Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍កម្មវិធីទេសចរណ៍បោះតង់ ដែលជាទេសចរណ៍ កំពុងពេញនិយម នៃយុវវ័យ និងវ័យកណ្តាល 

ដោយ Pothe Thun
02/02/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍កម្មវិធីទេសចរណ៍បោះតង់ ដែលជាទេសចរណ៍ កំពុងពេញនិយម នៃយុវវ័យ និងវ័យកណ្តាល 
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់ទេសចរណ៍បោះតង់ ភ្ញៀវទេសចរណ៍បានជ្រើសរើសទីតាំងដែលសក្តិសម និងមានអំណោយផល ដែលទីតាំងទាំងនោះជាតំបន់អេកូទេសចរណ៍ មានដូចជា តំបន់ភ្នំ ទឹកធ្លាក់ ទឹកស្ទឹង ជារួមគឺនៅព្រៃភ្នំ ហើយមានប្រភពទឹកប្រើប្រាស់ បន្ទប់អនាម័យ មានសុវត្ថិភាព និងទេសភាពស្អាតៗ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប មានប្រសាសន៍ថា៖ យុវជនក៏ដូចអ្នកទេសចរណ៍ ជាលក្ខណៈគ្រួសារក្តី ជាក្រុមក្តី មុននឹងសម្រេចចិត្តសម្រាកលំហែរដោយការបោះតង់ គួរគប្បីជ្រើសរើសពេលវេលា និងគោលដៅដែលមានអាកាសធាតុត្រជាក់ល្មម ជាពិសេសយករដូវកាលមិនក្តៅពេកមិនត្រជាក់ពេក ជារដូវរំហើយដែលមិនមានភ្លៀងធ្លាក់ជោកជាំ ហើយអាកាសធាតុត្រជាក់ស្រួល ទើបបង្កើតបានជាបរិយាកាសមនោរម្យសម្រាប់ក្រុមគ្រួសារបងប្អូន មិត្តភ័ក្រទាំងអស់គ្នា បន្ថែមពីនេះក៏ត្រូវពិនិត្យមើលស្ថានភាពភូមិសាស្ត្រ អំពីសន្តិសុខ សុវត្ថិភាព ត្រូវដាក់តាមខ្លួននូវថ្នាំសង្កូវផ្សេងៗ ដើម្បីបង្ការសត្វអសិរពិសទិចឬខាំ។លោក ង៉ូវ សេងកាក់បន្តថា៖ ការបោះតង់ក៏ជាចំណែកមួយជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យរកចំណូលបានផងដែរ តាមរយ:ការបរិភោគអាហារ និងភេសជ្ជៈជាដើម។

លោក ធឿន វុឌ្ឍី ប្រធានក្រុមហ៊ុន មរតក អៅដរ ខេត្តសៀមរាប ដែលធ្លាប់ទទួលបំរើសេវាបោះតង់តាមរមណីយដ្ឋាននានា បានឱ្យដឹងនៅរសៀលថ្ងៃទី០១ ខែកម្ភៈឆ្នាំ២០២១នេះថា៖ សារ:សំខាន់នៃទេសចរណ៍បោះតង់ គឺជាការផ្សងពេ្រង រៀនប្រឈមនឹងឧបស័គ្គឬបញ្ហា ដែលជួបប្រទះ ព្រមទាំងរៀនអត់ធ្មត់ ប្រឹងប្រែងជម្នះនូវឧបស័គ្គ និងបញ្ហាទាំងនោះ ប្រកបដោយ ភាពអំណត់ និងក្តីព្យាយាម។ លើសពីនេះទៅទៀត វាការបង្រៀននិងឆ្លុះបញ្ចាំងពីដំណើរជីវិត របស់បុគ្គលម្នាក់ៗ គឺតែងជួបប្រទះនូវការប្រឈមនឹងឧបស័គ្គតិចឬច្រើន ព្រមទាំងភាពសប្បាយរីករាយ ដែលជារឿងធម្មតារបស់ជីវិត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា៖ ការបោះតង់មានក្រុមតិចច្រើនទៅតាមការនិយម។ តាមបទពិសោធរបស់ក្រុមហ៊ុន មរតកអៅដរ ជាក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយ ដែលទើបបង្កើត និងមានមូលដ្ឋានក្នុង ក្រុងសៀមរាប បានបញ្ជាក់ថា ក្រុមហ៊ុននេះធ្លាប់រៀបចំបោះតង់ជូនអតិថិជនជាង ៥០០នាក់ ក្នុងពាក់កណ្តាលឆ្នាំ២០២០ ពោលគឺសម័យកាលវិបត្តិខូវីដ-១៩ ដោយអតិថិជនទាំងនេះ ជាថ្នាក់ដឹកនាំស្ថាប័ន ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋធម្មតា ជាគ្រួសារផងដែរ។ កម្មវិធីរបស់ក្រុមហ៊ុននេះ មានភ្ជាប់កម្មវិធីដើរព្រៃ ជិះកង់ និងបោះតង់ជាកញ្ចប់តែមួយ។

ទេសចរណ៍បោះតង់ពិតជាមានសារៈសំខាន់មួយ ប្រសិនបើការបោះតង់នោះ មានសេវារៀបចំត្រឹមត្រូវដោយមានអ្នកជំនាញក្នុងការរៀបចំកម្មវិធីមួយនេះ។ ចង់បានប្រសិទ្ធភាព និងផលច្រើនពីការបោះតង់ អ្នកទេសចរណ៍ទាំងឡាយ គួរផ្សារភ្ជាប់ខ្លួនជាមួយធម្មជាតិឱ្យបានច្រើន ដោយប្រើប្រាស់វិញ្ញាណទាំង ៦ របស់យើង ភ្ជាប់ជាមួយធម្មជាតិ សម្រាកពីការប្រើប្រាស់ស្មាតហ្វូន និងបច្ចេកវិទ្យាផ្សេងៗជាដើម ដែលធ្វើឱ្យយើងរវល់ ធ្វើឱ្យយើងញៀន រហូតក្លាយជាការតប់ប្រមល់ ជំងឺស្ត្រេសជាដើម៕

 

អត្ថបទ និងរូបភាព: លោកយូ វង្ស

កែសម្រួលដោយ លីវ សុខុន

Tags: ទេសចរណ៍បោះតង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី

លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី

ប៉ូលិសចិនចាប់ខ្លួនមនុស្សជាង ៨០នាក់ និងរឹបអូសបាន «វ៉ាក់សាំងក្លែងក្លាយ» រាប់ពាន់ដូស

ប៉ូលិសចិនចាប់ខ្លួនមនុស្សជាង ៨០នាក់ និងរឹបអូសបាន «វ៉ាក់សាំងក្លែងក្លាយ» រាប់ពាន់ដូស

អាជ្ញាធរខេត្តសៀមរាប កោតសរសើរលើវឌ្ឍភាពការងាររបស់មន្ទីរកសិកម្មខេត្ត ព្រមទាំងជំរុញដល់មន្ត្រីជំនាញបន្តបង្ក្រាបបទល្មើសនានា

អាជ្ញាធរខេត្តសៀមរាប កោតសរសើរលើវឌ្ឍភាពការងាររបស់មន្ទីរកសិកម្មខេត្ត ព្រមទាំងជំរុញដល់មន្ត្រីជំនាញបន្តបង្ក្រាបបទល្មើសនានា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.