ស្ថានទូតប្រទេសថៃប្រចាំកម្ពុជា ផ្តល់គ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ផ្គត់ផ្គង់តាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត
នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ជិរ៉ាវុធ សុវណ្ណអាត (Jirawuth Suvanna Arj) អគ្គទីប្រឹក្សា ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៃស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ ប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប ក្រោមវត្តមានឯកឧត្ដម ទៀ សីហា ...