Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អភិបាលខេត្ត​សៀមរាប នាំយក​អំណោយ​ចែកជូន​សិស្សានុសិស្ស មក​ពី​សាលា​បឋមសិក្សា​ចំនួន​៤ ក្នុង​ឃុំ​ខ្នងភ្នំ​

ដោយ Pothe Thun
11/03/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង លោកជំទាវ បាន​ដឹកនាំ​សមាជិក​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ចុះ​សាកសួរ​សុខទុក្ខ និង ចែក​អំណោយ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ ចំនួន​២៣​នាក់ និង​សិស្សានុសិស្ស ចំនួន​៥៩២​នាក់ មក​ពី​សាលា​បឋមសិក្សា​ចំនួន​៤ ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ រួមមាន ៖ សាលាបឋមសិក្សា​អន្លង់​ធំ , សាលាបឋមសិក្សា​សង្កែ​ឡាក់ , សាលាបឋមសិក្សា​ខ្លាឃ្មុំ និង សាលាបឋមសិក្សា​ភូមិ​ថ្មី ដែល​ពិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​សិរី​មង្គល​រាម ហៅ​វត្ត​អន្លង់​ធំ ភ្នំ​គូលែន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង លោកជំទាវ តែងតែបាន​យកចិត្តទុកដាក់ ពី​សុខទុក្ខ​លំបាក​របស់​សិស្សានុសិស្ស និង មាតាបិតា​សិស្ស​នៅ​តំបន់​ដាច់ស្រយាល​ព្រៃភ្នំ សំខាន់​បងប្អូន​នៅក្នុង​ឃុំ​ខ្នងភ្នំ ដែល​ជា​ភ្នំ​មួយ​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ វប្បធម៌ ដែល​បាន​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត ដែល​ជា​ប្រភព ចំណូល​មិនចេះ​រីងស្ងួត​របស់​បងប្អូន នៅក្នុង​តំបន់​ខ្នងភ្នំ​គូលែន ក្រៅ​ពី​ការងារ​ធ្វើស្រែ​ចំការ ។​

​ឯកឧត្តម ទៀ សីហា បាន​អំពាវនាវ​ដល់​មាតាបិតា និង អាណា​ព្យាបាល​ទាំងអស់ ត្រូវ​ជំរុញ​កូនៗ​របស់ខ្លួន ឲ្យចូល​សាលារៀន កុំ​ឲ្យ​កូនៗ​បោះបង់​ចោល​ការសិក្សា ព្រមទាំង​យកចិត្តទុកដាក់ ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់​ខ្នងភ្នំ​គូលែន ដើម្បី​ស្រូបយក​ភ្ញៀវ ចូល​មក​ទស្សនា​កម្សាន្ត ដែល​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់​បងប្អូន ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ទៀ សីហា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការកាប់បំផ្លាញ និង កាប់​ទន្ទ្រាន​ព្រៃឈើ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​លើ​ខ្នងភ្នំ​គូលែន ដែល​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​ធម្មជា​តិ , បាត់បង់​ធនធានធម្មជាតិ និង ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​បាត់បង់​នូវ​ប្រភព​ទឹក​ទៀត​ផង ព្រោះថា​ព្រៃឈើ​នៅ​លើ​ខ្នងភ្នំ​គូលែន មាន​សារៈសំខាន់​បំផុត ក្នុង​ការចិញ្ចឹម​ប្រជាជន​យើង ទាំង​នៅ​ខ្នងភ្នំ និង នៅក្នុង​ក្រុង​សៀមរាប ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបចុះ​សាកសួរ​សុខទុក្ខ និង ចែក​អំណោយវត្ត​សិរី​មង្គល​រាមសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​សាលាបឋមសិក្សា​ខ្លាឃ្មុំសាលាបឋមសិក្សា​ភូមិ​ថ្មីសាលាបឋមសិក្សា​សង្កែ​ឡាក់សាលាបឋមសិក្សា​អន្លង់​ធំអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេស​ចិន​ស្នើសុំ​កម្ពុជា​យក​បដិមា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​ចូលរួម​ការតាំងពិព័រណ៍​នៅ​ប្រទេស​ចិន ក្នុង​ខែ​ឧសភា​នេះ​

ប្រទេស​ចិន​ស្នើសុំ​កម្ពុជា​យក​បដិមា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​ចូលរួម​ការតាំងពិព័រណ៍​នៅ​ប្រទេស​ចិន ក្នុង​ខែ​ឧសភា​នេះ​

មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ថាសភាពាណិជ្ជកម្ម​កម្ពុជា កំពុង​ធ្វើឲ្យ​អ្នកវិនិយោគគិ​នបរ​ទេស​មាន​ភាពជឿជាក់ វិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​

មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ថាសភាពាណិជ្ជកម្ម​កម្ពុជា កំពុង​ធ្វើឲ្យ​អ្នកវិនិយោគគិ​នបរ​ទេស​មាន​ភាពជឿជាក់ វិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​

ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញ​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួល​រលកសញ្ញា​នៃ​ការផ្សាយ​វិទ្យុ​ដល់​ជនបរទេស ដល់ ឯកឧត្តម ម៉ម សូណង់ដូ​

ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញ​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួល​រលកសញ្ញា​នៃ​ការផ្សាយ​វិទ្យុ​ដល់​ជនបរទេស ដល់ ឯកឧត្តម ម៉ម សូណង់ដូ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.