Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប៖ការបើកវ៉ាជែងនិងបើកទន្ទឹមគ្នាជាកត្តាមួយដែលប្រឈមឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍

ដោយ Pothe Thun
02/02/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងក្រុងសៀមរាប បានបង្ហាញ់ថា នាពេលសព្វថ្ងៃនេះ ពួកគាត់សង្គេតឃើញ ប្រជាពលរដ្ឋមួយចំនួន នៅតែមិនសូវចូលរួមគោរពច្បាប់ចរាចរនូវឡើយ ជាពិសេសអ្នកខ្លះបើកបរដោយការវ៉ាជែងច្រើនជួរ និងបើកបរទន្ទឹមគ្នា ដែរនេះ គឺជាកត្តាមួយយ៉ាងសំខាន់ដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ ដោយសារកត្តាប្រឈមនេះ ពួកគាត់ក៏បានទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើការរឹតបន្ទឹងទៅលើបញ្ហានេះឲ្យបានតឹងរឹងជានេះទៀត ក្នុងសូមឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះអប់រំផ្សព្វផ្សាយពីបញ្ហានេះឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព។

បើតាមលោកវរសេនីយ៍ទោ ឈិត ឆាត នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹង នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា យោងតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវនៃព្រះរាជាណាចក្រកម្ពុជា គឺមិនអនុញ្ញាត ឲ្យមានការបើកបរដោយវ៉ាជែង និងបើកបរទន្ទឹមគ្នាលើដងផ្លូវ។ ក្នុងនោះដែរចំពោះបញ្ហានៃការវ៉ាជែងនេះ ជាការរារាំង ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដទៃទៀត និងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ដោយសារតែការធ្វេសប្រហែស និងការមិនចេះយោគយល់អាធ្យាស្រ័យគ្នានៅលើដងផ្លូវ។

លោកវរសេនីយ៍ទោ ក៏បានបញ្ជាក់ទៀតថា កន្លងមកសមត្ថកិច្ចតែងតែធ្វើការផ្សព្វផ្សាយជាប្រចាំ គ្រប់រូបភាពទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមគោរពច្បាប់ចរាចរទាំងនៅតាមទីសាធារណៈ ទីផ្សារ សាលារៀន និងទីកន្លែងជាច្រើនទៀត។ ជាមួយគ្នានោះ លោកក៏សូមធ្វើការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋដែរជាអ្នកប្រើប្រាស់ផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានត្រឹមត្រូវទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា បើតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ថាក្នុងឆ្នាំ២០២០កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ៦៨ករណី ក្នុងនោះករណីស្លាប់ចំនួន ៨០នាក់ដោយភាគច្រើន បង្កឡើងដោយកត្តាមនុស្សដែលមាន៤៣ករណី ស្មើនឹង៣៦ភាគរយ រួមមានល្មើសល្បឿន , វ៉ាជែង , បត់គ្រោះថ្នាក់ជាដើម៕

អត្ថបទ ៖ ហែម បូរ៉ាន្នី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: គ្រោះថ្នាក់​ចរាចរណ៍បើកវ៉ាជែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារទីទ័លក្រស្រុកប្រាសាទបាគង ទទួលផ្ទះមនុស្សធម៌ទី៧៦ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារទីទ័លក្រស្រុកប្រាសាទបាគង ទទួលផ្ទះមនុស្សធម៌ទី៧៦ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមគម្រោងកែលម្អសួនកម្សាន្តនៅតាមមាត់ប្រឡាយបណ្ដោយផ្លូវ៦០ម៉ែត្រ

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមគម្រោងកែលម្អសួនកម្សាន្តនៅតាមមាត់ប្រឡាយបណ្ដោយផ្លូវ៦០ម៉ែត្រ

ក្រុមហ៊ុននៃប្រទេសចិន ស្នើសុំកិច្ចសហការលើការផ្សព្វផ្សាយតាមប្រព័ន្ធOTT ពីក្រសួងព័ត៌មានប្រទេសកម្ពុជា

ក្រុមហ៊ុននៃប្រទេសចិន ស្នើសុំកិច្ចសហការលើការផ្សព្វផ្សាយតាមប្រព័ន្ធOTT ពីក្រសួងព័ត៌មានប្រទេសកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.