Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះវិហារ​វត្ត​ស្រះ​ដូន​រីករាយក្នុង​ស្រុក​បន្ទាយស្រីត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឫស​សីមា ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ កាលពី​ព្រឹក​ម្សិលមិញ​នេះ​

ដោយ Pothe Thun
11/03/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រះវិហារ​វត្ត​ស្រះ​ដូន​រីករាយ ស្ថិតក្នុង​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ដែល​បាន​ចាប់ផ្ដើម​កសាង​នៅ​ចុងឆ្នាំ​២០១២ រហូត​ដល់​ចុង​ឆ្នាំ​២០១៨​នេះ ចំណាយ​ថវិកា​អស់​ចំនួន ៣២៥.០០០ ដុល្លារ​អាមេរិក ជា​ថវិកា​សន្សំ​អស់​ជាច្រើន​ឆ្នាំ​ពី​កម្មវិធី​បុណ្យទាន​ផ្សេងៗ និង បានមក​ពី​ការចូលរួម​របស់​ប្រជា​ពុទ្ឋបរិស័ទ​ជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឬ​ស​សីមា សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពិន ប្រាកដ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត​ស្រះ​ដូន​រីករាយ​និង អាជ្ញាធរ​ដែនដី បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​សាមគ្គី​ចូល​រួមចំណែក​ជា​កម្លាំង​កាយ កម្លាំងចិត្ត និង​ទ្រព្យធន​ធ្វើឲ្យ​ការកសាង​ព្រះវិហារ​នេះ​បាន​សម្រេច​រួចរាល់​ជា​ស្ថាពរ ហើយ​តាមរយៈ​សមិទ្ធផល​នេះ គឺជា​មោទនភាព​របស់​យើងទាំងអស់គ្នា ទាំង​ព្រះសង្ឃ និង​គ្រហស្ថ ពិសេស​ការរួមចំណែក គាំទ្រ​ជួយឧបត្ថម្ភ​ពី​ពុទ្ធបរិស័ទ​សប្បុរសជន​ជិត​ឆ្ងាយ​នានា ដែល​ទើប​ធ្វើឱ្យ​វិស័យ​ពុទ្ធចក្រ​នៅ​ខេត្តសៀមរាប មានការ​ដុះដាល​ដូច​ពេល​នេះ​។​

​ឯ​កត្តម​អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា សមិទ្ធផល​ថ្មី​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​រួមចំណែក​ក្នុង​ការរីកចម្រើន​នៃ​វិស័យ​ពុទ្ធចក្រ ដែល​ត្រូវបាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ព្រះពុទ្ឋសាសនា​ជា​សាសនា​របស់​រដ្ឋ ប៉ុន្តែ​វិស័យ​ពុទ្ឋចក្រ​និង​វិស័យ​អាណាចក្រ បាន​ដើរ​ទន្ទឹម​គ្នា​ពុំ​អាច​ខ្វះ​មួយណា​បានឡើយ ដើម្បី​ចូលរួម​ជួយ​ស្តារ និង​អភិវឌ្ឍន៍​សង្គម​ជាតិ​ឱ្យបាន​រីកចម្រើន ខណៈ​ក្នុងសម័យ​របប ប៉ុល ពត គ្រប់​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​សង្គមជាតិ រួម​ទាំង​វត្ត​អារាម​ផង ត្រូវ​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ស្ទើរតែ​សូន្យ សូម្បី​តែ​ព្រះសង្ឃ ក៏​ត្រូវ​ទទួលរង​នូវ​ការកាប់សម្លាប់​ផងដែរ ប៉ុន្តែ​ដោយសារ​ថ្ងៃ​ជ័យជំនះ ៧ មករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​បាន​រំដោះ​រួច​ផុត​ពី​គ្រោះ​ប្រល័យពូជសាសន៍ និង​ផ្តើមចេញពី​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទូទាំងប្រទេស ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​ឯ​កត្តម​អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍​ទៀត​ថា វត្ត​អារាម​មិន​គ្រាន់តែ​ជាទី​សក្ការៈ សម្រាប់​គោរព​បូជា​តាម​ផ្លូវ​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ តែ​ជា​ថ្នាល​បណ្តុះបណ្តាល​ចំណេះដឹង បញ្ញាញាណ តម្លៃ​សីលធម៌ និង​ស្មារតី រួមរស់​សាមគ្គី​គ្នា​តាម​ផ្លូវពុទ្ធចក្រ និង​អាណាចក្រ​ទៀតផង ពិសេស​វត្ត​អារាម​ជាច្រើន បាន​ផ្តល់​ជា​ទីតាំង​សាលារៀន កន្លែង​ផ្តល់​សេវា​សុខាភិបាល មណ្ឌល​សង្គ្រោះ​ក្មេង​កំព្រា មនុស្ស​អនាថា​គ្មាន​ទីពឹង និង​ជា​កន្លែង​ជួយ​អប់រំ​កែប្រែ​ដល់​អ្នក​ញៀន​គ្រឿងញៀន​ជា​ដើម ដូច្នេះ វត្ត​អារាម មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​កម្ពុជា ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបពិធី​កាត់​ឫស​សីមាព្រះពុទ្ឋ​សាសនាព្រះវិហារ​វត្ត​ស្រះ​ដូន​រីករាយវត្ត​អារាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ឃុំ​រំចេកអះអាងថា ស្ទើរតែ​ពុំ​មាន​ទេ​អំពើហិង្សា​ក្នុង​គ្រួសារ​ក្នុង​មូលដ្ឋាន​ឃុំ​នេះ​ទេ​ ​កាលពី​ចុង​សប្តាហ៍​នេះ​

អាជ្ញាធរ​ឃុំ​រំចេកអះអាងថា ស្ទើរតែ​ពុំ​មាន​ទេ​អំពើហិង្សា​ក្នុង​គ្រួសារ​ក្នុង​មូលដ្ឋាន​ឃុំ​នេះ​ទេ​ ​កាលពី​ចុង​សប្តាហ៍​នេះ​

បុរស​ម្នាក់​រស់នៅ​ក្នុង​ក្រុង​សៀមរាប សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​អារ​-​ក​ខ្លួនឯង​

បុរស​ម្នាក់​រស់នៅ​ក្នុង​ក្រុង​សៀមរាប សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​អារ​-​ក​ខ្លួនឯង​

អភិបាលខេត្ត​សៀមរាប នាំយក​អំណោយ​ចែកជូន​សិស្សានុសិស្ស មក​ពី​សាលា​បឋមសិក្សា​ចំនួន​៤ ក្នុង​ឃុំ​ខ្នងភ្នំ​

អភិបាលខេត្ត​សៀមរាប នាំយក​អំណោយ​ចែកជូន​សិស្សានុសិស្ស មក​ពី​សាលា​បឋមសិក្សា​ចំនួន​៤ ក្នុង​ឃុំ​ខ្នងភ្នំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.