Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុននៃប្រទេសចិន ស្នើសុំកិច្ចសហការលើការផ្សព្វផ្សាយតាមប្រព័ន្ធOTT ពីក្រសួងព័ត៌មានប្រទេសកម្ពុជា

ដោយ Pothe Thun
03/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
ក្រុមហ៊ុននៃប្រទេសចិន ស្នើសុំកិច្ចសហការលើការផ្សព្វផ្សាយតាមប្រព័ន្ធOTT ពីក្រសួងព័ត៌មានប្រទេសកម្ពុជា
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក Long Haiyun អគ្គនាយក ក្រុមហ៊ុន Global Digital Exchange Foundation Co,LTD បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគ លើវិស័យផ្សព្វផ្សាយនៅកម្ពុជា ជាពិសេសវិស័យទូរទស្សន៍ចល័ត OTT តាមប្រព័ន្ធអ៊ិនធើណិត។

តាមការលើកឡើងរបស់ លោក Long Haiyun បង្ហាញថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនធំឈានមុខគេលំដាប់ទី៥ នៅប្រទេសវៀតណាម លើវិស័យទូរទស្សន៍ចល័ត OTT ដែលអាចមើលតាមទូរសព្ទ័ស្មាតហ្វូន។ តាមបទបង្ហាញដោយសង្ខេបជូន ឯកឧត្តមរដ្ឋមន្រ្តី ក្រុមហ៊ុន Global Digital Exchange Foundation បានសហការគ្នាជាមួយក្រុមហ៊ុនធំៗ ៣ នៅប្រទេសចិន ដែលវិនិយោគលើវិស័យ ស្មាតហ្វូន 5G ប្រពន្ធ័ សាត់តាឡាយ ការគ្រប់គ្រងទិន្ន័យ ដែលមានសាខាប្រមាណជាង ១ ពាន់កន្លែងទូទាំងពិភពលោក។ ក្នុងគម្រោង វិនិយោគលើវិស័យទូរទស្សន៍ចល័ត OTTនេះ ក្រុមហ៊ុនគ្រោងនឹងតម្លើង បង្គោលអង់តែន ចំនួន ២៦ទីតាំង នៅប្រទេសកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ បានស្វាគមន៍ ចំពោះគម្រោងវិនិយោគលើវិស័យផ្សព្វផ្សាយ ក្រុមហ៊ុន Global Digital Exchange Foundation នៅកម្ពុជា។ កន្លងមកនេះ មានក្រុមហ៊ុនជាច្រើន បានមកវិនិយោគលើវិស័យទូរទស្សន៍ចល័ត នៅកម្ពុជា តែនៅមិនទាន់ដំណើរការបានល្អនៅឡើយទេ។ គិតមកដល់បច្ចុប្បន្ននេះ ក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ ក្រុមហ៊ុនចិនចំនួន២ វិនិយោគលើវិស័យនេះ គឺ ក្រុមហ៊ុន យូណាន់ TV ប្រើប្រាស់ប្រពន្ធ័ OTT និងក្រុមហ៊ុន ស៊ីងម៉េង ប្រើប្រាស់ប្រពន្ធ័ IPTV។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាគ្រោងនឹងបញ្ចប់ការផ្សាយ ពីប្រព័ន្ធ Analog ទៅ Digital នៅឆ្នាំ២០២៣។ ដូច្នេះកម្ពុជា នឹងត្រូវចំណាយថវិកាជាច្រើន និងទាមទារ ឲ្យមានកិច្ចសហការផ្នែកបច្ចេកទេស ពីបណ្តាក្រុមហ៊ុនឯកជន និងបណ្តាប្រទេសនានា ដើម្បីធ្វើឲ្យការផ្លាស់ប្ដូរនេះ ដំណើរការទៅដោយរលូន។ តាមរយៈគម្រោង ស្នើសុំកិច្ចសហការនេះ ឯកឧត្តម បានស្នើដល់ភាគីក្រុមហ៊ុន បញ្ជូនឯកសារ និងលិខិតស្នើសុំកិច្ចសហការនានា មកក្រសួង ដើម្បីធ្វើការពិនិត្យ និងបញ្ជូនទៅប្រមុខរាជរដ្ឋាភិបាល ពិនិត្យសម្រេចជាចុងក្រោយ នៃដំណើរការវិនិយោគនេះ ៕

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្លើងឆេះព្រៃចម្ការពូជឈើធ្នុង អស់ប្រមាណ២០ហិកតានៅស្រុកស្វាយលើ ខេត្តសៀមរាប

ភ្លើងឆេះព្រៃចម្ការពូជឈើធ្នុង អស់ប្រមាណ២០ហិកតានៅស្រុកស្វាយលើ ខេត្តសៀមរាប

គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះអប់រំអាជីវករលក់គ្រឿងទេស នៅផ្សារលើធំថ្មី ពីផលប៉ះពាល់ននៃលក់ផលិតផលក្លែងក្លាយ

គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះអប់រំអាជីវករលក់គ្រឿងទេស នៅផ្សារលើធំថ្មី ពីផលប៉ះពាល់ននៃលក់ផលិតផលក្លែងក្លាយ

ពលរដ្ឋក្រីក្រ ក្នុងខេត្តសៀមរាប ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ជំនួយក្នុងអំឡុងជំងឺកូវីដ-១៩

ពលរដ្ឋក្រីក្រ ក្នុងខេត្តសៀមរាប ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ជំនួយក្នុងអំឡុងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.