Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង សន្យា​ជួយ​ជួសជុល​រហាត់ទឹក​នៅ​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​

ដោយ Pothe Thun
16/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង សន្យា​ជួយ​ជួសជុល​រហាត់ទឹក​នៅ​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិកា ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ បានសម្រេច​ទទួលយក​ការជួសជុល​រហាត់ទឹក​នៅ សួន បណ្តុះ​កូនឈើ​ប្រាសាទតាកែវ បន្ទាប់ពី​មាន​សំណើសុំ​ពី​សំណាក់​ព្រះ​តេជគុណ​ព្រះ​សទ្ធម្ម​ប្ប​កា​សេនី បណ្ឌិត តាត មហា​ទី ព្រះ​ចៅ អធិការ​វត្ត​ព្រះឥន្ទ​កោសា និង​អាជ្ញាធរ​ជាតិ​អប្សរា ប៉ុន្តែ​បានស្នើ សុំឱ្យ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា សិក្សា​និង​ពិភាក្សា​អំពី​តម្លៃ​ក្នុង​ការជួសជុល រួមទាំង​សម្ភារ​ដែល​ត្រូវយក​មកប្រើប្រាស់​ឱ្យបាន​គង់វង្ស​យូរអង្វែង ខណៈដែល​រហាត់ទឹក​មួ​យ​នេះ មាន​ប្រវត្តិ​តាំងពី​ទសវត្ស​ទី ៦០ ដែល​វា​ជាការ​កំណត់​អត្តសញ្ញាណ​មួយ​នៃ​ខេត្តសៀមរាប​តាមរយៈ​ប្រវត្តិ​នៃ​រហាត់ទឹក​នេះ រួម​នឹង​តម្រូវការ​ផ្សេងៗ​ជា​ប្រយោជន៍ ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​ផង​នោះ ។​

​លោក ម៉ៃ មួន ដែលជា​អតីត​អ្នកគ្រប់គ្រង​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប ដែល​សព្វថ្ងៃ​បម្រើការ​នៅ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌​និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា រហាត់ទឹក​ឈើ​ដ៏​ធំ​មួយ​នេះ ស្ថិតក្នុង​ទីតាំង​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ ក្នុង​ឧទ្យាន​អង្គរ គឺ​បាន​កសាងឡើង​តាំងពី​សម័យ​សង្គម រាស្ត្រនិយម​មកហើយ អមដោយ​ផ្ទះ​លម្ហែកាយ​មួយ​នៅក្បែរ ប៉ុន្តែ​ត្រូវបាន​រង​នូវ​ការខូចខាត​ស្ទើរ​បាត់​រូបរាង ដោយសារ​អាយុកាល និង​សង្គ្រាម ហើយ​ចូលដល់​សម័យ​ខ្មែរក្រហម រហាត់ទឹក​នេះ​ក៏បាន ខូច ខាត​ទាំងស្រុង តែ​ក៏​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ធ្វើការ សាងសង់​ឡើងវិញ​នៅ​ចុង​ទស្សវត្សរ៍​ទី​៨០ ប៉ុន្តែ​មិនមាន​ផ្ទះ​លម្ហែកាយ​ដូច​មុន​ទេ ដើម្បី​ទាញ​ទឹក​ពី​ស្ទឹង​សៀមរាប​មក​ស្រោចស្រព​កូន ឈើ​នៅក្នុង​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​ដែល​ខ្លួន​គ្រប់គ្រង ។​

​លោក ម៉ៃ មួន បញ្ជាក់ទៀតថា ក្រោយមក​ពេល​អង្គរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រហាត់ទឹក​និង​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ ត្រូវបាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជំនួស​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ហើយ​ក្នុងដំណាក់កាល​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា រហាត់ទឹក​នេះ ក៏មាន​ការជួសជុល​ដោយ​សហការ​ជាមួយ​ជប៉ុន និង​សាលាសង្កាត់​នគរធំ និង​មាន​ដំណើរការ​ផ្គត់​ផ្គត់​ទឹក​សម្រាប់​ស្រោច​កូនឈើ​បាន​តិចតួច​ប៉ុណ្ណោះ ព្រោះ​រហាត់​ធំ ឯ​ទឹកស្ទឹង​មាន​តិច តែ​បច្ចុប្បន្ន រហាត់ទឹក​នេះ បាន​រង​នូវ​ការខូចខាត​ជា​ដំណំ សល់​តែ​រូបរាង​ពុកផុយ​មិនអាច​ដំណើរការបាន​តែម្តង ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​រហាត់ទឹក​នៅ​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្ស​ក្រីក្រ​ចំនួន​៦០​នាក់ រស់នៅក្នុង​មណ្ឌល​អង្គការ​កម្ពុជា​អភិវឌ្ឍ​នៃ​ក្តីសង្ឃឹម ទទួលបាន​សម្ភារ​សិក្សា​ពី​សប្បុរសជន​

សិស្ស​ក្រីក្រ​ចំនួន​៦០​នាក់ រស់នៅក្នុង​មណ្ឌល​អង្គការ​កម្ពុជា​អភិវឌ្ឍ​នៃ​ក្តីសង្ឃឹម ទទួលបាន​សម្ភារ​សិក្សា​ពី​សប្បុរសជន​

កូរ៉េខាងជើង បន្ដ​បាញ់​មី​ស៊ី​លមិនទាន់​ស្គាល់​អត្ដ​សញ្ញាណ២​គ្រាប់​ទៀត​ទៅក្នុង​សមុទ្រ​ខាងកើត​

កូរ៉េខាងជើង បន្ដ​បាញ់​មី​ស៊ី​លមិនទាន់​ស្គាល់​អត្ដ​សញ្ញាណ២​គ្រាប់​ទៀត​ទៅក្នុង​សមុទ្រ​ខាងកើត​

បេក្ខជនបេ​ក្ខ​នារី ដែល​ពុំមាន​ល​ទ្ឋ​ភាព​ធ្វើដំណើរស្នាក់នៅ​និង​ហូបចុកសម្រាប់​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ពី​រដ្ឋបាល​ខេត្តសៀមរាប​

បេក្ខជនបេ​ក្ខ​នារី ដែល​ពុំមាន​ល​ទ្ឋ​ភាព​ធ្វើដំណើរស្នាក់នៅ​និង​ហូបចុកសម្រាប់​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ពី​រដ្ឋបាល​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.