Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្សស្លាប់ម្នាក់ ដោយសារគ្រោះថ្នាក់កាណូតបុកកាណូត នៅឃុំពោធិទ្រាយ ក្នុងស្រុកពួក

ដោយ Pothe Thun
14/08/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមសេចក្ដីរាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង០៥ នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងកាណូតបុកកាណូត នៅលើផ្ទៃទឹកក្នុងស្ទឹងសង្កែ ស្ថិតក្នុងភូមិទ្រាយ ឃុំពោធិទ្រាយ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះសុខ ខេន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិទ្រាយ ឃុំពោធិទ្រាយ ។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា ករណីនេះគឺមានកាណូតម៉ាកCNC ប្រភេទស្មាច់ ពណ៌ស្លាទុំ បណ្តោយប្រវែង៥,៩០ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេស បើកបរដោយឈ្មោះ មាន ភុត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទ្រាយ ឃុំពោធិទ្រាយ ដឹកឈ្មោះ ប៉ែន ភីរុន ភេទប្រុស អាយុ២២ឆ្នាំនៅភូមិជាមួយគ្នា បើកបរទិសដៅពីត្បូងទៅជើង បានបុកនឹងកាណូតម៉ាកCCC ប្រភេទស្មាច់ ពណ៌ស្លាទុំ បណ្តោយប្រវែង៦,១០ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេស បើកបរដោយឈ្មោះសុខ ខេន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិទ្រាយ ឃុំពោធិទ្រាយ ដឹកកូនឈ្មោះសុខ ចិត្រា ភេទប្រុស អាយុ១១ឆ្នាំ បើកបរទិសដៅពីជើងទៅត្បូង ។

សេចក្ដីរាយការណ៍បានឲ្យដឹងបន្ថែមទៀតថា មូលហេតុនេះ គឺអ្នកបើកបរកាណូតទាំង២ បានបើកបរក្នុងល្បឿនលឿន និងគ្មានភ្លើងបំភ្លឺ ហើយក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះវាស់វែងកន្លែងកើតហេតុ ប្រមូលវត្ថុតាង និង កសាងសំណុំរឿងតាមនីតិវិធី និងសុំគោលការណ៍ឃាត់ខ្លួនអ្នកបើកបរកាណូតបង្ក រីឯសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ខេត្តសៀមរាបស្រុកពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្នងការនគរបាលខេត្តសៀមរាប ក្រើនរំលឹកមន្ត្រីក្រោមឱវាទ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងប្រជាពលរដ្ឋ

ស្នងការនគរបាលខេត្តសៀមរាប ក្រើនរំលឹកមន្ត្រីក្រោមឱវាទ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងប្រជាពលរដ្ឋ

ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អណ្ដូកទឹកស្អាតចំនួន២ ជូនដល់ប្រជាពលនៅសហគមន៍ ក្នុងស្រុកសូទ្រនិគម

ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អណ្ដូកទឹកស្អាតចំនួន២ ជូនដល់ប្រជាពលនៅសហគមន៍ ក្នុងស្រុកសូទ្រនិគម

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សាងសង់ស្ពានបេឡេមួយកន្លែង ជូនប្រជាពលរដ្ឋឆ្លងកាត់ប្រឡាយពោធិបុស្ស ក្នុងក្រុងសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សាងសង់ស្ពានបេឡេមួយកន្លែង ជូនប្រជាពលរដ្ឋឆ្លងកាត់ប្រឡាយពោធិបុស្ស ក្នុងក្រុងសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.