Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍​បង្ហា​ញ​ថា កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព​ជា​ច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​

ដោយ Pothe Thun
28/11/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅក្នុង​បទ​បង្ហាញ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​តាមដាន​និង​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ លោក ទ្រី ឈី​វ អគ្គ​នាយរង​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ជាច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ក្នុងនោះ​អ្នកជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព គឺ​កំពុងតែ​មាន​តម្រូវ​យ៉ាង​ច្រើន ។

ព្រោះ​សេវាកម្ម​មួយ​នេះ​កំពុងតែ​មាន​ការ​ពេញ​សម្រាប់​អ្នកទេសចរ ខណៈ​កន្លងមក ក្រសួង​ទេសចរណ៍​បាន​យកចិត្តទុកដាក់ ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​បដិសណ្ឋារកិច្ច និង​អ្នកជំនាញ​ស្ប៉ា និង​សុខុមាលភាព បាន​រាប់ពាន់​នាក់​រួច​ហើយ នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដោយ​ផ្តល់​សេវាកម្ម​ប្រកបដោយ​ភាព​ពេញចិត្ត និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ។​

​លោក ទ្រី ឈី​វ បាន​សង្ឃឹមថា នៅ​កិច្ចប្រជុំ​ពិសេស​នេះ នឹង​ជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​ថ្មីៗ​បន្ថែមទៀត ដល់​អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​សេវាកម្ម​ស្ប៉ា និង​សុខុមាលភាព ឲ្យស្រប​តាម​ស្តង់ដា​អាស៊ាន ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់ ពី​លើ​ជំនាញ​ដែល​មាន​ស្រាប់ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មការ​តាមដាន និង​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​នៅពេលនេះ នឹង​ពិភាក្សា​បញ្ចប់​លើ​ពង្រាង​ស្តង់ដា​បណ្តុះបណ្តាល​ស្ប៉ា និង​សុខុមាលភាព​អាស៊ាន ដែល​កម្ពុជា​ទទួល​បន្ទុក​រៀបចំ​ក្នុង​ការបង្កើត​ស្តង់ដា​កម្មវិធី​បណ្តុះបណ្តាល​រួម​របស់​អាស៊ាន ព្រមទាំង​លើកកម្ពស់​ការបណ្តុះបណ្តាល​ដល់​អ្នក​ជំនាញ​វិជ្ជាជីវៈ​ស្ប៉ា និង​សុខុមាលភាព និង​ផ្តល់​ជំនាញ​បន្ថែម​ដល់​អ្នកជំនាញ​ស្ប៉ា ស្រប​តាម​ស្តង់ដា​ជាតិ​-​អាស៊ាន ដែល​ឆ្លើយតប​ទៅ​នឹង​ស្តង់ដា​រួម​ក្នុង​តំបន់​។​

​ឯកឧត្តម បាន​មានប្រសាសន៍​ទៀតថា បើ​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០២០ នឹង​សម្រេច​បាន​នូវ​ការងារ​បណ្តុះបណ្តាល និង​វាយតម្លៃ អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​បាន​ចំនួន​៥០​ភាគរយ ស្រប​តាម​ស្តង់ដា​ជាតិ និង​អាស៊ាន ឆ្នាំ​២០២៥ នឹង​សម្រេច​បាន​នូវ​ការងារ​បណ្តុះបណ្តាល និង​វាយតម្លៃ អ្នកជំនាញ​ទេសចរណ៍​កម្ពុជា បាន​ចំនួន​១០០​ភាគរយ ដោយ​ចូលរួម​សម្រេច​យុទ្ធនាការ​ផ្សព្វផ្សាយ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​” ហើយ​ជាមួយនឹង​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ ដ៏​ខ្លាំងក្លា​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​ទេសចរណ៍ បាន​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ ៦២ ម៉ឺន​នាក់ ស្មើនឹង​១៣​ភាគរយ នៃ​ការងារ​សរុប និង​នៅក្នុង​ឆ្នាំ​២០២០ នឹង​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ ជិត​១​លាន​នាក់ នៅ​ឆ្នាំ​២០២៥ ប្រមាណ ១,២​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ បាន​ចំនួន ២​លាន​នាក់ ដោយ​មិន​គិត​ពី​ការងារ​ដោយ​ប្រយោល រាប់សិប​ម៉ឺន​នាក់​ទៀត​៕

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ និង លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប

Tags: ​ក្រសួង​ទេសចរណ៍ព័ត៌មានខេត្តសៀមរាបស្ប៉ា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ប្រទេស​នេ​ប៉ាល់​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ប្រទេស​នេ​ប៉ាល់​

ក្រុមប្រឹក្សា​ខេត្ត​សៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​២ នៅថ្ងៃនេះ​

ក្រុមប្រឹក្សា​ខេត្ត​សៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​២ នៅថ្ងៃនេះ​

ជនជាតិ​កូរ៉េ​ម្នាក់​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ធ្វើអត្តឃាត​ដោយ​ចង​-​ក​សម្លាប់​ខ្លួន​នៅក្នុង​ស្រុក​ក្រឡាញ់

ជនជាតិ​កូរ៉េ​ម្នាក់​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ធ្វើអត្តឃាត​ដោយ​ចង​-​ក​សម្លាប់​ខ្លួន​នៅក្នុង​ស្រុក​ក្រឡាញ់

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.