Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

អាជ្ញាធរស្រុកស្រីស្នំ សម្ពោធស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ស្លែងតាវេត

ដោយ Pothe Thun
01/02/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
132
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ អាជ្ញាធរស្រុកស្រីស្នំ បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ស្លែងតាវេត ស្ថិតក្នុងបរិវេណសាលាឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ជាផ្លូវការ ដើម្បីលើកកម្ពស់សុខភាព អនាម័យ និងជំរុញដល់ប្រជាពលរដ្ឋទទួលទានទឹកសុវត្ថិភាពនៅតាមមូលដ្ឋាន។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលស្រុក លោក សាង គិមសេង អភិបាលរងស្រុកស្រីស្នំ លើកឡើងថា៖ ការបង្កើតស្ថានីយទឹកពិសារសុវត្ថិភាពសហគមន៍ គាំទ្រដោយអង្គការលំនៅឋានមនុស្សជាតិកម្ពុជា និងផ្ដល់ទីតាំងដោយអាជ្ញាធរឃុំនាពេលនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវ ផែនការយុទ្ឋសាស្ត្រជាតិ ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋទទួលបានទឹកស្អាត និងអនាម័យទូទាំងប្រទេសត្រឹមឆ្នាំ២០២៥។

លោកអភិបាលរងស្រុក បានស្នើដល់មេឃុំ មេភូមិ និងអាជ្ញាធរពាក់ព័ន្ឋទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឲ្យចូលរួមប្រើប្រាស់ទឹកក្នុងសហគមន៍ឱ្យបានគ្រប់ៗគ្នា និងយកចិត្តទុកដាក់លើប្រតិបត្តិការរបស់ស្ថានីយ ធ្វើយ៉ាងណា ធានានូវការគ្រប់គ្រង បែងចែកចំណូលចំណាយ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវ ចីរភាព និងប្រសិទ្ឋភាព។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

លោក អឺប អ៊ាន់ ប្រធានប្រតិបត្តិ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បង្ហាញថា៖ ស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ “ស្លែងតាវេត”នេះ បានបំពាក់ប្រព័ន្ធបន្សុទ្ធទឹក Reverse Osmosis (RO) មានសមត្ថភាពផលិតទឹកពិសារបាន ១៦,០០០ លីត្រក្នុងមួយថ្ងៃ។ ក្រៅពីសាងសង់ស្ថានីយនេះអង្គការ ក៏បានបណ្តុះបណ្តាលក្រុមប្រតិបត្តិករស្ថានីយ អំពីដំណើរការផលិត ថែទាំ និង ជួសជុស ព្រមទាំងជំនាញអាជីវកម្មបែបសហគមន៍ លើអាជីវកម្មផលិតទឹកពិសារ សំដៅចូលរួមកែលម្អ ជីវភាព និង សុខុមាលភាពប្រជាជនក្នុងឃុំក្លាំងហាយផងដែរ។

សូមជម្រាបបថា៖ ស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ “ស្លែងតាវេត” នេះប្រើប្រាស់រយ:ពេលសាងសង់អស់ ៤ខែ ចាប់ផ្តើមពីថ្ងៃទី ២៥ ខែ ឧសភា ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ និងចំណាយថវិកាប្រមាណសរុប ១២០លានរៀល។ សម្រាប់ខេត្តសៀមរាប អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានសាងសង់ស្ថានីយ ផលិតទឹកពិសារសុវត្ថិភាពសហគមន៍ បានចំនួន ៦កន្លែង ស្ថិតក្នុងស្រុកចំនួន៤ រួមមាន ស្រុកពួក ក្រឡាញ់ បន្ទាយស្រី និងស្រីស្នំ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: Reverse Osmosisស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍​អភិបាលរង​ស្រុក​ស្រីស្នំ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍កម្មវិធីទេសចរណ៍បោះតង់ ដែលជាទេសចរណ៍ កំពុងពេញនិយម នៃយុវវ័យ និងវ័យកណ្តាល 

ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍កម្មវិធីទេសចរណ៍បោះតង់ ដែលជាទេសចរណ៍ កំពុងពេញនិយម នៃយុវវ័យ និងវ័យកណ្តាល 

លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី

លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី

ប៉ូលិសចិនចាប់ខ្លួនមនុស្សជាង ៨០នាក់ និងរឹបអូសបាន «វ៉ាក់សាំងក្លែងក្លាយ» រាប់ពាន់ដូស

ប៉ូលិសចិនចាប់ខ្លួនមនុស្សជាង ៨០នាក់ និងរឹបអូសបាន «វ៉ាក់សាំងក្លែងក្លាយ» រាប់ពាន់ដូស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.