Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប កោតសរសើរលើវឌ្ឍភាពការងាររបស់មន្ទីរកសិកម្មខេត្ត ព្រមទាំងជំរុញដល់មន្ត្រីជំនាញបន្តបង្ក្រាបបទល្មើសនានា

ដោយ Pothe Thun
02/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប កោតសរសើរលើវឌ្ឍភាពការងាររបស់មន្ទីរកសិកម្មខេត្ត ព្រមទាំងជំរុញដល់មន្ត្រីជំនាញបន្តបង្ក្រាបបទល្មើសនានា
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បាន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និង តាមដានវឌ្ឍនភាពការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ ប្រធាន អនុប្រធានការិយាល័យ ចំណុះមន្ទីរកសិកម្មខេត្ត និង តំណាងទីចាត់ការចំណុះសាលាខេត្ត ចូលរួមផងដែរ ។

តាមសេចក្តីរាយការណ៍របស់ នាយខណ្ឌរដ្ឋបាលព្រៃឈើ និង នេសាទ រួមទាំងការិយាល័យចំណុះមន្ទីរកសិកម្ម ដោយបានលើពីបញ្ហាប្រឈមមួយចំនួន ដោយផ្តោតទៅលើបញ្ហាភ្លើងឆេះព្រៃឈើក្រញូង និង ការកាប់ទន្ទ្រានយកដីព្រៃ បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ និង ការថយចុះនូវទិន្នផលត្រីក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយកត្តាទឹក និង ការកាប់ទន្ទ្រានព្រៃលិចទឹក ព្រមទាំងបទល្មើសនេសាទ ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ព្រមទាំងកង្វះខាតទឹកស្រោចស្រពដំណាំកសិកម្មជាដើម ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ង៉ាន់ ភិរុណ ក្នុងនាមតំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានកោតសរសើរ ពីលទ្ធផលដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តអនុវត្តបានក្នុងឆ្នាំ២០២០កន្លងមកនេះ និងជំរុញឲ្យវិស័យកសិកម្មក្នុងខេត្ត កាន់តែមានការវិវត្តន៍ឈានឡើង។ កត្តាសំខាន់នោះ លើការបណ្តុះបណ្តាលលើវិស័យ ជំនាញបច្ចេកទេស ក្នុងការដាំដុះដំណាំកសិកម្ម ចិញ្ចឹមសត្វជាដើម ។ ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានផ្តោតសំខាន់ ចំពោះ បញ្ហាបទល្មើសព្រៃឈើ និង ជលផល ដែលជាគោលដៅដ៏ក្តៅគគុកនៅក្នុងសង្គមជាតិ ដែលបានធ្វើឲ្យបាត់បង់នូវធនធាន ធម្មជាតិទាំងលើគោក និង ទឹក ដែលបង្កឲ្យវិនាសមហន្តរាយដល់សង្គមជាតិ ។ លោក បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ ត្រូវពិនិត្យឡើងវិញ នូវរាល់ការធ្វើអាជីវកម្ម សិប្បកម្មតុ ទូ ត្រូវឲ្យមានច្បាប់អនុញ្ញាតត្រឹមត្រូវ ជាមួយនោះត្រូវបង្រ្កាបឲ្យបាននូវភាពអាណាធិបតេយ្យ ការកាប់ឈើយកមកធ្វើអុសធ្យូង ដែលជាអាជីវកម្មមួយបំផ្លាញព្រៃឈើ និង បានបំពុលដល់បរិស្ថាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានជំរុញផងដែរ ចំពោះការពង្រីក នូវការធ្វើវារីវប្បកម្មនៅតាមមូលដ្ឋាន ដើម្បីកាត់បន្ថយរាល់ការចាប់ត្រី ពីតំប់ធម្មជាតិខុសច្បាប់ ក៏ដូចជាចូលរួមអភិរក្សពូជត្រី នៅបឹងធម្មជាតិផងដែរ។ លើសពីនេះ អាជ្ញាធរត្រូវបង្រ្កាបនូវបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និង ការកាប់ទន្ទ្រានព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននៅរដូវទឹកឡើង ។

បន្ថែមពីនេះ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់ មន្ត្រីជំនាញ លើការងារក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមទៀត ជូនដល់កសិករ លើការប្រើប្រាស់ជី ជ្រើសរើសគ្រាប់ពូជ ដើមី្បកែប្រែគុណភាពដី និងបំពេញតម្រូវការនៅតាមទីផ្សារ។ ដោយឡែក មន្ត្រីជំនាញបសុសត្វ ត្រូវគ្រប់គ្រងឲ្យខាងតែបាន នូវការនាំចូលនូវសត្វធាតុមកពីខាងក្រៅខេត្ត និង ត្រូវចុះពិនិត្យពីសុខភាពសត្វ នៅតាមមូលដ្ឋានឲ្យបានជាប្រចាំ ។ ចំពោះមន្ត្រីអសកម្មការងារ ត្រូវអនុវត្តនូវវិធានការរដ្ឋបាល ព្រមទាំងធ្វើការពង្រឹងឡើងវិញ នូវវិន័យការងាររបស់មន្ត្រីទៀតផង៕

អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនផលិតនំក្នុងប្រទេស បង្ហាញពីឱកាសវិនិយោគនៅកម្ពុជា និងជូនអំណោយដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន

ក្រុមហ៊ុនផលិតនំក្នុងប្រទេស បង្ហាញពីឱកាសវិនិយោគនៅកម្ពុជា និងជូនអំណោយដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប៖ការបើកវ៉ាជែងនិងបើកទន្ទឹមគ្នាជាកត្តាមួយដែលប្រឈមឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប៖ការបើកវ៉ាជែងនិងបើកទន្ទឹមគ្នាជាកត្តាមួយដែលប្រឈមឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍

គ្រួសារទីទ័លក្រស្រុកប្រាសាទបាគង ទទួលផ្ទះមនុស្សធម៌ទី៧៦ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារទីទ័លក្រស្រុកប្រាសាទបាគង ទទួលផ្ទះមនុស្សធម៌ទី៧៦ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.