Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

 ព្រះសង្ឃ និងពុទ្ធសាសនិកក្នុងក្រុងសៀមរាប នាំយកបច្ច័យប្រគល់ជូនវត្តចំនួន៥ និងកងទ័ពប្រចាំទិសប្រាសាទតាមាន់ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ

ដោយ Pothe Thun
13/08/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថវិកាជាង ១៣លានរៀល ទេយ្យវត្ថុ សំពត់សាដក គ្រឿងឧបភោគបរិភោគ និងទៀនចំណាំវស្សាមួយចំនួនធំ ត្រូវបាននាំយកទៅប្រគេន ដល់ព្រះសង្ឃគង់នៅវត្តចំនួន៥ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្នុងបឋមកាល នៃរដូវចូលវស្សាឆ្នាំនេះ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ព្រះសង្ឃនិងពុទ្ឋបរិស័ទក្នុងក្រុងសៀមរាបខេត្តសៀមរាប ដឹកនាំដោយព្រះគ្រូប្រាសាទរង្សី សាសនធរោ ឡាច លាង ព្រះគ្រូអនុក្រុងសៀមរាប និងជាព្រះគ្រូចៅអធិការវត្តទេពពោធិវង្ស ហៅវត្តថ្មី រួមជាមួយព្រះគ្រូចៅអធិការបណ្តាវត្តនានាក្នុងក្រុងសៀមរាប បាននាំយកថវិកាទៅប្រគេនដល់ វត្តចំនួន៥ ក្នុងនោះរួមមាន៖
១-វត្តគូ បច្ច័យចំនួន ២០០០០០០៛(ពីរលានរៀល)
២-វត្តជុបគគី បច្ច័យចំនួន ២០០០០០០៛ (ពីរលានរៀល)
៣-វត្តថ្មដូន បច្ច័យចំនួន ២០០០០០០៛ (ពីរលានរៀល)
៤-វត្តអូរទឹកចោល បច្ច័យចំនួន ២០០០០០០៛ (ពីរលានរៀល)
៥-វត្តប្រាសាទតាមាន់ បច្ច័យចំនួន ២០០០០០០៛ (ពីរលានរៀល)
រួមនឹងទេយ្យវត្ថុ សំពត់សាដក គ្រឿងឧបភោគបរិភោគ និងទៀនចំណាំវស្សាមួយចំនួន ដោយឡែក កងពលតូចថ្មើរ ជើងលេខ៤២ ប្រចាំទិសប្រាសាទតាមាន់ ទទួលបានថវិកាចំនួន ៣០០០០០០៛ (បីលានរៀល)ផងដែរ។

ក្នុងឱកាសនោះ ព្រះតេជគុណ ឡាច លាង បានមានសង្ឃដីកាឱ្យដឹងថា៖ នេះមិនមែនជាលើកទីមួយទេ ដែលព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទក្នុងក្រុងសៀមរាប សហការមូលមតិគ្នានាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគមកកាន់ទីនេះ ព្រោះព្រះអង្គមើលឃើញថា វត្តមួយចំនួននៅតាមព្រំដែន មានសភាពខ្វះខាត និងមិនទាន់រីកចម្រើនដូចវត្ត នៅក្នុងទីប្រជុំជននៅឡើយទេ។ សកម្មភាពនេះដែរ សម្តែងឱ្យឃើញពី ការយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ របស់ព្រះសង្ឃនៅទីជនបទ និងមិនដែលភ្លេចសោះឡើយពីការលំបាក ការលះបង់កម្លាំងកាយចិត្តរបស់វីរៈកងទ័ពខ្មែរ ដែលកំពុងបំពេញភារកិច្ច ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិរបស់យើងទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍អំពីសភាពការណ៍និងស្ថានភាពតាមបណ្តោយព្រំដែនថាបច្ចុប្បន្ននេះ លោក ឧត្តមសេនីយត្រី នាក់ វង្ស មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២ ប្រចាំខ្សែត្រៀមជួរមុខនៃតំបន់ប្រាសាទតាមាន់ បានឱ្យដឹងថា នៅតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របីគឺមានសភាពស្ងប់ស្ងាត់ពុំមានអ្វីប្រែប្រួលឡើយ តែយ៉ាងណាក៍ដោយក៍កងទ័ពនៅតែប្រុងស្មារតី និងប្រុងប្រយត្ន័ខ្ពស់ ពុំធ្វេសប្រហែសឡើយ។លោក ឧត្តមសេនីយ៍ត្រី ក៏បានបង្ហាញរបាយការណ៍ពីសកម្មភាពថ្មីៗថា៖ នៅថ្ងៃទី១២ខែសីហា២០១៨ដដែលនេះក្រៅពីការងារស្នូល ការពារខ្សែក្រវ៉ាត់ព្រំដែន ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ប៉ែន វយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានដឹកនាំ កម្លាំងជួរមុខប្រចាំទិសប្រាសាទតាមាន់ ជាង២០០នាក់ របស់កងពលតូចថ្មើរជើងលេចលេខ៤២ ចូលរួមដាំកូនឈើចំនួន៥៦០០ដើម ក្នុងនោះកូននាងនួន១០០ដើម ឈើទាល៥០០ដើម ប្រេងខ្យល់៥០០០ដើម ដើម្បីការពារលំនឹងបរិស្ថាន និងលើកសម្រស់នៃភូមិសាស្ត្រតំបន់ប្រាសាទ ក៍ដូចជារក្សាសុខុមាលភាពដល់គ្រួសារនិងបងប្អូនកងទ័ពក្នុងទីនេះផងដែរ ។
បន្ទាប់ពីបានវេរប្រគេននូវទេយ្យវត្ថុ សំពត់សាដក គ្រឿងឧបភោគបរិភោគ និងទៀនចំណាំវស្សារួចមក ក្រុមប្រតិភូសង្ឃ និងពុទ្ឋបរិស័ទ ក៏បានឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន សាច់សារលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុរំដោះនិងការពារជាតិមាតុភូមិកម្ពុជាគ្រប់សម័យកាល ញ៉ាំងឱ្យដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ មានវឌ្ឃនភាពសំបូររុងរឿង ទទួលបានសិទ្ឋសេរីភាពនិងសន្តិសុខពេញពេញលេញតាំងពីបាតដៃទទេររហូតទទួលបានជីវភាពធូធារនិងរីកចម្រើន៌តឈប់ឈរមកដល់ពេលនេះ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ប្រាសាទតាក្របីប្រាសាទតាមាន់ស្រុកបន្ទាយអំពិលឧត្ដរមានជ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលារៀនចំនួន២២ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលសម្ភារបរិក្ខារផ្នែករដ្ឋបាល ពីក្រសួងអប់រំ យុវជន និងកីឡា

សាលារៀនចំនួន២២ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលសម្ភារបរិក្ខារផ្នែករដ្ឋបាល ពីក្រសួងអប់រំ យុវជន និងកីឡា

មនុស្សស្លាប់ម្នាក់ ដោយសារគ្រោះថ្នាក់កាណូតបុកកាណូត នៅឃុំពោធិទ្រាយ ក្នុងស្រុកពួក

មនុស្សស្លាប់ម្នាក់ ដោយសារគ្រោះថ្នាក់កាណូតបុកកាណូត នៅឃុំពោធិទ្រាយ ក្នុងស្រុកពួក

ស្នងការនគរបាលខេត្តសៀមរាប ក្រើនរំលឹកមន្ត្រីក្រោមឱវាទ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងប្រជាពលរដ្ឋ

ស្នងការនគរបាលខេត្តសៀមរាប ក្រើនរំលឹកមន្ត្រីក្រោមឱវាទ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងប្រជាពលរដ្ឋ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.