Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ស​ម្រា​ប់​តម្រូវការ​វិស័យ​ទេសចរណ៍ ប្រមាណ​ជិត​២​សែន​នាក់​បន្ថែមទៀត​

ដោយ Pothe Thun
10/10/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ស​ម្រា​ប់​តម្រូវការ​វិស័យ​ទេសចរណ៍ ប្រមាណ​ជិត​២​សែន​នាក់​បន្ថែមទៀត​
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បច្ចុប្បន្ន កម្ពុជា​ត្រូវការ​ធនធានមនុស្ស ប្រមាណ​ជិត​ពីរ​សែន​នាក់​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​វិស័យ​ទេសចរណ៍ ខណៈ​វិស័យ​ដ៏​សំខាន់​មួយ​នេះ គិត​ទាំង​វិស័យ​ដឹកជញ្ជូន បាននិងកំពុង​ស្រូបយក​កម្លាំង​ពលកម្ម ប្រមាណ​ជាង​១​លាន​នាក់​រួចមកហើយ នេះ​បើតាម​ប្រសាសន៍​របស់លោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប ក្នុង​ពិធី​បើក​កម្មវិធី​ពិព័រណ៍ ANGKOR FOOD HOTEL ២០១៩ នៅ​សណ្ឋាគារ សុខា​សៀមរាប ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​នេះ​។​

​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌ ពាណិជ្ជកម្ម​ផ្នែក​ម្ហូបអាហារ ភេសជ្ជ​: សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ខ្នាត​អន្តរជាតិ​លំដាប់​អន្តរជាតិ​ចំណាត់ថ្នាក់​លេខ​មួយ នៅ​ខេត្តសៀមរាប​នេះ មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ចំនួន​១៥០​ក្រុមហ៊ុន ដែល​មកពី​ជាង​១០​ប្រទេស​។​

​លោក ពិន ប្រាកដ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កម្មវិធី​ពិព័រណ៍ ANGKOR FOOD HOTEL ២០១៩​នេះ ថា​មិន​ត្រឹមតែ​អាច​បង្កើន​គុណភាព នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​សេវាកម្ម សម្រាប់​សណ្ឋាគារ និង​ផ្នែក​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱកាស​ការងារ​លើ​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ដល់​ប្រជាជន​កម្ពុជា ដែលជា​កត្តា​មួយ​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ឡុង ប៊ុន​ហោ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​លើកឡើងថា ក្នុងនាម​សមាគម​ចុងភៅ​កម្ពុជា បាន​ត្រៀម​រួចជាស្រេច ផ្សព្វផ្សាយ​មុខម្ហូប​ខ្មែរ ឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​ស្គាល់ តាមរយៈ​ការធ្វើ​បទ​បង្ហាញ​អំ​ពិ​ម្ហូប​ខ្មែរ ការរៀបចំ​សោ​ភណ្ឌ​ភាព និង​អនាម័យ​ម្ហូបអាហារ​។​

​សូម​ជំរាប​ថា ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌ ANGKORFOOD+HOTEL និង ANGKOR BUILD 2019 EXPO ពាណិជ្ជកម្ម​ផ្នែក​ម្ហូបអាហារ ភេសជ្ជ​: សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ខ្នាត​អន្តរជាតិ​លំដាប់​អន្តរជាតិ​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​ខេត្តសៀមរាប បានរៀបចំ និង​កាត់​ខ្សែបូរ ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរ​ណ៌ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប​។ ក្រៅពី​ការតាំង​បង្ហាញ​នូវ​ស​មិ​ទ្ឋ​ផល​ផ្សេងៗ​ក៍មាន​កម្មវិធី​បង្ហាញ​ពី​ជំនាញ​ចំអិនម្ហូប​១១​មុខ​ពី​ចុងភៅ​កំពូល និង​អ្នកជំនាញ​ផ្នែក​បដិសណ្ឋាកិច្ច​តាមរយ​:​ការប្រកួត ដើម្បី​ដណ្តើមពាន “CAMBODIA’S BEST” ។ ការប្រកួត​នេះ​រួមមាន​ការប្រកួត Gourmet Challenge ការ​ចំអិន​អា​ម៉ុក​ត្រី ការធ្វើ​នំ​បុ័ង ការ​រចនា​ម៉ូត​សូកូឡា និង​ម្ហូប​ដទៃទៀត​។ ការចូលរួម​ទស្សនា​ពិ​ព័រ​ណ៌​គឺ​មិនត្រូវ​បានគិត​ថ្លៃ​នោះទេ​។ ពិ​ព័រ​ណ៌​នេះ​ចាប់ផ្តើម​បើក​ចាប់ពី​ម៉ោង​១០:០០​ព្រឹក – ០៥:០០​ល្ងាច​ពីថ្ងៃ​ទី​១០​ដល់​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៩​។​

​អត្ថបទ និង​រូបភាព​៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ​៖ សេង ផល្លី​

Tags: ធនធានមនុស្សពាណិជ្ជកម្ម​ផ្នែក​ម្ហូបអាហារ ភេសជ្ជ​: សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ខ្នាត​អន្តរជាតិ​លំដាប់​អន្តរជាតិព្រឹត្តិការណ៍​ពិ​ព័រ​ណ៌ ANGKORFOOD+HOTEL និង ANGKOR BUILD 2019 EXPOវិស័យ​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា​បង្ហាញ​ផលិតផល​ទេសចរណ៍​ថ្មីៗ ក្នុង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ ក្នុង​ខេត្តសៀមរាប​

កម្ពុជា​បង្ហាញ​ផលិតផល​ទេសចរណ៍​ថ្មីៗ ក្នុង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ ក្នុង​ខេត្តសៀមរាប​

ពិព័រណ៍ «​ខា​ឌី​-​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា​» បង្ហាញ​ពី​ការចងចាំ​វីរៈភាព មហា​ត្មៈ​គ​ន្ធី

ពិព័រណ៍ «​ខា​ឌី​-​ផលិតផល​សិប្បកម្ម​ក្រណាត់​ឥណ្ឌា​» បង្ហាញ​ពី​ការចងចាំ​វីរៈភាព មហា​ត្មៈ​គ​ន្ធី

លោក នាក់ ណេ​រ៉ុ​ន អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង​មុខតំណែង​អភិបាលរង​ស្រុក​ប្រាសាទបាគង​

លោក នាក់ ណេ​រ៉ុ​ន អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង​មុខតំណែង​អភិបាលរង​ស្រុក​ប្រាសាទបាគង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.