Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ចុះកិច្ចព្រមព្រៀងគម្រោងប្រព័ន្ធស្វ័យប្រវត្តិជំនួយឱ្យការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ

ដោយ Pothe Thun
11/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ចុះកិច្ចព្រមព្រៀងគម្រោងប្រព័ន្ធស្វ័យប្រវត្តិជំនួយឱ្យការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រសៀលថ្ងៃទី១១ ខែធ្នូ២០១៩នេះ កិច្ចប្រជុំពេញអង្គលើកទី២៦ របស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ បានចុះកិច្ចព្រមព្រៀង ស្ដីពីគម្រោងប្រព័ន្ធស្វ័យប្រវត្តិជំនួយឱ្យការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ ហៅកាត់ថា SDGERA ដើម្បីកាត់បន្ថយទឹកជំនន់ក្នុងរដូវវស្សា ក្នុងតំបន់ប្រាសាទបុរាណ និងភូមិដ្ឋានក្នុងខេត្តសៀមរាប។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅលើហ្វេសប៊ុកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា SDGERA គឺជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយភាគីបារាំង មានគោលបំណងចម្បង ឲ្យការគ្រប់គ្រងប្រព័ន្ធលំហូរទឹក ក្នុងផ្ទៃអាងរងទឹកភ្លៀង តំបន់សៀមរាប កាន់តែមានប្រសិទ្ធភាព កាត់បន្ថយទឹកជំនន់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ក្នុងនោះគម្រោងនេះ ក៏នឹងធ្វើការគ្រប់គ្រងធនធានទឹក នៅក្នុងរដូវប្រាំង សម្រាប់កសិករ ក្រុងសៀមរាប និងការអភិរក្សប្រាង្គប្រាសាទ។ លើសពីនេះ គម្រោង SDGERA នេះ នឹងឈានដល់ការគ្រប់គ្រងបរិស្ថាន និងសុខុមាលភាពសាធារណៈ ដូចជាការគ្រប់គ្រងទឹកស្អាត ទឹកកខ្វក់ ថាមពល សំរាម និងកសិកម្មដោយចីរភាព សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងតំបន់ពាក់ព័ន្ធ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា គម្រោងនេះមានគោលដៅបំពាក់ឧបករណ៍បិទបើកដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរដោយចីរភាព។

គួរជម្រាបថា កាលពីដើមខែធ្នូ ឆ្នាំ២០១៣ ជំហានទី១ នៃគម្រោងប្រព័ន្ធស្វ័យប្រវត្តិជំនួយឱ្យការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរនេះ ធ្វើឡើងរួចម្ដងមកហើយ សម្រាប់រយៈពេល៥ឆ្នាំ គឺឆ្នាំ២០១៤-២០១៨ ដោយផ្តោតអំពីគម្រោងសុវុឌ្ឍិកម្ម នៃការសម្អាត និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ៕

អត្ថបទ និង រូបភាព៖ បូ សាវី
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: SDGERAគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរទឹកក្នុងតំបន់សៀមរាប-អង្គរអាយស៊ីស៊ី-អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង នាំយកអំណោយជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ

ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង នាំយកអំណោយជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ

កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.