំនួនទៀត​

ក្រុមការងារ​ស្ត្រី​ក្នុង​ស្រុក​ពួក​ចំនួន​៥០​នាក់បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នៅ​វិមាន​ឈ្នះ​ឈ្នះ និង​តំបន់​មួយចំនួនទៀត​

ក្រុមការងារ​ស្ត្រី​ក្នុង​ស្រុក​ពួក​ចំនួន​៥០​នាក់បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នៅ​វិមាន​ឈ្នះ​ឈ្នះ និង​តំបន់​មួយចំនួនទៀត​

សមត្ថកិច្ច​ខេត្ត​សៀមរាបជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​បាន​ទាន់ពេលវេលា ដែល​រាលដាល់​ជិត​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​

ព្រះវិហារ​វត្ត​ស្រះ​ដូន​រីករាយក្នុង​ស្រុក​បន្ទាយស្រីត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឫស​សីមា ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ កាលពី​ព្រឹក​ម្សិលមិញ​នេះ​

ព្រះវិហារ​វត្ត​ស្រះ​ដូន​រីករាយក្នុង​ស្រុក​បន្ទាយស្រីត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឫស​សីមា ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ កាលពី​ព្រឹក​ម្សិលមិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.