ព្រះសង្ឃ និងពុទ្ធសាសនិកក្នុងក្រុងសៀមរាប នាំយកបច្ច័យប្រគល់ជូនវត្តចំនួន៥ និងកងទ័ពប្រចាំទិសប្រាសាទតាមាន់ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ
ថវិកាជាង ១៣លានរៀល ទេយ្យវត្ថុ សំពត់សាដក គ្រឿងឧបភោគបរិភោគ និងទៀនចំណាំវស្សាមួយចំនួនធំ ត្រូវបាននាំយកទៅប្រគេន ដល់ព្រះសង្ឃគង់នៅវត្តចំនួន៥ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងបឋមកាល នៃរដូវចូលវស្សាឆ្នាំនេះ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ព្រះសង្ឃនិងពុទ្ឋបរិស័ទក្នុងក្រុងសៀមរាបខេត្តសៀមរាប ដឹកនាំដោយព្រះគ្រូប្រាសាទរង្សី សាសនធរោ ...