Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ ស្នើឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​ផលិតផល​ទេ​ចរណ៍​ថ្មី និង​ធ្វើ​អ្វី​ដែលជា​តម្រូវការ និង​ការចូល​ចិត្ត​របស់​អ្នកទេសចរ​ចិន និង​កូរ៉េ ដែលជា​ទីផ្សារ​ទេសចរ​ណ៍​ធំៗ​នៅក្នុង​តំបន់​

ដោយ Pothe Thun
16/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍ ស្នើឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​ផលិតផល​ទេ​ចរណ៍​ថ្មី និង​ធ្វើ​អ្វី​ដែលជា​តម្រូវការ និង​ការចូល​ចិត្ត​របស់​អ្នកទេសចរ​ចិន និង​កូរ៉េ ដែលជា​ទីផ្សារ​ទេសចរ​ណ៍​ធំៗ​នៅក្នុង​តំបន់​
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ឈុន មករា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទីភ្នាក់ងារ​ទេសចរណ៍ ដឹកជញ្ជូន និង​មគ្គទ្ទេសក៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ បាន​លើកឡើងថា បច្ចុប្បន្ននេះ​យើង​ឃើញថា ភ្ញៀវ​ទេស​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​មានការ​ថយចុះ​ជាង​មុន ជាពិសេស​ទេសចរ​ជន​ជាតិ​កូរ៉េ ដូច្នេះ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​គួរតែ​រួមគ្នា​បង្កើត​ផលិតផល​ទេ​ចរណ៍​ថ្មី​និង​រៀបចំ​អ្វី​ដែលជា​ត្រូវការ​និង​ការចូល​ចិត្ត​របស់​អ្នកទេសចរ​ជាពិសេស​អ្នក​ទេស​ចិន​និង​កូរ៉េ​ដែលជា​ទីផ្សារ​ទេសចរណ៍​ធំៗ​នៅក្នុង​តំបន់ ដូច្នេះ តាមរយៈ​នេះ សុំឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប គួររៀបចំ​ការតុបតែង​លម្អ តាមរយៈ​ការដាំ​ផ្កា​លម្អ​តាម​ដងផ្លូវ​សំខាន់ៗ​នៅក្នុង​ក្រុង​សៀមរាប ពិសេស​ផ្លូវ​ចេញពី​អាកាសយានដ្ឋាន​មក​ទីក្រុង​សៀមរាប ពី​អាកាសយានដ្ឋាន​មក​តំបន់​អង្គរ ក៏ដូចជា​ផ្លូវ​នៅក្នុង​ទីក្រុង​សៀមរាប​ទាំងមូល ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ទស្សនា​គោលដៅ​ទេសចរណ៍​នេះ​កាន់តែច្រើន ព្រោះ​អ្នកទេសចរ​ជនជាតិ​កូរ៉េ តាម​ការ​អ​ង្គេ​ត​មើល​ភាគច្រើន គឺ​ចូលចិត្ត​តំបន់​ទេសចរណ៍​ដែលមាន​តុបតែង​ផ្កា​ស្អាតៗ​។​

​លោក ឈុន មករា បានលើកឡើង​បន្ថែមថា ជាមួយគ្នានេះ យើង​ក៏ត្រូវ​រៀបចំ​កន្លែង​កម្សាន្ត​នាពេល​រាត្រី​ឱ្យបាន​សម្បូរបែប និង​កន្លែង​លក់​ផលិតផល​ប្រណីតៗ​សម្រាប់​ទេសចរ​ចិន ពីព្រោះ​ភ្ញៀវទេសចរ​ចិន​ភាគច្រើន​ចូលចិត្ត​កន្លែង​ស៊ី​វិ​ល័យ ខណៈ​នៅ​ខេត្តសៀមរាប មិនទាន់មាន​កន្លែង​ទាំងនេះ​ច្រើន​នៅឡើយ ។​

​លោក ឈុន មករា បាន​លើក​យ៉ាងនេះ នៅក្នុង​កិច្ចប្រជុំ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា​ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ , ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​ប្រតិភូ​អមដំណើរ​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ , ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ពេលនេះ​គឺ​ចាំបាច់​បំផុត គឺ​ត្រូវ​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មីៗ​ឱ្យបាន​ច្រើន ហើយ​រាជរដ្ឋាភិបាល​ក៏បាន​នឹង​កំពុងតែ​សិក្សា ពី​គម្រោង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ក្នុង​នោះគេ​បាន​សម្លឹង​ឃើញ​ពី​សក្ដានុពល​ផលិតផល​ទេសចរណ៍​ថ្មីៗ ដូចជា តំបន់ភ្នំ​គូលែន , តំបន់​ជុំវិញ​តំបន់​អង្គរ និង​តំបន់​បឹង​ទន្លេសាប​។​

​ឯកឧត្តម ថោង ខុន មានប្រសាសន៍​បន្ថែមថា ជាមួយគ្នានេះ​ក៏ត្រូវ​បញ្ឈប់​រាល់​ការលក់​វត្ថុ​អនុស្សាវរីយ៍​ដែលមាន​គុណភាព​អន់ ឬ​ក្លែងក្លាយ​ជូន​ភ្ញៀវទេសចរ ដែល​នាំទៅដល់​អាប់ឱន​កិត្តិយស​ជាតិ និង​បាត់បង់​គោលដៅ​ទីផ្សារ​ទេសចរ ហើយក៏​ត្រូវ​ពង្រឹង​សេវា​អនាម័យ​ម្ហូបអាហារ​នៅតាម​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន​ក្នុង​ខេត្ត និង​ទីក្រុង​សៀមរាប ពិសេស​ត្រូវ​រៀបចំ​នូវ​វិថី​ម្ហូបអាហារ «Food Street» នៅ​ក្រុង​សៀមរាប​ឱ្យបាន​ឆាប់រហ័ស​។​

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​ណែនាំ​បន្ថែម​ដល់​មន្ត្រី​អនុវត្ត​កិច្ចការ​តាម​ផ្នែក​ទាំងអស់ ត្រូវអនុវត្ត​ដំណោះស្រាយ​ទាំងឡាយ​ប្រកបដោយ​ប្រសិទ្ធភាព ពីព្រោះ​បញ្ហា​មួយចំនួន ដូចជា​បញ្ហា​សំរាម ការតុបតែង​លម្អ ការលក់​វត្ថុ​អនុស្សាវរីយ៍​គុណភាព​អន់​ជូន​ភ្ញៀវទេសចរ​នេះ ព្រោះ​ឯកឧត្តម​នៅតែ​ឮជា​ដដែលៗ ពោល​មិន​អាចឱ្យ​បញ្ហា​ដដែលៗ​នេះ កើតឡើង​អូសបន្លាយ​យូរ​បានឡើយ​៕

​អត្ថបទ និង រូបថត ៖ លោក ឃុ​ត សៅ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​ទេសចរណ៍ផលិតផល​ទេ​ចរណ៍​ថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​មនុស្សធម៌ និង​សុខភាព ដោយ​ប្រមូល​ថវិកា​បាន​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​បរិច្ចាគ​ជូន​ដល់​មូ​និ​ធិ​គន្ធបុប្ផា​

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​មនុស្សធម៌ និង​សុខភាព ដោយ​ប្រមូល​ថវិកា​បាន​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​បរិច្ចាគ​ជូន​ដល់​មូ​និ​ធិ​គន្ធបុប្ផា​

លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង សន្យា​ជួយ​ជួសជុល​រហាត់ទឹក​នៅ​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​

លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង សន្យា​ជួយ​ជួសជុល​រហាត់ទឹក​នៅ​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​

សិស្ស​ក្រីក្រ​ចំនួន​៦០​នាក់ រស់នៅក្នុង​មណ្ឌល​អង្គការ​កម្ពុជា​អភិវឌ្ឍ​នៃ​ក្តីសង្ឃឹម ទទួលបាន​សម្ភារ​សិក្សា​ពី​សប្បុរសជន​

សិស្ស​ក្រីក្រ​ចំនួន​៦០​នាក់ រស់នៅក្នុង​មណ្ឌល​អង្គការ​កម្ពុជា​អភិវឌ្ឍ​នៃ​ក្តីសង្ឃឹម ទទួលបាន​សម្ភារ​សិក្សា​ពី​សប្បុរសជន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.