Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលារៀនចំនួន២២ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលសម្ភារបរិក្ខារផ្នែករដ្ឋបាល ពីក្រសួងអប់រំ យុវជន និងកីឡា

ដោយ Pothe Thun
13/08/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីលើកកម្ពស់ការសិក្សារៀនសូត្រ និងការបង្រៀននៅតាមបណ្ដាក្រុងស្រុក នៅទូទាំងប្រទេស ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នាំយកសម្ភារបរិក្ខារ សម្រាប់រដ្ឋបាលសាលារៀនប្រគល់ជូនដល់ គ្រឹះស្ថានសិក្សា របស់រដ្ឋចំនួន២២ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។

មានវត្តមាន ក្នុងបរិវេណវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្រីស្នំ បានមានប្រសាសន៍ថា សម្ភារបរិក្ខារផ្នែករដ្ឋបាលសាលារៀននៅពេលនេះរួមមាន ម៉ាស៊ីនថតចម្លងចំនួន០៤ គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន១៥ គ្រឿង និងកំព្យូទ័រចំនួន១៧ គ្រឿង សម្រាប់ជួយសម្រួលដល់ការសិក្សារៀនសូត្រ និងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ក្នុងស្រុកស្រីស្នំ។

ឯកឧត្តម ស៊ាន បូរ៉ាត បានលើកឡើងថា៖ វិស័យអប់រំ ជាវិស័យអាទិភាពចំបង ក្នុងការស្ថាបនាជាតិ ក៏ដូចជាសម្រាប់ការរស់នៅក្នុងសង្គម ប្រកបទៅដោយសុខសន្តិភាព ស្ថេរភាពនយោបាយ និងធ្វើឲ្យសេដ្ឋកិច្ចសង្គមរីកចម្រើនជាដើម។ បច្ចុប្បន្ន រាជរដ្ឋាភិបាលអាណត្តិទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលផ្តោតទៅលើការអភិវឌ្ឍន៍ចំនួន៤ ជាអទិភាព គឺកត្តាមនុស្ស ទឹក ផ្លូវ និងភ្លើង។ល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានបន្ថែមថា ដូច្នេះការអប់រំ និងចំណេះដឹងទូទៅ ជាយុទ្ធសាស្ត្រសម្រាប់ជួយទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ដែលនឹងធ្វើឲ្យប្រទេសនីមួយៗ មានការផ្លាស់ប្តូរ រីកចំរើនយ៉ាងឆាប់រហ័សផងដែរ។ ជាមួយគ្នានេះ ក្រសួងកំពុងអនុវត្តកម្មវិធីជំនាន់ថ្មីៗ បន្ថែមទៀត ដែលបានផ្តល់គុណភាពអប់រំ កាន់តែល្អប្រសើរជាងមុន ដល់សិស្សានុសិស្សក្នុងការប្រកួតប្រជែងនៅក្មុងតំបន់ក៏ដូចជាក្នុងសាកលលោក។

ឯកឧត្តម បានបញ្ជាក់ថា៖ ដើម្បីឲ្យវិស័យអប់រំនៅទូទាំងប្រទេសមានការរីកចម្រើន រាជរដ្ឋភិបាល បានកំពុងដំឡើងប្រាក់បៀរវត្សជារៀងរាល់ឆ្នាំ ជូនដល់លោកគ្រូអ្នកគ្រូ ទន្ទឹមនឹងនេះគ្រឹះស្ថានសិក្សាទាំងអស់របស់រដ្ឋត្រូវពង្រឹង និងពង្រីកសមត្ថភាពវិជ្ជាជីវ:របស់ខ្លួន ក្នុងនោះបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជាជំនាញមួយ មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍អង្គភាព ស្ថាប័ន ហើយវាក៏ជាចំណេះដឹងដ៏សំខាន់ ក្នុងការចែករំលែកដល់សិក្សានុសិស្សរបស់យើងផងដែរ។

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ខេត្តសៀមរាបស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សស្លាប់ម្នាក់ ដោយសារគ្រោះថ្នាក់កាណូតបុកកាណូត នៅឃុំពោធិទ្រាយ ក្នុងស្រុកពួក

មនុស្សស្លាប់ម្នាក់ ដោយសារគ្រោះថ្នាក់កាណូតបុកកាណូត នៅឃុំពោធិទ្រាយ ក្នុងស្រុកពួក

ស្នងការនគរបាលខេត្តសៀមរាប ក្រើនរំលឹកមន្ត្រីក្រោមឱវាទ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងប្រជាពលរដ្ឋ

ស្នងការនគរបាលខេត្តសៀមរាប ក្រើនរំលឹកមន្ត្រីក្រោមឱវាទ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងប្រជាពលរដ្ឋ

ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អណ្ដូកទឹកស្អាតចំនួន២ ជូនដល់ប្រជាពលនៅសហគមន៍ ក្នុងស្រុកសូទ្រនិគម

ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អណ្ដូកទឹកស្អាតចំនួន២ ជូនដល់ប្រជាពលនៅសហគមន៍ ក្នុងស្រុកសូទ្រនិគម

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.