បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់ និង៣នាក់បាត់ខ្លួន
ស្ពានថ្មើរជើងមួយខ្សែសម្រាប់ដើរឆ្លងកាត់ទន្លេ នៅឯកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី បានបាក់ដោយសារតែមានមនុស្សដើរច្រើនពេក ដែលហេតុការណ៍នោះបានបណ្តាលឲ្យមនុស្សយ៉ាងតិច ០៧នាក់លង់ទឹកស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។ គ្រោះថ្នាក់បាក់ស្ពានខាងលើបានកើតឡើងនៅស្រុក កូរ (Kaur) នៃខេត្តប៊ែងគូលូ (Bengkulu) កាលពីល្ងាចថ្ងៃអាទិត្យ ...