ស្នងការរងនគរបាលខេត្តសៀមរាប ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ បន្តការយកចិត្តទុកដាក់ចំពោះការត្រួតពិនិត្យផលិតផលទំនិញក្លែងក្លាយ និងទំនិញខូចគុណភាពទំនិញ
មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យវាយតម្លៃ និងពង្រឹងការអនុវត្តការងារជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រចាំខែតុលា២០១៨ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ។ លោកឧត្តមសេនីយ៍ត្រី ម៉ក់ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានក្រើនរំលឹកដល់កម្លាំងនគរបាលជំនាញទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ចុះត្រួតពិនិត្យនៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង នូវផលិតផលទំនិញក្លែងក្លាយ , ទំនិញហួសការបរិច្ឆេតប្រើប្រាស់ , ទំនិញខូចគុណភាព , ទំនិញមានសារធាតុគីមី និង ...