មន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យអ្នកផលិតស្រាត្រូវពង្រឹងការគិតគូរពីគុណភាពដើម្បីបញ្ជៀសករណីពុលស្រា ស
មន្ត្រីជំនាញមកពីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អ្នកផលិតស្រាពីអង្ករ ត្រូវព្រឹងការគិតគូរអំពីគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ដើម្បីធ្វើយ៉ាងណាបញ្ជៀសឲ្យបាននូវករណីពុលស្រា ស និងឈានទៅដល់ការពង្រីកទីផ្សារផងដែរ។ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាពនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ឃួន សាវុធ អគ្គនាយករង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ...