Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ប្រទេស​នេ​ប៉ាល់​

ដោយ Pothe Thun
29/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ក​ដ្ឋ​មណ្ឌូ នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ នេ​ប៉ាល់ ចាប់ពី​ថ្ងៃ​ទី ៣០ វិច្ឆិកា​-០២ ខែ​ធ្នូ ២០១៨​។​

​យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា បានបង្ហាញ​ថា តប​តាម​ការអញ្ជើញ​របស់ លោក ខាត​ហ្គា ប្រាសាទ សា​ម៉ា​អូ​លី នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ នេ​ប៉ាល់ សម្ដេច​តេជោ ហ៊ុន​សែន នឹង​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ នៅក្នុង​ប្រទេស​នេ​ប៉ាល់ ចាប់ពី​ថ្ងៃ​ទី ២៩ ដល់​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា​ឆ្នាំ ២០១៨​។ នៅក្នុង​ទស្សនកិច្ច​នេះ សម្ដេច​តេជោ ហ៊ុន សែន នឹង​ជួប​សម្ដែង​ការគួរសម​ជាមួយ អ្នកស្រី បី​តយ៉ា​ដេវី ប៉ា​ដេវី ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ នេ​ប៉ាល់​។​

​ដោយឡែក សម្ដេច​ក៏​នឹង​មាន​ជំនួប​ទ្វេរ​ភាគី​ផងដែរ ជាមួយ លោក ខាត​ហ្គា ប្រាសាទ សា​ម៉ា​អូ​លី នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ នេ​ប៉ាល់ ដែល​ក្នុងជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន នឹង​មាន​វត្តមាន​ជា​អធិបតី ក្នុង​ការចុះហត្ថលេខា ទៅ​លើ​ឯកសារ​សំខាន់ៗ នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​កម្ពុជា​និង​នេ​ប៉ាល់​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្រៅពី ការអញ្ជើញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​នេ​ប៉ាល់ សម្ដេច​តេជោ ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ ដែល​ក្នុង​កិច្ចប្រជុំ​នោះ សម្ដេច​នឹង​ថ្លែង​សន្ទរកថា អំពី​សារសំខាន់ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ លើ​ប្រធានបទ​“​ការដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ នៃ​យុគសម័យ​របស់​យើង ការរំពឹង​ប្រាស្រ័យ​គ្នា វិបុលភាព​ទៅវិញទៅមក និង​តម្លៃ​ជា​សាកល​”​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​ទស្សនា​ទីប្រជុំជន​បុរាណ ប៉ា​តាន់ ឌូ​បា របស់​ប្រទេស​នេ​ប៉ាល់ ដែល​ជា​រមណីយដ្ឋាន ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ផងដែរ​។​

​អត្ថបទ​៖ លោក សេង ផល្លី​

Tags: កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជាព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សា​ខេត្ត​សៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​២ នៅថ្ងៃនេះ​

ក្រុមប្រឹក្សា​ខេត្ត​សៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​២ នៅថ្ងៃនេះ​

ជនជាតិ​កូរ៉េ​ម្នាក់​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ធ្វើអត្តឃាត​ដោយ​ចង​-​ក​សម្លាប់​ខ្លួន​នៅក្នុង​ស្រុក​ក្រឡាញ់

ជនជាតិ​កូរ៉េ​ម្នាក់​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ធ្វើអត្តឃាត​ដោយ​ចង​-​ក​សម្លាប់​ខ្លួន​នៅក្នុង​ស្រុក​ក្រឡាញ់

នគរបាល​ស្រុក​សូទ្រនិគម​សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ឃុំ​កំពង់​ឃ្លាំង​

នគរបាល​ស្រុក​សូទ្រនិគម​សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ឃុំ​កំពង់​ឃ្លាំង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.