Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សិស្ស​ក្រីក្រ​ចំនួន​៦០​នាក់ រស់នៅក្នុង​មណ្ឌល​អង្គការ​កម្ពុជា​អភិវឌ្ឍ​នៃ​ក្តីសង្ឃឹម ទទួលបាន​សម្ភារ​សិក្សា​ពី​សប្បុរសជន​

ដោយ Pothe Thun
16/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សិស្ស​ក្រីក្រ​ចំនួន​៦០​នាក់ រស់នៅក្នុង​មណ្ឌល​អង្គការ​កម្ពុជា​អភិវឌ្ឍ​នៃ​ក្តីសង្ឃឹម ទទួលបាន​សម្ភារ​សិក្សា​ពី​សប្បុរសជន​
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​នេះ សិស្ស​ក្រីក្រ​ចំនួន​៦០​នាក់ ដែល​កំពុង​រស់នៅក្នុង​មណ្ឌល​អង្គការ​កម្ពុជា​អភិវឌ្ឍ​នៃ​ក្តីសង្ឃឹម ស្ថិតក្នុង​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បានទទួល​សម្ភារ​សិក្សា​ពី​សប្បុរសជន ដឹកនាំ​ដោយ​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា អគ្គរាជទូត​សុ​ឆន្ទៈ​ដើម្បី​ស្ត្រី​ពី​សហគមន៍​អឺរ៉ុប ។​

​ក្នុងឱកាស​នោះ លោកជំទាវ ស៊ិន ណ​ម សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណ​:​កម្ម​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​កម្ពុជា​អភិវឌ្ឍន៍​នៃ​ក្ដីសង្ឃឹម និង​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់ ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​នៅទីនេះ និង​ចាត់ទុក​សកម្មភាព​នេះ​ថា ជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​បាន​ស្វះ​ស្វែងរក​ការជួយ​គាំទ្រ​ពី​សប្បុរស​ជនជាតិ​និង​អន្តរជាតិ ក្នុងការ​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កុមារ​សិស្សានុសិស្ស ឱ្យខិត​ខំរៀន​សូត្រ ។​

​លោក ជំទាវ ស៊ិន ណ​ម មានប្រសាសន៍​បន្ថែមថា ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​សប្បុរសធម៌ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីប្រាថ្នា របស់​អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ និង​សប្បុរសជន​ជិត​ឆ្ងាយ សូម​ចៅៗ ត្រូវខិតខំ​សិក្សា​រៀនសូត្រ យកចិត្តទុកដាក់​ស្តាប់​ការពន្យល់​ពី​លោកគ្រូ​អ្នកគ្រូ មក​រៀន​ឱ្យបាន​ទៀងទាត់ ត្រូវ​ចេះ​ស្រឡាញ់ និង​ជួយ​ទុក្ខ​ធុរៈ​មិត្តភក្ដិ ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា បាន​មាន​ព្រះ​សុ​វ​ណ្ណី​ថា ក្នុងនាម​ជា​ស្ត្រី​ខ្មែរ​មួយរូប ទោះបី​សម្ភារ​និង​ការជួយឧបត្ថម្ភ​ដល់​អង្គការ​នេះ​មាន​ចំនួន​តិចតួច​ក្តី តែ​ពិត​ជាមាន​ក្តី​សោមនស្ស​រីករាយ ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម ហើយក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីស្រឡាញ់ និង​ការយកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល ចាស់​ព្រឹ​ទ្ឋា​ចា​រ្យ មាតាបិតា​អានាព្យាបាល​លោកគ្រូ​អ្នកគ្រូ ដែល​តែងតែ​ខិតខំ​ចង់ឱ្យ​ពួក​កូនៗ មានចំណេះដឹង​សម្រាប់​អភិវឌ្ឍន៍​អនាគត​ខ្លួនឯង និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ឱ្យ​កាន់តែ​ជឿនលឿន​ទៅមុខទៀត ។​

​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា បាន​មាន​ព្រះ​សុ​វ​ណ្ណី​បន្ថែមថា អ្នកអង្គម្ចាស់ នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​នៅទីនេះ​ទៅតាម​ល​ទ្ឋ​ភាព​ដែល​អាច​ធ្វើបាន ប៉ុន្តែ​សំខាន់ សូម​ឲ្យ​កូនៗ ក្មួយៗ ត្រូវខិតខំ​សិក្សា​រៀនសូត្រ ស្តាប់បង្គាប់​ការអប់រំ​ទូន្មាន​ពី​លោក​ឱ​ពុក​អ្នក​ម្តាយ លោកគ្រូ​អ្នកគ្រូ ចាស់​ព្រឹ​ទ្ឋា​ចា្យ​ផងទាំងពួង ជាពិសេស​ត្រូវគោរព​ដឹង​គុណ​ចំពោះ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ ក្នុងការ​រំដោះ និង​ស្តារ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​ទទួលបាន​សុខសន្តិភាព និង​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​អ្នកស្រី ឈឹម សុ​ភ័​ណ្ឌ ប្រធាន​អង្គការ​អង្គការ​កម្ពុជា​អភិវឌ្ឍន៍​នៃ​ក្ដីសង្ឃឹម បាន​ឲ្យ​ដឹងថា អង្គការ​នេះ បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១០ ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​ជីវភាព​ក្រីក្រ របស់​ប្រជាពលរដ្ឋ​ជា ពិសេស​កុមារកំព្រា កុមារ​ងាយ​រងគ្រោះ និង​កុមារ​ទីទ័លក្រ ដើម្បី​ឲ្យ​កុមារ​ទាំងអស់ ទទួលបាន​នូវ​គុណ​តម្លៃ​ខ្ពស់ ដែល​សង្គមមនុស្ស​ទូទៅ​ទទួលស្គាល់​និង ធ្វើយ៉ាងណា​ឲ្យ​កុមារ មានកា​ហូបចុក​គ្រប់គ្រាន់​បាន​ចូលរៀន​គ្រប់គ្នា​បាន​រៀន​នៅ​ជំនាញ​បំ​ណិ​ន​ជីវិត និង​ជំនាញ​ផ្សេងៗ​នៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគាត់ ជាពិសេស​ទទួលបាន​សិទ្ធិសេរីភាព​ទាំង​៥​យ៉ាង​របស់​ពួកគាត់​។​

​អ្នកស្រី ឈឹម សុ​ភ័​ណ្ឌ បានឱ្យដឹង​ទៀតថា ចាប់ពី​ខែមករា ឆ្នាំ ២០១៦ មក អង្គការ​នេះ បាន​បង្កើត​មណ្ឌល​ដើម្បី​ចិញ្ចឹម​កុមារកំព្រា និង​កុមារ​ងាយ​រងគ្រោះ​ទាំងនោះ​មកពី​ស្រុក​ចំនួន​៥ ក្នុង​ខេត្តសៀមរាប មាន​កុមារ​សរុប​ចំនួន​៤៦​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៨​នាក់ ដែល​បច្ចុប្បន្ន នៅក្នុង​មណ្ឌល​មាន​ចំនួន ២៥​នាក់ ក្នុងនោះ​ស្រី​១១​នាក់ ដោយបាន​ផ្តល់​ជា​ជំរក​ស្នាក់​នៅក្នុង​មណ្ឌល , ផ្តល់​អាហារ​មួយថ្ងៃ​បី​ពេល , ផ្តល់​ឲ្យ​ទៅ​រៀន​នៅ​សាលា​រដ្ឋ​តាម​កំរិត​ថ្នាក់​របស់​ពួកគាត់ , ផ្តល់​ការ​អប់​ផ្លូវចិត្ត សីលធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ គុណធម៌ មេត្តាធម៌ , រៀន​ភាសា​អង់គ្លេស ជប៉ុន កុំព្យូទ័រ គូរគំនូរ , រៀន​របាំ​បុរាណ និង ប្រពៃណី​ខ្មែរ និង រៀន​ដាំ​បន្លែ​ផ្សេងៗ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: មណ្ឌល​អង្គការ​កម្ពុជា​អភិវឌ្ឍ​នៃ​ក្តីសង្ឃឹមសិស្ស​ក្រីក្រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូរ៉េខាងជើង បន្ដ​បាញ់​មី​ស៊ី​លមិនទាន់​ស្គាល់​អត្ដ​សញ្ញាណ២​គ្រាប់​ទៀត​ទៅក្នុង​សមុទ្រ​ខាងកើត​

កូរ៉េខាងជើង បន្ដ​បាញ់​មី​ស៊ី​លមិនទាន់​ស្គាល់​អត្ដ​សញ្ញាណ២​គ្រាប់​ទៀត​ទៅក្នុង​សមុទ្រ​ខាងកើត​

បេក្ខជនបេ​ក្ខ​នារី ដែល​ពុំមាន​ល​ទ្ឋ​ភាព​ធ្វើដំណើរស្នាក់នៅ​និង​ហូបចុកសម្រាប់​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ពី​រដ្ឋបាល​ខេត្តសៀមរាប​

បេក្ខជនបេ​ក្ខ​នារី ដែល​ពុំមាន​ល​ទ្ឋ​ភាព​ធ្វើដំណើរស្នាក់នៅ​និង​ហូបចុកសម្រាប់​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ពី​រដ្ឋបាល​ខេត្តសៀមរាប​

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ខេត្តសៀមរាប បាន​ចាប់ដំណើរការ​ហើយ​កាលពី​ព្រឹក​មិញ​នេះ​

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ខេត្តសៀមរាប បាន​ចាប់ដំណើរការ​ហើយ​កាលពី​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.