Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរខេត្តសៀមរាបនិងមន្ត្រីសង្ឃ ចុះសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគប្រគេនព្រះអនុគណស្រុកជីក្រែង ដើម្បីផ្គត់ផ្គង់ប្រើប្រាស់ពេលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់វត្តជាបណ្តោះអាសន្ន ដោយសារឆ្លងជំងឺកូវីដ-១៩ !

ដោយ Pothe Thun
04/10/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ត លើកទឹកចិត្តដល់អ្នកកំពុងធ្វើចត្តាឡីស័ក សូមបន្តតាមដានពិនិត្យសុខភាព និងអនុវត្តឱ្យបានតាមការកំណត់ និងការណែនាំរបស់មន្ត្រីសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពក្នុងសហគមន៍របស់យើង នេះជាប្រសាសន៍លោកស្រី យូ សុភាអភិបាលរងខេត្ត ក្នុងឱកាសចុះសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគប្រគេនព្រះអនុគណស្រុកជីក្រែង កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមការងារសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស ចូលរួមដោយព្រះរាជាគណ: ព្រះចៅអធិការវត្ត និងព្រះថេរានុត្ថេរៈមួយចំនួនក្នុងក្រុងសៀមរាប លោកស្រី យូ សុភា អភិបាលរងខេត្ត និងក្រុមគ្រួសារបាននិមន្ត និងចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃកំពុងជាប់ចត្តាឡីស័កដោយសារព្រះសង្ឃ និងដូនជីតាជីមួយចំនួនមានវិជ្ជមានជំងឺកូវីដ-១៩ នៅវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី ស្ថិតនៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តីស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីជួយសម្រាលការខ្វះខាត និងដោះស្រាយការលំបាកក្នុងអារាមនេះដោយសារតែកំពុងបិទខ្ទប់ផ្អាកការចេញចូលជាបណ្តោះអាសន្ន ធ្វើឱ្យបងប្អូនប្រជាពុទ្ឋបរិស័ទមិនអាចយកចង្ហាន់ និងគ្រឿងឧបភោគបរិភោគ មកប្រគេនបាន។ លោកស្រី យូ សុភា មានប្រសាសន៍ថា៖គ្រឿងឧបភោគបរិភោគ និងថវិកាបន្តិចបន្តួចនេះបានមកពីការចូលរួមរបស់មន្ត្រីសង្ឃសាលាគណខេត្ត និងចៅអធិការវត្តមួយចំនួន និងបានមកពីការបរិច្ចាគពីសប្បុរសជន សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗផ្នែកចង្ហាន់ក្នុងវត្តមដែលព្រះសង្ឃមិនអនុញ្ញាតិឱ្យនិមន្តទៅទទួលភត្ត និងបិណ្ឌបាត្រទៅកាន់ទីដទៃបាន។ ការប្រគេននៅទយ្យទាននាពេលនេះ ស្របតាមការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីទំនៀមទម្លាប់ខ្មែរយើង តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។

ថ្លែងក្នុងនាម អាជ្ញាធរខេត្ត លោកស្រី អភិបាលរងខេត្ត បាននាំមកនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ផ្តាំផ្ញើប្រគេន និងជូនដល់ព្រះសង្ឃព្រមទាំង បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ត្រូវតស៊ូជំនះអត់ធ្មត់អនុវត្ត និងស្នាក់នៅដាច់ដោយឡែកឱ្យខាងតែបាន ១៤ថ្ងៃទៅតាមការកំណត់ ហើយខិតខំថែរក្សាសុខភាព កុំបាក់ទឹកចិត្ត និងត្រូវស្តាប់តាមការណែនាំរបស់ អាជ្ញាធរមូលដ្ឋាន និងប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួននូវវិធីសាស្ត្របង្ការ និងការពារចៀសវាងនូវការចម្លងទៅអ្នកដទៃ និងត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រុមការងារគ្រប់គ្រង និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ ៣ការពារ និង៣កុំរបស់របស់រាជរដ្ឋាភិបាល បើមានអាការ:មិនស្រួលខ្លួន ឬសង្ស័យពីសុខភាព សូមប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្ត។ ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត និងជាព្រះអនុគណស្រុកជីក្រែង ជាចៅអធិការវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី បានថ្លែងអំណរព្រះគុណ និងអរគុណ នូវព្រះទ័យមនិងការយកចិត្តទុកដាក់របស់មន្ត្រីសង្ឃខេត្ត ថ្នាក់ដឹកនាំខេត្ត បានជួយឧបត្ថម្ភសម្ភារ:ទាំងនេះ សម្រាប់វត្តដែលកំពុងធ្វើចត្តាឡីស័ក គិតមកដល់ពេលនេះអស់រយ:ពេល ៩ថ្ងៃមកហើយៗអ្នកមានវិជ្ជមាន កំពុងបានដាក់ស្នាក់នៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ព្រះអង្គ បន្តសង្ឃដីកាថា៖ វត្តកំពង់ក្តីមានភិក្ខុសាមណេរចំនួន ៥៥អង្គ ថ្មីៗកន្លងមក មានភិក្ខុ និងសាមណេរមួយចំនួនតូចមានអាការ:មិនស្រួលព្រះកាយ ទើបមន្ត្រីសុខាភិបាលមកយកសំណាក់ទាំងអស់អង្គទាំងអស់គ្នា លទ្ឋផលវិជ្ជមាន ៥អង្គ/នាក់ ក្នុងនោះមានភិក្ខុ ១អង្គជាលេខាវត្ត សាមណេរ២អង្គ និងសិស្សស្នាក់នៅរៀនក្នុងវត្ត៣រូប ដូនជី ១រូប។ ខណ:នោះ អាជ្ញាធរដែនដីក៏សម្រេចបិទការចេញចូលវត្តទាំងមូលជាបណ្តោះអាសន្នពីថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១មក និងមិនអនុញ្ញាតិឱ្យនិមន្តនិងចេញទៅក្រៅឡើយត្រូវរង់ចាំដល់កំណត់១៤ថ្ងៃ និងរង់ចាំការសម្រេចពីអាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល សម្រេចជាថ្មី។ ព្រះបវរវិជ្ជាបន្តថា៖ ដោយបានការយកចិត្តទុកដាក់ ពីមន្ត្រីសុខាភិបាល និងអាជ្ញាធរដែនដី បានមកធ្វើការពិនិត្យសុខភាពជាប្រចាំ និងបានផ្តល់ថ្នាំសង្កូវជាបន្តបន្ទាប់ដល់អ្នកវិជ្ជមាន រហូតមកដល់ពេលនេះសុខភាពភិក្ខុ សាមណេរ កូនសិស្ស ដូនជី ទាំង៥អង្គ /នាក់ មានសុខភាពល្អប្រសើរហើយ ជាមួយគ្នានោះ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងវត្ត ក៏មានសុខភាពល្អជាប្រក្រតីដែរ ។

សូមបញ្ជាក់ថា៖ គ្រឿងឧបភោគបរិភោគ ជាស្បៀងអាហារ និងសម្ភារ:ប្រគេនជូនរួមមាន៖ ថវិកាចំនួន ១លាន៧សែនរៀល, ម៉ាស់ ៥ប្រអប់, អង្ករ ២៥០គ.ក្រ, ត្រីខ ៥យួរ, មី ៩កេស, ទឹកត្រី ៤យួរ ទឹកស៊ីអុីវ ៤យួរ, ទឹកសុទ្ឋ ១២កេស និង២យួរ, ទឹកដោះគោ ១០កំប៉ុង, ភេសជ្ជ: ៣កេសនិង១យួរ, ប្រេងឆា ២ដប និងស្ករស ៥គ.ក្រ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

 

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ផ្តល់គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តកំពង់ក្តី ក្នុងពេលដែលវត្តត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដោយសារតែរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងដូនជី

អភិបាលខេត្តសៀមរាប ផ្តល់គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តកំពង់ក្តី ក្នុងពេលដែលវត្តត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដោយសារតែរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងដូនជី

អភិបាលខេត្តសៀមរាប ផ្តល់គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តកំពង់ក្តី ក្នុងពេលដែលវត្តត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដោយសារតែរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងដូនជី

ភោជនីយដ្ឋាន អាហារដ្ឋានចំនួន ៩កន្លែងក្នុងក្រុងសៀមរាប ទទួលលិខិតអនុញ្ញាតបម្រើសេវាកម្មនៅនឹងកន្លែង ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ

អ្នកទេសចរណ៍ នាំគ្នាមកទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ ថ្ងៃបុណ្យភ្ជុំបិណ្ឌថ្ងៃដំបូងប្រមាណជា ២ពាន់ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.