Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

ដោយ Pothe Thun
12/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/2481888291881071/?epa=SEARCH_BOX
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៩នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ ក្រុម ប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដើមី្បពិនិត្យពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៧ ចំណុចចំនួន០៣។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តស្តីទី មានប្រសាសន៍បើកអង្គប្រជុំថា នេះជាកិច្ចប្រជុំសាមញ្ញ ដែលក្រុមប្រឹក្សាខេត្តតែងតែបានអនុវត្តរបបប្រជុំនេះយ៉ាងទៀងទាត់ តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងតាមដានការងាររបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដែលបានអនុវត្តការងារកន្លងមក ។

របៀបវារ:ចំនួន ៣ យកមកធ្វើការពិនិត្យ ពិភាក្សា ដោះស្រាយ និងអនុម័តនូវសំណើនានា របស់ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងនោះមានដូចជា៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តសៀមរាប ។
៣- បញ្ហាផ្សេងៗ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ ក៏មានការលើកជាសំណួរ ស្នើរឱ្យថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ឋឆ្លើយតប និងបកស្រាយ រួមមាន៖
– ការដាក់ឈ្មោះផ្លូវឲ្យបានច្បាស់លាស់
– ការធ្វើបណ្ណ័ក្រីក្រជូនប្រជាពលរដ្ឋ និង ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ដល់មន្ត្រីរាជការ កម្មករនិយោជិក (ប.ស.ស)
– ការត្រៀមលក្ខណៈបង្កាការខ្វះខាតទឹកនៅរដូវប្រាំង និង បញ្ហាធារាស្ត្រ ,
– ការងាររៀបចំប្លង់គោលក្នុងក្រុងសៀមរាប ,
– បញ្ហាចរាចរណ៍ក្នុងក្រុងសៀមរាប ,
– បញ្ហាបរិស្ថានទៅតាមបណ្តាស្រុក
– ការអនុវត្ត ផ.អ៣
– ព្រមទាំងបញ្ហាគ្រឿងញៀន ដែលប្រជាពលរដ្ឋមិនបានលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតាមគោលដៅដែលបានធ្វើកន្លងមក ។

ជាមួយនោះ លោក អភិបាលរងខេត្ត ក៏បានអនុញ្ញាតដល់បណ្តាមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ធ្វើការបកស្រាយបំភ្លឺ នូវគ្រប់រាល់បញ្ហា ជូនសមាជិកក្រុមប្រឹក្សាខេត្ត ដែលបានលើកជាសំណួរ និងបញ្ហានៅក្នុងកិច្ចប្រជុំនេះ ។ លោក អភិបាលរងខេត្ត បានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ ថ្នាក់ជាតិ និងធ្វើប្រតិភូកម្ម ទៅដល់ថ្នាក់ក្រោមជាតិ ថ្នាក់ក្រុង ស្រុក ដើមី្បធ្វើការគ្រប់គ្រងគ្រប់ស្ថាប័នជំនាញ ដោយមិនទុកដូចមុនឡើយ ។

បន្ទាប់ពីអង្គប្រជុំធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបកស្រាយរួចមក ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តស្តីទី មានប្រសាសន៍បូកសរុប ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧នេះ ដោយជំរុញដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅឆ្ពោះទៅរកមូលដ្ឋានបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត និង កែលម្អភាពអសកម្មនានា និង ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ គឺ ជាកាលានុវត្តភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំង នូវគោលការណ៍ជាគន្លឺះនានា នៃអភិបាលកិច្ចល្អ រួមមាន គណនេយ្យភាព នីតិរដ្ឋ តម្លាភាព ការចូលរួមការលើកស្ទួយសមធម៌ ការឆ្លើយតប និងប្រសិទ្ធភាព ។ ចំពោះខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំងនេះ អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ទាំងមធ្យោបាយ សម្ភារៈ ក្នុងការចុះជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ មួយវិញទៀត អាជ្ញាធរខេត្ត ចាំបាច់ត្រូវធ្វើការពង្រីងនូវ ហេដ្ឋារចនាផ្លូវថ្នល់ ស្ពាន លូ ដើមី្បបម្រើនូវតម្រូវការចាំបាច់របស់បងប្អូន ទាំងនៅក្នុងក្រុង និង ស្រុក ។ ក្នុងនោះ ឯកឧត្តមបានធ្វើការសង្កត់ធ្ងន់ ចំពោះបណ្តាមន្ទីរ អង្គភាព ការផ្តល់របាយការណ៍មិនបានទាន់ពេលដល់រដ្ឋបាលខេត្ត សូមឲ្យធ្វើការកែប្រែជាបន្ទាន់ ត្រូវគោរពឲ្យបាននូវការកំណត់របស់រដ្ឋបាលខេត្ត អំពីការផ្តល់របាយការណ៍ ខែ ត្រីមាស ឆមាស និង ឆ្នាំឲ្យបានទៀងទាត់ ដើមី្បត្រៀមលក្ខណៈក្នុងការធ្វើសន្និបាតបូកសរុបរបស់ខេត្ត នៅពេលខាងមុខនេះផងដែរ ។ ទន្ទឹមនោះ កម្លាំងសមត្ថកិច្ច និង មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រួតពិនិត្យចំពោះអ្នកបើកបររថយន្តគ្រប់ប្រភេទ អំពីសារធាតុញៀន ច្បាប់បើកបរជាដើម និង ត្រូវបង្កើនការធ្វើសុវត្ថិភាពចរាចរណ៍នៅតាមបណ្តាសាលារៀនក្នុងក្រុង និង ស្រុក ក្នុងការកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ផងដែរ ៕

កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Thursday, December 12, 2019

អត្ថបទ និង រូបភាព៖ ម៉ី សុខារិទ្ធ និង យូ វង្ស
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់

ជនសង្ស័យ ០៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងស្រុកសូទ្រនិគម ពាក់ព័ន្ធករណីគ្រឿងញៀន

ជនសង្ស័យ ០៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងស្រុកសូទ្រនិគម ពាក់ព័ន្ធករណីគ្រឿងញៀន

អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលផ្លូវជាច្រើនខ្សែក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២០

អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលផ្លូវជាច្រើនខ្សែក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.