មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប
នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រី សារ៉ា លារី លេខាទី១ របស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ក្រោយបញ្ចប់គម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ក្រោមជំនួយឧបត្ថមពីសារជីវកម្មសោតទស្សន៍ABC អូស្រ្តាលី រយៈពេល៨ឆ្នាំ ក្នុងខេត្តចំនួន៤ រួមមាន ...