Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តប្រជាកសិករបង្កើនសហគមន៍ស្រះជម្រកត្រី នៅតាមវាលស្រែ

ដោយ Pothe Thun
11/12/2019
នៅក្នុង ព័ត៌មានជាតិទូទៅ
អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តប្រជាកសិករបង្កើនសហគមន៍ស្រះជម្រកត្រី នៅតាមវាលស្រែ
209
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ធនធានជលផលតាមវាលស្រែ រួមមានក្ដាម ត្រី កង្កែប ជាដើម គឺជាប្រភពចំណីអាហារ ដែលប្រជាកសិករបានអាស្រ័យផល ស្ថិតនៅក្នុងកម្រិតទី២បន្ទាប់ពីស្រូវ ដូច្នេះ អាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងអង្គការដៃគូត្រូវរួមគ្នា ជំរុញដល់ពលរដ្ឋក្នុងមូលដ្ឋាន ថែរក្សាធនធានជលផលតាមវាលស្រែឱ្យបានកាន់តែមានប្រសិទ្ធភាព។

នេះបើតាមប្រសាសន៍ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានថ្លែងនៅក្នុងសិក្ខាសាលាឆ្លុះបញ្ជាំងស្ដីពីការអនុវត្តន៍ផែនការគ្រប់គ្រងប្រព័ន្ធជលផលតាមវាលស្រែ នៅព្រឹកថ្ងៃទី ១១ខែ ធ្នូ ឆ្នាំ២០១៩នេះ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការបង្កើនធនធានជលផលតាមវាលស្រែ តាមរយៈការពង្រឹង និងពង្រីកសហគមន៍ស្រះជម្រកត្រី គឺកត្តាមួយដ៏ចាំបាច់ ក្នុងការចូលរួមចំណែក ការអនុវត្តគោលនយោបាយរដ្ឋបាលជលផលថ្នាក់ជាតិ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលបច្ចុប្បន្ននេះ។ សម្រាប់ខេត្តសៀមរាប គោលនយោបាយថ្នាក់ជាតិនេះ បានកំណត់ឱ្យរៀបចំបង្កើតសហគមន៍ស្រះជម្រកត្រីឱ្យបានចំនួនបាន ១២០០ សហគមន៍ ក្នុងឆ្នាំ២០១៩ និងរំពឹងថា នឹងកើនធនធានជលផលរហូតដល់៥០ម៉ឺនតោន នៅក្នុងឆ្នាំ២០១៩នេះ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា ការបង្កើនចំនួនស្រះសហគមន៍នេះ នឹងរួមចំណែកលើកកម្ពស់ជីវភាព ប្រជាជន នៅតាមសហគមន៍ជនបទ ជុំវិញបឹងទន្លេសាប ជាពិសេសក្នុងខេត្តសៀមរាប។ លើសពីនេះទៀត គម្រោងនេះ នឹងផ្តល់នូវចំណេះដឹងបន្ថែមក្នុងការដាំដុះដំណាំរួមផ្សំ និងអនាម័យទៅដល់ប្រជាជនក្នុងសហគមន៍គោលដៅផងដែរ។

លោកស្រី ចេប ម៉ាលីបុប្ផា ប្រធានកម្មវិធីនៃអង្គការអ្នកត្រួសត្រាយកម្ពុជា បានថ្លែងថា ជាការពិតណាស់ធនធានជលផលតាមវាលស្រែ គឺពិតជាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ពលរដ្ឋកម្ពុជា ហើយការជួបជុំសហគមន៍នៅថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ក្នុងការបង្កើនការយល់ដឹងអំពីធនធានជលផល និងការគ្រប់គ្រងធនធានជលផលតាមវាលស្រែ ដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន ជាពិសេសដើម្បីបន្តកិច្ចសហប្រតិបត្តិការណ៍ រវាងស្ថាប័នជំនាញ និងស្ថាប័នរាជរដ្ឋាភិបាល ដែលបានកំពុង នឹងធ្វើការពាក់ព័ន្ធវិស័យជលផលនៅក្នុងប្រទេសកម្ពុជា។

លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅខេត្តសៀមរាប គម្រោងនេះបានកំពុងគាំទ្រទៅលើសហគមន៍ស្រះជម្រកត្រីចំនួន៤៤ សហគមន៍ នៅក្នុងឃុំចំនួន២៧ ដែលស្ថិតនៅក្នុងស្រុកចំនួន៧ គឺស្រុក ជីក្រែង សូទ្រនិគម អង្គរធំ អង្គរជុំ ពួក ក្រឡាញ់ និងស្រុកស្រីស្នំ។ គម្រោងនេះដែរ ក៏មានគោលបំណង ចងក្រងនូវវិធីសាស្រ្តសមស្រប ក្នុងការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រី ដើម្បីយកទៅអនុវត្តបន្តនូវបរិស្ថានធនធានជលផលតាមវាលស្រែដទៃទៀត៕

អត្ថបទ និង រូបភាព៖ ឃុត សៅ
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: ត្រីសហគមន៍ស្រះជម្រកត្រីសហគមន៍ស្រះជម្រកត្រី តាមវាលស្រែសិក្ខាសាលាឆ្លុះបញ្ជាំងស្ដីពីការអនុវត្តន៍ផែនការគ្រប់គ្រងប្រព័ន្ធជលផលតាមវាលស្រែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ចុះកិច្ចព្រមព្រៀងគម្រោងប្រព័ន្ធស្វ័យប្រវត្តិជំនួយឱ្យការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ

គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ចុះកិច្ចព្រមព្រៀងគម្រោងប្រព័ន្ធស្វ័យប្រវត្តិជំនួយឱ្យការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ

ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង នាំយកអំណោយជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ

ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង នាំយកអំណោយជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ

កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.