Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រទេស​ចិន​ស្នើសុំ​កម្ពុជា​យក​បដិមា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​ចូលរួម​ការតាំងពិព័រណ៍​នៅ​ប្រទេស​ចិន ក្នុង​ខែ​ឧសភា​នេះ​

ដោយ Pothe Thun
11/03/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអនុញ្ញាត​ឲ្យ​ប្រតិភូ​ចិន​ដឹកនាំ​ដោយ​លោក ជូ មីង (CHOU Ming) អនុប្រធាន​នៃ​ពិព័រណ៍​សិល្ប​:​ចិន​ក្រោម​ការគ្រប់គ្រង​នៃ​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​ជាតិចិន ចូល​ជួប​សំណេះសំណាល ដើម្បី​ពិភាក្សា​ស្តីអំពី​ការស្នើ​ខ្ចី​រូប​បដិមា​ខ្មែរ ដើម្បី​យក​ទៅ​ចូលរួម​តាំង​ពិ​ព័​រណ៌​អរិយធម៌​អាស៊ី​នៅ​ប្រទេស​ចិន ។​

​ពិព័រណ៍​ដែល​នឹង​រៀបចំ​ធ្វើឡើង​នៅ​ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ប្រទេស​ចិន​នេះ ភាគី​ចិន​មាន​គោលបំណង រៀបចំ​ពិព័រណ៍​ដែល​មាន​លក្ខណៈ​ពិសេស​នោះ ក្នុងន័យ​កិច្ចសហប្រតិបត្តិការ​បេតិកភណ្ឌ​វប្បធម៌​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ចាំបាច់​ត្រូវការ​បដិមា ដែល​មាន​ប្រភព​មក​ពី​ប្រាសាទ​តាកែវ និង​ប្រាសាទចៅសាយទេវតា​។​

​ឆ្លើយតប​ទៅនឹង​សំណើរ​នេះ ភាគី​អាជ្ញាធរ​ជាតិ​អប្សរា​មិនទាន់​អាច​ឆ្លើយតប​ភ្លាមៗ​បាន​នៅឡើយ​ទេ ដោយហេតុ​ថា រាល់​រូប​បដិមា ដែល​បាន​ស្នើ​មកនេះ ចាំបាច់​ត្រូវ​ធ្វើ​ការវាយតម្លៃ​ធានារ៉ាប់រង​ស្រប​តាម​ការគ្រប់គ្រង​បុរាណ​វត្ថុ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​។ ម្យ៉ាងវិញទៀត អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវការ​ពេលវេលា ដើម្បី​ផ្តល់ព័ត៌មាន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អាច​អនុញ្ញាត​ឲ្យ​យក​បដិមា​ចេញ​ពី​ទីតាំង​រក្សាទុក​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​សន្យាថា​នឹង​ជួយ​សម្របសម្រួល​និង​សហការ​ល្អ ចំពោះ​កិច្ចការ​នេះ ឲ្យ​ដំណើរការ​បានរ​លូន ព្រោះ​នេះ​គឺជា​ឱកាស ដែល​ប្រទេស​កម្ពុជា អាច​បង្ហាញ​អរិយធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​កម្ពុជា នា​សម័យ​មហានគរ ទៅកាន់​បណ្តា​ប្រទេស​នៅ​អាស៊ី និង​ជុំវិញ​ពិភពលោក​ឲ្យបាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​ថែម​ទៀត​៕

​សូមបញ្ជាក់​ថា ក្នុង​ជំនួប​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ប្រតិភូ​ចិន​នាពេលនេះ នៅ​មិនទាន់​បាន​កំណត់​ចំនួន​បដិមា សម្រាប់​យក​ទៅ​ចូលរួម​ក្នុងការ​តាំងពិព័រណ៍​នៅ​ប្រទេស​ចិន នៅ​ខែ​ឧសភា​នេះ​នៅឡើយ​ទេ បច្ចុប្បន្ន​បដិមា​ទាំងនោះ ត្រូវ​បាន​រក្សាទុក​នៅក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ខេត្តសៀមរាប​។​

​សូម​រំលឹក​ដែរ​ថា បដិមា ដែល​បាន​រក្សាទុក​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​នេះ គឺ​ត្រូវ​បាន​ធ្វើ​កំណាយ​ឃើញ​ក្នុង​បរិវេណ​ប្រាសាទ​តាកែវ និង​ប្រាសាទចៅសាយទេវតា ហើយ​ប្រាសាទ​ទាំងពីរ​នេះ​ដែរ ក្រុម​រដ្ឋាភិបាល​ចិន​សម្រាប់​ការអភិរក្ស​អង្គរ​ហៅ​កាត់​ថា CSA បាន​ចូលរួម​ធ្វើការ​អភិរក្ស និង​ជួសជុល តាមរយៈ​ការសហការ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងនោះ​ប្រាសាទចៅសាយទេវតា​ត្រូវបាន​ជួសជុល​ក្នុង​ឆ្នាំ​១៩៩៨ និង​រួចរាល់​នៅ​ឆ្នាំ​២០០៨ រីឯ​ប្រាសាទតាកែវ​ជួសជុល នៅ​ឆ្នាំ​២០០៧ និង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧​។​

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: បដិមា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​​ប្រតិភូ​ចិនពិព័រណ៍​សិល្ប​:​ចិន​ពិ​ព័​រណ៌​អរិយធម៌​អាស៊ីស្នើ​ខ្ចី​រូប​បដិមា​ខ្មែរអគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ថាសភាពាណិជ្ជកម្ម​កម្ពុជា កំពុង​ធ្វើឲ្យ​អ្នកវិនិយោគគិ​នបរ​ទេស​មាន​ភាពជឿជាក់ វិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​

មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ថាសភាពាណិជ្ជកម្ម​កម្ពុជា កំពុង​ធ្វើឲ្យ​អ្នកវិនិយោគគិ​នបរ​ទេស​មាន​ភាពជឿជាក់ វិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​

ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញ​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួល​រលកសញ្ញា​នៃ​ការផ្សាយ​វិទ្យុ​ដល់​ជនបរទេស ដល់ ឯកឧត្តម ម៉ម សូណង់ដូ​

ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញ​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួល​រលកសញ្ញា​នៃ​ការផ្សាយ​វិទ្យុ​ដល់​ជនបរទេស ដល់ ឯកឧត្តម ម៉ម សូណង់ដូ​

ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរការយកចិត្តទុកដាក់​របស់​វិទ្យុជាតិ​កម្ពុជា ក្នុង​ការថែរក្សា​សិល្បៈ​បុរាណ​ខ្មែរ​

ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរការយកចិត្តទុកដាក់​របស់​វិទ្យុជាតិ​កម្ពុជា ក្នុង​ការថែរក្សា​សិល្បៈ​បុរាណ​ខ្មែរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.