ក្រសួងទេសចរណ៍បង្ហាញថា កម្ពុជាត្រូវការធនធានមនុស្សជំនាញផ្នែកស្ប៉ា និងសុខុមាលភាពភាពជាច្រើនសម្រាប់បម្រើឱ្យវិស័យទេសចរណ៍កម្ពុជា
នៅក្នុងបទបង្ហាញនៃកិច្ចប្រជុំគណៈកម្មការតាមដាននិងត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាននៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨នេះ លោក ទ្រី ឈីវ អគ្គនាយរងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជាត្រូវការធនធានមនុស្សដែលមានជំនាញជាច្រើនសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ក្នុងនោះអ្នកជំនាញផ្នែកស្ប៉ា និងសុខុមាលភាពភាព គឺកំពុងតែមានតម្រូវយ៉ាងច្រើន ។ ព្រោះសេវាកម្មមួយនេះកំពុងតែមានការពេញសម្រាប់អ្នកទេសចរ ខណៈកន្លងមក ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ ធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងបដិសណ្ឋារកិច្ច និងអ្នកជំនាញស្ប៉ា ...