Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

ដោយ Pothe Thun
08/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​រៀបចំ ឡើង​ដោយ ក្រសួង​ព័ត៌មាន បាន​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ មិនា ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ប្រធាន​អង្គប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌ មាន និង​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជា​អ្នកជំនាញ​ផ្នែក​ច្បាប់ មកពី ក្រសួង​គន្លឹះ តំណាង ក្រុមប្រឹក្សា​អ្នកច្បាប់ ទីស្តីកា​រ​គណះរដ្ឋមន្ត្រី និង ក្រុមប្រឹក្សា​សេដ្ឋ កិច្ច​សង្គម វ​ប្បធ​ម៏ ទីស្តីកា​រ​គណះរដ្ឋមន្ត្រី ដើម្បី​ធ្វើការ​ពិនិត្យ ពិភាក្សា ក្នុងការ ចូលរួម​ផ្តល់ ធាតុ​ផ្សុំ សម្រាប់​សេចក្តីព្រាងច្បាប់​នេះ អោយមាន​លក្ខ​ណះ គ្រប់ ជ្រុងជ្រោយ តាម​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ពាក់​ពន្ធ័​នីមួយៗ និង​ស្រប​តាម ស្ថានភាព នយោបាយ ច្បាប់ នៃ ព្រះរាជាណាចក្រ​កម្ពុជា ។​

​មាន​ប្រសា​ស​ន៏​បើក​កិច្ចប្រជុំ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​គួសបញ្ជាក់ ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន នេះ​ត្រូវបាន​រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច អោយ​ក្រសួង​ព័ត៌មាន កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៣ ដឹកនាំ​វេទិកា​ពិគ្រោះ​យោបល់ ជាមួយ​អ្នកសារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង​ស្ថាប័ន​ពាក់​ពន្ធ័ ដើម្បី រៀបចំ តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ឡើង​។ បន្ទាប់មក នៅក្នុង​ខែ​កុម្ភះ ឆ្នាំ ២០១៥ ក្រសួង​ព័ត៌មាន បាន​សហការ ជាមួយ អង្គការ យូណេស្កូ ប្រចាំ​កម្ពុជា ដោយ​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស ហៅ​កាត់​ថា TWG A 2 I ( អេ ធូ អា​យ ) ហើយ​កិច្ចពិភាក្សា​កែសម្រួល​សេចក្តី ព្រាង​ច្បាប់​នេះ សម្រាប់​ក្រុម​ការងារ​បច្ចេកទេស ទើបតែ​បញ្ចប់​កាលពីពេល ឆ្នាំ​កន្លងទៅនេះ​។ ប៉ុន្តែ​បើ​និយាយ​ជា​រួម ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន កាលពី មុនដំបូង គឺ​ក្រសួង ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ជា​អ្នករៀបចំ តែ​ក្រោយមក រាជរដ្ឋាភិបាល​បាន​ប្រគល់​មក​អោយ​ក្រសួង​ព័ត៌មាន ជា​អ្នករៀបចំ ម្តង ។ សរុប​ជា​រួម ច្បាប់​នេះ មាន​រយះពេល​ជាង ១២ ហើយ​សម្រាប់ ក្រសួង ព័ត៌មាន បាន​ដំណើរការ​រៀបចំ​អស់​រយះពេល ២ ឆ្នាំ កន្លះ​មកហើយ ដោយ មាន ការចូលរួម​ពី​គ្រប់ ផ្នែក​ពាក់​ពន្ធ័ រួមទាំង​អង្គការ​អន្តរជាតិ អង្គការ​សហ ប្រជាជាតិ ហើយ​ក្នុងនោះ​អង្គការ​យូណេសស្កូ បាន​កំណត់​ថា របៀប​ធ្វើ​ច្បាប់​ស្តីពី​សិទ្ធិ ទទួល​ព័ត៌មាន នេះ គួរតែ​ជា​គំរូ សម្រាប់​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ដែលមាន លក្ខណះ​បើកទូលាយ ។

​ឯកឧត្តម មាស សុភណ្ឌ័ អនុរដ្ឋលេខាធិការ និង​ប្រធាន​អនុគណះកម្មកា​ររៀប​ចំ តាក់តែង សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន នៃ​ក្រសួង ព័ត៌មាន បានធ្វើ ការបញ្ជាក់​ជូន​ថា សេចក្តីព្រាងច្បាប់​នេះ គឺជា​លទ្ធផល​នៃ​ការ អភិវឌ្ឍ​ក្របខណ្ឌ គតិយុត្ត របស់​រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ នៃ​ការធ្វើ កំណែ ទម្រង់​ប្រពន្ធ័​រដ្ឋបាល និង​អភិបាលកិច្ច​ល្អ ក្នុង​ការផ្តល់សេវា​ជូន ប្តជាពលរដ្ឋ​ប្រកប ដោយ​ប្រសិទ្ធិភាព តម្លាភាព និង​គណនេយ្យភាព ស្របតាម យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ សេចក្តីព្រាងច្បាប់ នេះ​មាន ៩ ជំ​ពួក និង ៣៨ មាត្រា ហើយ​ច្បាប់​នេះ មិន​មាន​បង្កើត​ស្នងការ ​ព័ត៌មាន ដែល​ជា​ស្ថាប័ន​ឯករាជ្យ ដើម្បី​ដោះស្រាយ​បណ្តឹង​ស្តីពី​ការស្នើសុំ ព័ត៌មាន ឬ​ត្រូវ​ជ្រើសរើស​បុគ្គ​លឹក​ថ្មី សម្រាប់​បំរើ​ការងារ ដូច​ច្បាប់​នៅ​ប្រទេស ដ៏​ទៃ​នោះទេ​។​
ទាក់ទង​ទៅ​និង​លទ្ធផល នៃ​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាង ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន នា​ឱកាស​នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសា​ស​ន៏​បញ្ជាក់ថា​៖
,,,, សំលេង​ដើម​,,,,៕(ក្នុងវីដេអូ)

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​អត្ថបទ និង រូបថត : ក្រសួង​ព័ត៌មាន​

Tags: កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាបចុះសួរសុខទុក្ខ​កុមារ​គ​ថ្លង់និង​កុមារ​ពិការភ្នែកនៅ​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក ក្នុង​ខេត្ត​សៀមរាប​

អភិបាលខេត្ត​សៀមរាបចុះសួរសុខទុក្ខ​កុមារ​គ​ថ្លង់និង​កុមារ​ពិការភ្នែកនៅ​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក ក្នុង​ខេត្ត​សៀមរាប​

ថៅកែ​ម៉ាស្សា​មួយរូបដែល​បើក​ទីតាំង​ក្នុង​ក្រុង​សៀមរាបហើយ​រកស៊ី​សេវា​ផ្លូវភេទ ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​

ថៅកែ​ម៉ាស្សា​មួយរូបដែល​បើក​ទីតាំង​ក្នុង​ក្រុង​សៀមរាបហើយ​រកស៊ី​សេវា​ផ្លូវភេទ ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​

ក្មេងស្រី​ម្នាក់​នៅ​ឃុំ​រើ​លត្រូវបាន​ស្លាប់​ដោយសារ​លង់ទឹក​

ក្មេងស្រី​ម្នាក់​នៅ​ឃុំ​រើ​លត្រូវបាន​ស្លាប់​ដោយសារ​លង់ទឹក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.