Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ស្ថានទូតប្រទេសថៃប្រចាំកម្ពុជា ផ្តល់គ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ផ្គត់ផ្គង់តាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត

ដោយ Pothe Thun
04/10/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ជិរ៉ាវុធ សុវណ្ណអាត (Jirawuth Suvanna Arj) អគ្គទីប្រឹក្សា ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៃស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ ប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប ក្រោមវត្តមានឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក ពិន ប្រាកដ អភិបាលរងខេត្ត រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការនៃសាលាខេត្តជាច្រើនរូបទៀត ។

ឯកឧត្ដម ជិរ៉ាវុធ សុវណ្ណអាត បានមានប្រសាសន៍ថា គ្រឿងឧបភោគបរិភោគដែលបានផ្តល់ជូននាពេលនេះ គឺបានមកពីចូលរួមឧបត្ថម្ភពីបណ្តាក្រុមហ៊ុននានា ប្រមាណជា៣០ក្រុមហ៊ុន តាមរយៈស្ថានទូតប្រទេសថៃប្រចាំកម្ពុជា ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ-១៩ ដែលសកម្មភាពនេះ វាបានស្តែងចេញពីការរួមគ្នា ក្នុងនាមជាអ្នកជិតខាងល្អជួយគ្នាទៅវិញទៅមក។

ឯកឧត្ដម ជិរ៉ាវុធ សុវណ្ណអាត មានប្រសាសន៍ទៀតថា ការប្រយុទ្ធនឹងការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ក្នុងខេត្តសៀមរាប ត្រូវបានទទួលបន្ទុកការងារធ្ងន់ៗមួយចំនួនដូចជា ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ក្នុងតំបន់ ជាខ្សែត្រៀមទី២ សម្រាប់ការទទួលពលករដែលត្រឡប់ពីប្រទេសថៃ ជាដើម ដូច្នេះគ្រឿងឧបភោគបរិភោគទាំងអស់នេះ ជាផ្នែកមួយសម្រាប់ផ្គត់ផ្គង់តាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានសម្ដែងនូវអំណរគុណចំពោះស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ផ្គត់ផ្គង់តាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត ដែលកាយវិការនេះបានបង្ហាញឲ្យឃើញនូវទឹកចិត្តសប្បុរសធម៌ នៃវប្បធម៌ក្នុងការចែករំលែកទុក្ខលំបាករវាងគ្នានិងគ្នា និង ជាការចូលរួមជាមួយរាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតមានឡើង ។

ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍ទៀតថា ចាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ គិតមកដល់ដើមខែតុលានេះ ប្រជាពលរដ្ឋនៃខេត្តសៀមរាបដែលជាពលករ ត្រូវបានបញ្ជូនមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ហើយត្រូវបានបញ្ជូនឲ្យសម្រាកធ្វើចត្តាឡីស័កក្នុងខេត្តសៀមរាប មានចំនួនសរុបប្រមាណជាង៦ពាន់នាក់ និងមួយចំនួនផ្សេងទៀតបានទទួលការថែទាំនិងព្យាបាល ក្រោយពេលធ្វើតេស្តលើវត្ថុសំណាក ថាមានវិជ្ជមានកូវីដ-១៩។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបានរៀបចំមណ្ឌលចត្តាឡីស័កនៅទូទាំងខេត្តសរុបមាន៤៧ទីតាំង ដើម្បីទទួលពលរដ្ឋក្នុងខេត្ត និងពលករកម្ពុជាមកពីក្រៅប្រទេស ឱ្យធ្វើចត្តាឡីស័កតាមគោលការណ៍ និងវិធានការសុខាភិបាល ព្រមទាំងបានត្រៀមបម្រុងចំនួន៦០ទីតាំងផ្សេងទៀត ក្នុងករណីមានតម្រូវការចាំបាច់៕

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ស្ថានទូតប្រទេសថៃប្រចាំកម្ពុជាអំណោយក្នុងវិបត្តិជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបនិងមន្ត្រីសង្ឃ ចុះសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគប្រគេនព្រះអនុគណស្រុកជីក្រែង ដើម្បីផ្គត់ផ្គង់ប្រើប្រាស់ពេលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់វត្តជាបណ្តោះអាសន្ន ដោយសារឆ្លងជំងឺកូវីដ-១៩ !

អាជ្ញាធរខេត្តសៀមរាបនិងមន្ត្រីសង្ឃ ចុះសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគប្រគេនព្រះអនុគណស្រុកជីក្រែង ដើម្បីផ្គត់ផ្គង់ប្រើប្រាស់ពេលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់វត្តជាបណ្តោះអាសន្ន ដោយសារឆ្លងជំងឺកូវីដ-១៩ !

អភិបាលខេត្តសៀមរាប ផ្តល់គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តកំពង់ក្តី ក្នុងពេលដែលវត្តត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដោយសារតែរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងដូនជី

អភិបាលខេត្តសៀមរាប ផ្តល់គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តកំពង់ក្តី ក្នុងពេលដែលវត្តត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដោយសារតែរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងដូនជី

អភិបាលខេត្តសៀមរាប ផ្តល់គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តកំពង់ក្តី ក្នុងពេលដែលវត្តត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដោយសារតែរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងដូនជី

ភោជនីយដ្ឋាន អាហារដ្ឋានចំនួន ៩កន្លែងក្នុងក្រុងសៀមរាប ទទួលលិខិតអនុញ្ញាតបម្រើសេវាកម្មនៅនឹងកន្លែង ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.