Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់ និង៣នាក់បាត់ខ្លួន

ដោយ Pothe Thun
20/01/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់ និង៣នាក់បាត់ខ្លួន
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្ពានថ្មើរជើងមួយខ្សែសម្រាប់ដើរឆ្លងកាត់ទន្លេ នៅឯកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី បានបាក់ដោយសារតែមានមនុស្សដើរច្រើនពេក ដែលហេតុការណ៍នោះបានបណ្តាលឲ្យមនុស្សយ៉ាងតិច ០៧នាក់លង់ទឹកស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។

គ្រោះថ្នាក់បាក់ស្ពានខាងលើបានកើតឡើងនៅស្រុក កូរ (Kaur) នៃខេត្តប៊ែងគូលូ (Bengkulu) កាលពីល្ងាចថ្ងៃអាទិត្យ ក្នុងនោះ មនុស្ស ២០នាក់ត្រូវបានជួយសង្រ្គោះហើយអ្នកទាំងនោះបានរងរបួសស្រាល ខណៈក្រុមជួយសង្រ្គោះកំពុងតែបន្តតាមស្វែងរកមនុស្សចំនួន ០៣នាក់ទៀតអាយុចន្លោះ ១៤-១៧ឆ្នាំ ដែលកំពុងបាត់ខ្លួន ហើយទំនងជាមិនមានឱកាសនៅមានជីវិតឡើយ។ ចំណែកសាកសពមនុស្សចំនួន ០៧នាក់ ត្រូវបានស្រង់ចេញពីក្នុងទឹកទន្លេ នៅចំណុចមួយចម្ងាយប្រមាណ ១២គីឡូម៉ែត្រពីកន្លែងកើតហេតុ។

គួរជម្រាបថា ហេតុការណ៍នោះបានកើតឡើងបន្ទាប់ពីមនុស្សខ្ទង់ ៣០នាក់ បាននាំគ្នាមកឈប់ និងឈរលេងនៅលើស្ពានខាងលើ ដើម្បីថតរូបទឹកទន្លេដែលកំពុងហូរយ៉ាងលឿន។ ដោយសារតែស្ពាននោះចាស់ផង ដូច្នេះមិនអាចទ្រទ្រង់ទម្ងន់មនុស្សច្រើនបាន រួចក៏បាក់ចូលទឹកទន្លេតែម្តង៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

 

Tags: ប្រទេស​ឥណ្ឌូណេស៊ីស្ពានថ្មើរជើង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកគ្រូ អ្នកគ្រូកម្រិតបឋមសិក្សាឆ្នើម ១២នាក់ ទទួលពានរង្វាន់ពីអង្គការរបស់ប្រទេសអូស្ត្រាលី

លោកគ្រូ អ្នកគ្រូកម្រិតបឋមសិក្សាឆ្នើម ១២នាក់ ទទួលពានរង្វាន់ពីអង្គការរបស់ប្រទេសអូស្ត្រាលី

អាជ្ញាធរខេត្តសៀមរាប រំពឹងថាតំបន់ព្រៃកោងកាងទឺកសាប នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

អាជ្ញាធរខេត្តសៀមរាប រំពឹងថាតំបន់ព្រៃកោងកាងទឺកសាប នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ចិនអះអាងថា វីរុសផ្លូវដង្ហើមថ្មីអាចឆ្លងពីមនុស្សទៅមនុស្សបាន

ចិនអះអាងថា វីរុសផ្លូវដង្ហើមថ្មីអាចឆ្លងពីមនុស្សទៅមនុស្សបាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.